Blog

ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍

ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាអាត់វេនទីស្ទត្រពាំងអំពិល បានបើកទ្វាររបស់ខ្លួនជាមួយនិងពិធីសម្ពោធដ៏រីករាយដែលមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរ និងអ្នកតំណាងមកពីបេសកកម្មអាត់វេនទីស្ទកម្ពុជា សរុបចំនួនប្រមាណ១៥០នាក់។ ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំកម្មវិធីដ៏អធិកអធមនេះដោយបង្ហាញពីការសម្រេចបាននូវក្តីសុបិនជាយូរមកហើយរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយបំពេញនូវតម្រូវការផ្នែកអប់រំសម្រាប់សហគមន៍។បច្ចុប្បន្ន មានសិស្សបានចុះឈ្មោះចូលរៀននៅមត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ចំនួនសិស្សសរុបជិត៥០នាក់។ សាលាអាត់វេនទីស្ទត្រពាំងអំពិលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋានដោយផ្តល់ឱកាសសិក្សាថ្មីៗ មានគុណភាពសម្រាប់កុមារតូចៗ ជាពិសេសក្នុងពេលបច្ចុប្បន្ន សាលានេះមានបង្រៀនពីរភាសាគឺ ភាសាខ្មែរជាភាសាជាតិ និងភាសាអង់គ្លេស។ ថ្លែងក្នុងពិធីនោះ អ្នកស្រី តែម សុផានី ជាអនុភូមិបានសម្តែងនូវការកោតសរសើរជាមួយក្តីរំភើបរីករាយ ដោយបានកត់សម្គាល់ឃើញថា សាលាអាត់វេនទីស្ទត្រពាំងអំពិលជាព្រះពរដ៏ធំសម្រាប់សហគមន៍ និងជាជំហានមួយនាំឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន។អ្នកចូលរួមក្នុងការប្រារព្ធពិធីនេះ ពោរពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់ ក្តីសង្ឃឹម មិងបានសម្តែងនូវក្តីរីករាយរបស់ពួកគេចំពោះសក្តានុពលរបស់សាលាក្នុងការលើកកម្ពស់ភាពរីកចម្រើនដល់សហគមន៍ ជាពិសេសលើវិស័យអប់រំនេះតែម្តង។ សម្រាប់បេសកកម្មអាត់វេនទីស្ទកម្ពុជា ការសម្រចបាននូវសាលាអាត់វេនទីស្ទត្រពាំងអំពិលនេះ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដទៃទៀតដែលចេញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យអប់រំ ដោយមើលឃើញថា វិស័យអប់រំពិតជាមានសារៈសំខាន់សម្រាប់ការរីកចម្រើនទាំងសម្រាប់សហគមន៍ និងការរីកលូតលាស់នៃកិច្ចការរបស់ព្រះវិហារនៅទូទាំងប្រទេសកម្ពុជា។នៅក្នុងការថ្លែងសុន្ទរកថា ប៉ាស្ទ័រ ហង្ស តារា បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប៉ាស្ទ័រ Deane Jackson និងក្រុមគ្រួសាររបស់លោកផ្ទាល់ដែលជាម្ចាស់ជំនួយសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្តល់ថវិកាសម្រាប់ការសាងសង់អគារសាលាដែលមានបួនបន្ទប់ និងថវិការសម្រាប់ដំណើរការសាលានេះទាំងមូលផងដែរ។ Trapeang Ampil Adventist…

Read MoreLong right arrow

ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អ

ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អបេសកកម្មអាត់វេនទីស្ទកម្ពុជាកំពុងពង្រីកវិសាលភាពនៃកិច្ចការរបស់ខ្លួនតាមរយៈសាលារៀន ដើម្បីបន្តឱ្យមានការរីកលូតលាស់ទាំងព្រះវិហារ និងជួយអភិវឌ្ឍន៍សហគមន៍។ ក្រោមការដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោក សៀង គឹមស្រេង ជាប្រធាននាយកដ្ឋានអប់រំបានធ្វើការយ៉ាងសកម្មដើម្បីជំរុញព្រមទាំងលើកកំពស់ផ្នែកព្រលឹងងវិញ្ញាណ និងកិច្ចការសង្គមតាមរយៈសាលារៀនថ្មីៗ។បេសកកម្មអាត់វេនទីស្ទកម្ពុជា បានមើលឃើញថា ព្រះវិហារដែលមានសាលារៀន គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងមានសមាជិកនៅជាប់នឹងព្រះវិហារ ក៏ដូចជាមានការចូលរួមក្នុងសកម្ម ភាពនានា។ ឧទាហរណ៍ដូចជាក្រុមជំនុំតាគង់ជាដើម ក្រុមជំនុំនេះមានអ្នកចូលរួមថ្វាយបង្គំប្រមាណជាជាង១០០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះរួមទាំងសិស្ស និងឪពុកម្តាយរបស់ពួកគេផងដែរ។ ដ្បិតក្រុមជំនុំនេះមានទីតាំងនៅក្នុងបរិវេណសាលាផ្ទាល់តែម្តង។ ជាមធ្យមក្រុមជំនុំនេះមានសមាជិកថ្មីៗទទួលបុណ្យជ្រមុជទឹកចន្លោះពី១០ ទៅ២០នាក់ក្នុងមួយឆ្នាំៗ។ រីឯបេក្ខជនដែលសំរេចចិត្តទទួលបុណ្យជ្រមុជទឹកទាំងនោះមានសិស្សានុសិស្ស និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។បេសកកម្មអាត់វេនទីស្ទកម្ពុជាកំពង់តែផ្តោតជាសំខាន់យក៖ «សាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទ»។ ដោយផ្អែកលើគុណតម្លៃដែលមានមូលដ្ឋានចេញេពីព្រះគម្ពីរ បេសកកម្មអាត់វេនទីស្ទកម្ពុជាតាមរយៈនាយកដ្ឋានអប់រំមានគោលបំណងបំផុសគំនិតដល់សិស្សានុសិស្សឱ្យឆ្ពោះទៅរកជីវិតប្រកបដោយសេចក្តីជំនឿ ចេះជួយអ្នកដទៃ និងទទួលបានការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់។ឆ្នាំ២០២៤នេះ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្ស របស់ខ្លួននៅក្នុងសាលាចំនួនបីគឺ៖ សាលាចំរើនផលដល់សិស្សចំនួន៩នាក់ សាលាសំរោងដល់សិស្សចំនួន៧នាក់ និងសាលាតាគង់ដល់សិស្សចំនួន១៩នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៦ និងសិស្សចំនួន២១នាក់សម្រាប់ថ្នាក់ទី៩។ ព្រឹត្តិការណ៍ទាំងនេះជាសក្ខីភាពបញ្ជាក់ពីផលវិជ្ជមានចេញពីកិច្ចការនៃការអប់រំនៅនៅតាមសហគមន៍មូលដ្ឋាន។ ក្នុងអំឡុងពេលនៃកម្មវិធីថ្វាយបង្គំកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ប៉ាស្ទ័រ ហង្ស តារា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងរួមបញ្ចូលគ្នារវាងសេចក្តីជំនឿជាមួយនឹងឧត្តមភាពនៃការសិក្សា ដោយយកសាលារបស់ខ្លួនបន្តធ្វើជាមជ្ឈមណ្ឌលគ្រឹះសម្រាប់ជួយជ្រោមជ្រែងដល់ការសិក្សា និងលើកកំពស់ជំនឿដល់សហគមន៍។Cambodia Adventist Mission Showcases…

Read MoreLong right arrow

ការងារសាងសង់សាលារៀន

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះទៅពនិត្យមើលនូវការងារសាងសង់សាលារៀនមួយខ្នងមានបីបន្ទប់ដែលស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សាលារៀននេះបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះយើងបានការសាងសង់បានរួចរាល់ប្រមាណជា៧០%។ ទៅតាមគំរោងសាលានេះអាចនឹងសំម្ពោធបើកអោយប្រើប្រាស់នៅក្នុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

Read MoreLong right arrow

កម្មវិធីសំណេះសំណាលនៅសាលា ICC

ថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាបានចុះទៅជួបសំណេះសំណាលជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សនៅឯសាលា ICC ដែលស្ថិតនៅភូមិយាយតៀង ឃុំបាល័ង្ក ស្រុកបារាយ៍ ខេត្តកំពុងធំ។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ប៉ាស្ទ័រ ហង្ស តារាជានាយកមិសិនកម្ពុជា និងលោក សៀង គឹមស្រេងប្រធាននាយកដ្ឋានអប់រំរបស់មិសិនកម្ពុជាបានចុះជួបសំណេះសំណាលដោយផ្ទាល់។ នៅក្នុងឳកាសដ៏ពិសេសនោះប្រធាននាយកដ្ឋានអប់រំបានចែករំលែកនូវព៌ត័មានមួយចំនួនដែលទាក់ទងទៅនឹងប្រព័ន្ធអប់រំរបស់ព្រះវិហារអាត់វេនទីស្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរ។ លោក សៀង គឹមស្រេងបានមានប្រសាសន៍ថា៖ «អ្នកមិនឯកកោតែម្នាក់ឯងនោះទេ!»។ ត្រង់ចំណុចនេះលោកចង់លើកទឹកចិត្តដល់គ្រប់គ្នាអោយដឹងថា យើងមានសាលារបស់ជាច្រើកន្លែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងមានសិស្សរហូតទៅដល់រាប់ពាន់អ្នក។ រីឯនៅទូទាំងពិភពលោកវិញយើងមានសាលារាប់ពាន់ព្រមទាំងមានសិស្សរហូតដល់រាប់លានអ្នកឯណោះ។ នៅក្នុងឳកាសដ៏សោមនស្សនោះ លោកនាយកមិសិនបានចែកចាយនូវព្រះបន្ទូលរបស់ព្រះក្នុងការលើកកំពស់ចំណេះរបស់អ្នកដែលបានចូលរួមទាំងអស់អោយបានយល់បន្ថែមទាក់ទងទៅនឹងសេចក្តីជំនឿ និងការប្រព្រឹត្តនៅក្នុងជីវិតប្រចាំថ្ងៃ។ ប៉ាស្ទ័រ ហង្ស តារា បានលើកទឹកចិត្តយ៉ាងពិសេសចំពោះសិស្សានុសិស្សទាំងអស់ទាំក់ទងទៅនឹងចំណេះដឹងសម្រាប់ពេលបច្ចុប្បន្ន និងចំណេះសម្រាប់នគររបស់ព្រះជាម្ចាស់ផងដែរ។  នៅចុងបញ្ចប់នៃកម្មវិធីនោះ ក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចំណាយពេលសំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញទៅមកជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សយ៉ាងជិតស្និទ្ធ និងកក់ក្តៅនៅក្រោមព្រះគុណរបសើព្រះជាម្ចាស់។

Read MoreLong right arrow