Blog

ការបម្រើគឺជាសេចក្ដីស្រឡាញ់

ការបម្រើគឺជាសេចក្ដីស្រឡាញ់ English Below: កាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ស សាំយ៉ូអែល ជាអគ្គលេខាធិការរងមកពីទីស្នាក់ការកំពូលនៅសហរដ្ឋអាមេរិក (General Conference – GC) និងលោកបណ្ឌិត ខាំសាយ ភិតឆារើន លោកជានាយក CEAR មកពីស្នាក់ការកំពូលនៅសហរដ្ឋអាមេរិក ព្រមទាំងភរិយារបស់លោកផងដែរ បានអញ្ជើញចុះមកធ្វើទស្សកិច្ចនៅប្រទេសកម្ពុជា។ លោកទាំងបីត្រូវបានអមដំណើរដោយលោកប៉ាស្ទ័រ លឹម តេងផេង ជានាយកផ្សាយដំណឹងល្អរបស់មិស្សិនអាត់វេនទីស្ទនៅញូញាន និងលោកប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មសេវេនដេយអាត់វេនទីស្ទប្រចាំកម្ពុជា បានចុះមកសួរសុខទុក្ខបុគ្គលិក ISE នៅក្នុងមណ្ឌល UCI ក្នុងខេត្តបាត់ដំបង ដែលមានលោកប៉ាស្ទ័រ យ៉ុង ស៊ីន ជាប្រធាននៅទីនោះ។ ក្រោយពីការសួរសុខទុក្ខនិងត្រួតពិត្យ លទ្ធផលបានឱ្យដឹងថា មានការរីកចម្រើន និងមានភាពល្អប្រសើរជាងមុខខ្លាំង បើគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំ២០២២ កន្លងមក។ ហើយសង្ឃឹមថាព្រះនឹងនៅតែប្រទានពរឱ្យមានថវិកាគ្រប់គ្រាន់ ក្នុងការបន្តដំណើរតទៅមុខលើគម្រោង៤ផ្នែកទៀតគឺ ផ្នែកទី១ បង្រៀនភាសា ទី២ សាលាបង្រៀនតូរ្យតន្ត្រី ទី៣ មណ្ឌលថែទាំសុខភាពល្អ…

Read MoreLong right arrow

មរតកនៃសេចក្តីជំនឿ

មរតកនៃសេចក្តីជំនឿ [English Below] ការបន្សល់ទុកនូវមរតកនៃសេចក្តីជំនឿដល់អ្នកជំនាន់ក្រោយ គឺជារឿងដ៏សំខាន់បំផុត។ ព្រះគម្ពីរបានកត់ត្រាអំពីគំរូនៃបុគ្គលឆ្នើមៗមួយចំនួនដែលបានបន្សល់ទុកមរតកនៃសេចក្តីជំនឿសម្រាប់យើងរាល់គ្នា។ តួយ៉ាងដូចជា លោកអ័ប្រាហាំជាដើម ដែលបានបន្សល់ទុកនូវមរតកនៃសេចក្តីជំនឿតរហូតមកដល់ពួកយើងនាសម័យបច្ចុប្បន្ននេះ។ សេចក្តីជំនឿ គឺជាគ្រឹះដ៏សំខាន់បំផុតដើម្បីឱ្យឈានទៅរកជីវិតអស់កល្ប និងជាទីបន្ទាល់រស់សម្រាប់ផ្សាយដំណឹងល្អដល់គ្រប់ទីកន្លែងផងដែរ។ ប្រសិនបើគ្មានមរតកនៃសេចក្តីជំនឿនេះទេ នោះអ្វីៗពិតជាមិនអាចចំរើនលូតលាស់ និងរីកសុះសាយទៅមុខសម្រាប់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់ទៀតបាននោះទេ។ នៅខេត្តកំពង់ឆ្នាំង ជាតំបន់មួយដែលមានឧបសគ្គជាច្រើនក្នុងការរីកលូតលាស់សម្រាប់ពួកជំនុំ។ ប៉ុន្តែ តាមរយៈព្រះពរដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងក្រោមការផ្តួចផ្តើមគំនិតផ្សាយដំណឹងល្អរបស់ប៉ាស្ទ័រ ហង្ស តារា ជានាយកមិស្សិនកម្ពុជា នោះអ្វីៗបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ កាលពីថ្ងៃទី១១-១៣ ខែឧសភា ឆ្នាំ២០២៣ លោកបានចុះទៅជាមួយក្រុមការងារ ដើម្បីអធិស្ឋានសុំអំណាចពីព្រះក្នុងការរៀបចំផែនការសម្រាប់តំបន់នេះ។ ពេលចុះទៅផ្ទាល់នោះ លោកបាននាំប្រធាននាយកដ្ឋានមួយចំនួនទៅជាមួយដែរដូចជា៖ នាយកដ្ឋានបោះពុម្ពផ្សាយ នាយកដ្ឋានសុខភាព នាយកដ្ឋានស្រ្តី និងគ្រួសារ នាយកដ្ឋានកុមារ និងនាយកដ្ឋានយុវជន ដើម្បីជួយជ្រោមជ្រែងដល់អ្នកដឹកនាំនៅទីនោះ ក៏ដូចជារៀបចំគម្រោងក្នុងការបំពេញពន្ធកិច្ចថ្វាយព្រះជាម្ចាស់។ គួររំឭកថា លោកគ្រូ ពេជ្រ ចន្ថា ត្រូវបានព្រះត្រាស់ហៅឱ្យបម្រើការងារនៅទីនោះក្នុងនាមជាប៉ាស្ទ័រ។ ហើយនេះគឺជាប្រវត្តិសាស្រ្តទីមួយដែលនាយកដ្ឋានបានសហការគ្នាយ៉ាងល្អទៅតាមផ្នែកនីមួយៗរៀងៗខ្លួនក្នុងការជួយដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងផ្ទាល់ក្រោមការណែនាំរបស់នាយកមិស្សិនកម្ពុជា។ ក្នុងនេះក៏មានការចូលរួមសម្របសម្រួលពីប៉ាស្ទ័រ ម៉ៅ រឿន ដែលលោកមានចំណែកក្នុងការទទួលបន្ទុកផ្នែកការផ្សាយដំណឹងល្អតាមក្រុមតូចនៅទូទាំងប្រទេស។ លទ្ធផលក៏មានកម្មវិធីផ្សាយដំណឹងល្អមួយបានរៀបចំឡើងដូចបានគ្រោងទុកតាំងពីដើមឆ្នាំមកស្រាប់ដោយទទួលបានបេក្ខជនចំនួន២០នាក់ទទួលបុណ្យជ្រមុជទឹក។ ការចំណាយសម្រាប់កម្មវិធីផ្សាយដំណឹងល្អនេះត្រូវបានជួយជ្រោមជ្រែងដោយនាយកមិស្សិន រួមជាមួយអ្នកគ្រូ ប៊ុន សុខម ប្រធាននាយកដ្ឋានបោះពុម្ពផ្សាយ … Continued

Read MoreLong right arrow