
បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង
បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ខត្តកោះកុង ប្រទេសកម្ពុជា—បេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនៅថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីសួសុខទុក្ខក្រុមជំនុំ និងអ្នកថ្មីៗដែលចាប់អារម្មណ៍ចំពោះដំណឹងល្អ។ ដំណើរទស្សនកិច្ចនៃបេសកកម្មនេះដឹកនាំដោយប៉ាស្ទ័រ ម៉ៅ រឿន (យ៉ូហាន) ជានាយកថ្មីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាដែលទើបជាប់ឆ្នោត។ មានប្រមាណ៣០គ្រួសារបានទទួលជំនួយជាស្បៀងអាំហារ និងសំភារៈផ្សេងៗក្នុងអំឡុងពេលចុះសួសុខទុក្ខនេះ និងបានអធិដ្ឋានជូនដល់អ្នកជំងឺថែមទៀតផង។ អ្នកដឹកនាំប្រចាំតំបន់បានបង្ហើបឲ្យដឹងថា នេះក្រុមសហគមន៍ថ្មីមួយដែលពួកគាត់ចុះទៅដល់ និងបាន ផ្សព្វផ្សាយដំណឹងល្អ និងការគាំទ្រផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋផងដែរ។ មន្ត្រីបេសកកម្មអាត់វេនទីស្ទកម្ពុជាក៏បានពិភាក្សាអំពីផែនការរយៈពេលវែងសម្រាប់តំបន់នេះដោយមានគម្រោងចង់បានដីមួយកន្លែងសម្រាប់សាងសង់ព្រះវិហារ និងសាលារៀនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកកិច្ចការដំណឹងល្អនៅក្នុងស្រុកថ្មបាំង។ បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា២០០០ គ្រួសារកំពុងតែរស់នៅក្នុងតំបន់នេះ។ អ្នកដឹកនាំក្រុមជំនុំបញ្ជាក់ថា៖ «តំបន់នេះជាសហគមន៍ថ្មីដែលមានសក្តានុពលខ្លាំងក្នុងការផ្សាយដំណឹងល្អ»។ បេសកកម្មអាត់វេនទីស្ទកម្ពុជាមានគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីផ្តោតលើសុខភាព ការអភិវឌ្ឍជំនាញនានា និងកម្មវិធីជាប្រចាំដែលមានគោលបំណងបម្រើដល់តម្រូវការរបស់សហគមន៍ទាំងមូល។ សកម្មភាពចុះសួសុខទុក្ខនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងការពង្រីកការងារដំណឹងល្អនៅទូទាំងប្រទេស រួមទាំងតំបន់ទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។ កិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីឲ្យមានដំណើរការនៃកិច្ចការដំណឹល្អ ដែលរួមបញ្ចូលនូវជំនួយជាក់ស្តែង ការចូលរួមពីសហគមន៍ និងការចែករំលែកសារនៃដំណឹងល្អដល់ពួកគេ។ Cambodia Adventist Mission Expands Gospel Outreach in Koh Kong By Kimseng Se | Cambodia Adventist Mission KOH KONG, Cambodia — The Cambodia Adventist Mission conducted a follow-up visit on Feb. 6–7, 2026, to Thma Bang District in Koh Kong Province to support church members and individuals newly interested

បេសកកម្មអាត់វេនទីស្ទកម្ពុជាចុះទៅជួយក្រុមជំនុំដែលខ្វះខាត
បេសកកម្មអាត់វេនទីស្ទកម្ពុជាចុះទៅជួយក្រុមជំនុំដែលខ្វះខាត ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្រុមការងារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើដំណើររយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចុះទៅចែកអាហារ និងសម្ភារៈចាំបាច់ដល់សមាជិកក្រុមជំនុំដែលកំពុងប្រឈមមុខនឹងការលំបាកនៅភាគខាងជើងនៃប្រទេសកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។ មន្ត្រីរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីចែកនូវជំនួយខ្លះៗដល់គ្រួសារដែលកំពុងតែត្រូវការជំនួយបន្ទាន់។ គ្រួសារសរុបចំនួន២០០ បានទទួលកញ្ចប់អាហារ និងសម្ភារៈចាំបាច់មួយចំនួនក្នុងអំឡុងពេលចុះបំពេញបេសកកម្មនេះ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើការរួមគ្នាជាមួយថ្នាក់ដឹកនាំព្រះវិហារក្នុងតំបន់ ដើម្បីធានាថា អំណោយនេះបានជួយ ដល់គ្រួសារដែលកំពុងតែរងគ្រោះ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសមាជិកទាំងផ្នែករាងកាយ និងស្មារតីក្នុងអំឡុងពេលដ៏លំបាកនេះ។ ក្នុងអំឡុងពេលនៃការជួបសំណេះសំណាលគ្នា ប៉ាស្ទ័រ ម៉ៅ រឿន ដែលជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានលើកទឹកចិត្តសមាជិកឱ្យរក្សាជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទជានិច្ច។ លោកបានមានប្រសាសន៍ថា៖ «ទោះបីជាក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ យើងត្រូវតែតោងព្រះយេស៊ូវឲ្យជាប់។ ដ្បិតគឺទ្រង់ហើយដែលជាប្រភពនៃសេចក្តីស្រឡាញ់ ការការពារ និងក្តីសង្ឃឹមរបស់យើងតែមួយគត់។ នៅពេលដែលយើងទុកចិត្តលើទ្រង់ នោះទ្រង់នឹងប្រទានកម្លាំង ដើម្បីឲ្យអាចស៊ូទ្រាំបាន ហើយទ្រង់សន្យាថា នឹងមិនបោះបង់រាស្រ្តរបស់ទ្រង់ចោលឡើយ»។ ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ដោយបានលើកឡើងថា ការចូលរួមចំណែករបស់សប្បុរសជនទាំងឡាយបានធ្វើឲ្យព្រះវិហារមានលទ្ធភាពផ្តល់ជំនួយទៅតាមភាពជាក់ស្តែងរួមមានផ្នែករាងកាយ និងការលើកទឹកចិត្តខាងព្រលឹងវិញ្ញាណផងដែរ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តអធិដ្ឋាន និងជួយមិនត្រឹមតែផ្នែកមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែ ក៏រួមមានទាំងសារនៃដំណឹងល្អដ៏មានពេញដោយក្តីសង្ឃឹមផងដែរ។ Cambodia Adventist Mission Reaches Families in Need By Kimseng Se | Cambodia Adventist Mission The Cambodia Adventist Mission (CAM) conducted a three-day mission trip from Feb. 20–22, 2026, to provide food and essential supplies to church

សម្ពោធអគារសិក្សាថ្មី
សម្ពោធអគារសិក្សាថ្មីតាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chowដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ខេត្តកំពង់ធំ – បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារពពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chow ស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងពិធីនោះមានវត្តមានជាគណអធិបតីពីថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា អ្នកតំណាងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូប្រចាំសាលា ឪពុកម្តាយសិស្សានុសិស្ស សិស្សានុសិស្ស អ្នកភូមិ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតបានចូលរួមអបអរសាទរ។ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំការឧទ្ទិស និងថ្លែងអំណរគុណចំពោះមូលនិធិដែលបានគាំទ្រក្នុងការពង្រីកវិសាលភាពនៃសាលារៀននេះ បន្ទាប់ពីសាលាខ្វះបន្ទប់រៀនជាច្រើនឆ្នាំកន្លងហើយ។ មន្ត្រីតំណាងរដ្ឋាភិបាលបានកោតសរសើរចំពោះការបន្តអភិវឌ្ឍរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងវិស័យអប់រំតាមជនបទ និងបានលើកឡើងពីតម្លៃនៃកិច្ចសហប្រតិបត្តិការជាមួយសាលាអាត់វេនទីស្ទទួលចាន់នេះផ្ទាល់តែម្តង។ រីឯអាជ្ញាធរមូលដ្ឋានវិញក៏បានទទួលស្គាល់ចំពោះការអប់រំដែលប្រកបដោយគុណភាពរបស់សាលាថែមទៀតផងដែរ។អ្នកភូមិនៅជុំវិញសាលារៀននេះ បានសំដែងនូវការស្វាគមន៍ចំពោះសមិទ្ធផលថ្មី និងរីករាយដែលអាចមានកន្លែងបន្ថែមទៀតសម្រាប់អាចឲ្យកុមារៗបានចូលរៀនច្រើននាក់បន្ថែមទៀត។ ថ្នាក់ដឹកនាំនៃ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានបញ្ជាក់ថា សាលានេះនឹងបន្តផ្តល់ទាំងការអប់រំទូទៅ និងការណែនាំខាងវិញ្ញាណ ក៏ដូចជាជួយសិស្សានុសិស្សឱ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវផងដែរ។បច្ចុប្បន្ននេះ សាលាអាត់វេនទីស្ទទួលចាន់មានគ្រូបង្រៀនចំនួន៦នាក់ កំពុងតែបម្រើការងារ និងមានសិស្សចំនួន១១៦នាក់ កំពុងតែរៀនចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៥។ ជាមួយនឹងការបើកសម្ពោធអគារសិក្សាថ្មីនេះ សាលារំពឹងថានឹងទទួលបានសិស្សថ្មីៗមកចុះឈ្មោះចូលរៀនកើនឡើងថែមទៀតជាមិនខាន។ ជាពិសេសកូនៗនៃគ្រួសារជាច្រើនក្នុងសហគមន៍ដែលកំពុងតែស្វែងរកការសិក្សាអប់រំសម្រាប់កូនៗរបស់ពួកគេ។ បរិវេណសាលានៅតែបន្តផ្តោតលើការផ្តល់នូវការអប់រំប្រកបដោយគុណភាព ក៏មានរួមបញ្ចូលគុណតម្លៃរបស់គ្រីស្ទបរិស័ទទៅក្នុងការសិក្សាប្រចាំថ្ងៃដែលបង្កើតបរិយាកាសមួយជួយឲ្យមានការលូតលាស់ផ្នែកចំណេះដឹងទូទៅ និងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ដើម្បីរៀបចំសិស្សានុសិស្សឱ្យក្លាយជាធនធានដ៏ល្អសម្រាប់អនាគតភ្លឺស្វាង។ថ្នាក់ដឹកនាំ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានសម្តែងការដឹងគុណចំពោះមូលនិធិ David and Marry Chow ចំពោះសមិទ្ធផលនៃអគារសិក្សាថ្មីនេះដែលជួយបង្កើនបន្ទប់សិក្សាបន្ថែមដើម្បីពង្រឹងបេសកកម្មរបស់ខ្លួនក្នុងការបម្រើសហគមន៍ទាំងផ្នែកអប់រំចំណេះដឹងទូទៅ ផ្នែកសង្គម និងផ្នែកខាងវិញ្ញាណសម្រាប់អាណត្តិក្រោយៗជាបន្តទៀត។CAM Inaugurates New School Building Through Support of David and Marry Chow FoundationBy Kimseng Se | Cambodia Adventist MissionKAMPONG THOM PROVINCE, CAMBODIA — The Cambodia Adventist Mission (CAM) inaugurated a new school

Seven Pastors Ordained in Cambodia
A Harvest of Blessings: Over 2,000 Baptizedand Seven Pastors Ordained in Cambodia By Kimseng Se | Cambodia Adventist Mission Under the leadership of Pastor Hang Dara, President of the Cambodia Adventist Mission (CAM), the year 2025 marks a historic season of blessing as more than 2,000 souls committed their lives to follow Jesus through baptism. This remarkable growth has inspired CAM to focus on raising and equipping strong spiritual leaders who will nurture, disciple, and guide the ever-expanding congregation.On November 1, 2025, CAM celebrated the ordination of seven pastors to the gospel ministry at the Battambang Urban Center of

ពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារនៅក្រុងកំពង់ឆ្នាំង
ការងាររបស់ព្រះវិហារក្នុងខេត្តកំពង់ឆ្នាំងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំក្រុមជំនុំ សមាជិកក្រុមជំនុំ និងបេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលមានប៉ាស្ទ័រ ហង្ស តារា ជានាយក។ នៅឆ្នាំ២០២៥ មានសមាជិកថ្មីៗចំនួន៦៤នាក់ បានប្រកាសជាសាធារណៈទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះតាមរយៈពិធីបុណ្យជ្រមុជទឹក ដែលបង្ហាញពីការរីកចម្រើនខាងព្រលឹងវិញ្ញាណក្នុងខេត្តទាំងមូល។បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់កន្លងមកនេះ ព្រះជាម្ចាស់បានប្រទានពរដ៏ពិសេសមួយទៀតតាមរយៈលោក David Fam ស្ថាបនិកនៃវិទ្យាស្ថាន អេណន មានទីតាំងនៅប្រទេសម៉ាឡេស៊ី។ លោកបាន ផ្តល់នូវមូលនិធិសម្រាប់ការសាងសង់អគារព្រះវិហារថ្មីមួយ សម្រាប់ទីរួមខេត្តកំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមជំនុំបានមកប្រមូលផ្តុំគ្នាដោយភាពរីករាយ និងអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារថ្មី។ សមាជិកព្រះវិហារប្រមាណ៣០នាក់ បានចូលរួម ព្រមទាំងក្រុមការងាររបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប៉ាស្ទ័រ ហង្ស តារា។ កម្មវិធីដ៏សោមនស្ស រីករាយនេះ បានបន្លឺសំឡេងកងរំពងដោយបទចម្រៀងសរសើរតម្កើង និងការដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះព្រះដែលទ្រង់បានឆ្លើយតបចំពោះការអធិស្ឋានដ៏យូររបស់ក្រុមជំនុំសម្រាប់ព្រះវិហារនេះ។ ប៉ាស្ទ័រ ហង្ស តារា មានប្រសាសន៍ថា៖ «ព្រះពរនេះ គឺជាលទ្ធផលចេញពីភាពស្មោះត្រង់ សាមគ្គីភាព និងការស្តាប់បង្គាប់របស់ក្រុមជំនុំចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ព្រះវិហារថ្មីនេះនឹងបម្រើជាកន្លែងសម្រាប់ ថ្វាយបង្គំ ប្រកបគ្នា និងបង្កើតសាវក ព្រមទាំងជួយពង្រឹងជំនឿរបស់សមាជិកក្រុមជំនុំ ក៏ដូចជាថែបំប៉នអ្នកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីផងដែរ»។អគារព្រះវិហារក្រុងកំពង់ឆ្នាំងនេះនឹងឈរជាសក្ខីភាពចំពោះភាពស្មោះត្រង់របស់ព្រះជាម្ចាស់ និងការលះបង់របស់ក្រុមជំនុំរបស់ទ្រង់ក្នុងការរួមចំណែក ដើម្បីជំរុញបេសកកម្មនៃដំណឹងល្អនៅប្រទេសកម្ពុជា។ New Church Building Marks Continued Growth of Adventist Work in Kampong Chhnang(By Kimseng Se | Cambodia Adventist Mission) The work of the Seventh-day Adventist Church in Kampong Chhnang Province continues to grow steadily, especially over the past two years under the committed leadership of local church members,

Over 1,000 New Baptisms
(By Kimseng Se | Cambodia Adventist Mission) More than 1,000 people were baptized following a nationwide evangelistic series in Cambodia, marking one of the second largest reaping events in the country’s Adventist history.The outreach focused the whole Cambodia which also included the Northeast, a region home to diverse ethnic communities including Kuy, Brao, Kreung, Tampuan, Phnong, Jarai, Lao, and Vietnamese minorities.Since the beginning of 2025, local workers and church members in Cambodia have a strong commitment to sharing the gospel with their relatives, friends, and neighbors. Guided by the leadership of Pastor Roger Caderma, president of the Southern Asia-Pacific Division