Recent Posts

ចូរតស៊ូដើម្បីជីវិតEnglish Below: នៅក្នុងពិធីបញ្ចប់ការសិក្សាសិស្សានុសិស្សថ្នាក់ទី១២នៃសាលាអាវេនទីស្ទកម្ពុជាអន្តរជាតិ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ប៉ាស្ទ័រ ហង្ស តារា ជានាយកមិស្សិនកម្ពុជាបានអញ្ជីញចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំង១០នាក់ក្នុងនោះមានប្រុសចំនួន៤នាក់ និងស្រី៦នាក់។ លោកបានលើកឡើងថា៖ សិស្សានុសិស្សទាំង១០នាក់នេះទទួលបាននូវការលើកស្ទួយ និងគាំទ្រយ៉ាងខ្លាំងពីឪពុកម្តាយ លោកគ្រូអ្នកគ្រូ រួមទាំងមិត្តរួមថ្នាក់ទើបទទួលបានជោគជ័យក្នុងការបញ្ចប់ថ្នាក់វិទ្យាល័យនេះ។ ប៉ុន្តែ ត្រូវបន្តដំណើរទៅមុខ ឆ្ពោះទៅអនាគត ដើម្បីឈានឱ្យដល់គោលដៅជីវិតដែលប្រាថ្នាចង់បាន។ ចូរតស៊ូបន្តទៀតដើម្បីជីវិត នេះគឺជាសារដ៏សំខាន់ដែលប៉ាស្ទ័រ ហង្ស តារា បានផ្តល់ជូនដល់សិស្សទាំង១០រូបទុកជាចំណងដៃ។ លោកបានលើកឡើងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងលឿនបំផុតស្ទើរគ្រប់វិស័យទាំងអស់ ហើយក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាណាស់ដែរ។ កត្តាទាំងពីរនេះនាំឱ្យពិភពលោកទាំងមូលមានភាពស្មុគស្មាញ និងភាពតានតឹងបំផុត។ យើងកំពុងតែរស់នៅក្នុងភាពភ័យក្លាច ជាពិសេសក្លាចចំពោះភាពបរាជ័យតែម្តង។ ប៉ុន្តែ អ្វីៗទាំងអស់វាស្ថិតលើជម្រើសរបស់យើងទាំងស្រុង។ ប្រសិនបើយើងជ្រើសរើសរៀនពីកំហុស និងកែប្រែ នោះយើងនឹងអាចបង្វែរភាពបរាជ័យឱ្យទៅជោគជ័យវិញបាន។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនព្រមរៀនពីកំហុសទេ នោះយើងពិតជាបរាជ័យក្នុងជីវិតជាក់ជាមិនខាន។ លោកបានផ្តល់ជាអនុសាសន៍ថា៖ «សូមកុំចុះចាញ់មុនការសាកល្បងជាមុនឡើយ។ បើចុះចាញ់មុនការប្រកួត ពិតណាស់មិនអាចជោគជ័យនៅក្នុងជីវិតបានឡើយ»។ លោកម៉ូសេ គឺជាឧទាហរណ៍ដែលមាននៅក្នុងគម្ពីរស្រាប់។ លោកបានគិតថា អសមត្ថភាពមិនអាចធ្វើកិច្ចការដែលព្រះត្រាស់ហៅឱ្យដឹកនាំសាសន៍អ៊ីស្រាអែលចេញពីទឹកដីអេហ្ស៊ីបបានទេ។ លោកគិតថា ខ្លួនជាអ្នកបរាជ័យ និងជាអ្នកដែលនិយាយមិនច្បាស់ជាដើម។ ពោលគឺ លោកជាមនុស្សដែលបានចុះចាញ់មុនការប្រកួតមកដល់។ ប៉ុន្តែ ក្រោយមកព្រះបានគង់នៅជាមួយគាត់ រីឯរូបលោកផ្ទាល់ក៏បានតាំងចិត្តជាថ្មីក្នុងការចេញទៅបំបេញបេសកកម្មនោះរហូតបានសំរេចដោយជោគជ័យ។ លោកម៉ូសេបានក្លាយទៅជាអ្នកដឹកនាំដ៏ឆ្នើមក្នុងការនាំរាស្រ្តរបស់ព្រះឆ្លងកាត់រាល់ឧបសគ្គតូចធំរហូតដល់ពួកគេទទួលបានដឹកដីសន្យា។ គម្ពីរភីលីព ៤៖១៣ ចែងថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ ដូច្នេះ លោកម៉ូសេអាចធ្វើការអស្ចារ្យនេះបានដោយតែមានព្រះជាអ្នកចំរើនទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រជ្ញាដល់លោក។Pastor Hang Dara, president of the Cambodia Adventist Mission, joins the ten students, four boys, and six girls of the 12th-grade graduation ceremony at Cambodia Adventist International School on May 27, 2023. He stated that these ten students have had a great deal of encouragement and support from their parents, instructors, and classmates in order to graduate from high school. However, in order to live a successful life in the future, one must continue onward, forward, and upward.Continue to Strive for Life, is the important message that Pastor Hang Dara has given to all ten graduates as a bond. "In recent years, the world has been rapidly developing in almost every aspect, and there is a lot of competition," he remarked. Both of these elements contribute to the most complex and stressful world. We live in dread, particularly of failure. But it all comes to an end with our decision. We may convert failure into success if we choose to learn from our mistakes and correct them. However, if we do not learn from our mistakes, we will almost certainly fail in life. "Do not give up before taking the test," he said. "You can't succeed in life if you give up before the game."Moses is one biblical example, he thought he was incapable of carrying out God's call to lead Israel out of Egypt. He believes he is a failure and that he cannot speak clearly. That is, he was the one who surrendered before even trying. But God was with him, and he decided to go forth, and he eventually completed that task successfully.Moses became a great leader in leading God's people through all the obstacles, big or small, until they were given the Promised Land. Philippians 4:13 says, " I can do all things through Christ which strengthened me." So, Moses was able to do this wonderful work with God’s help, physically and mentally and intellectually.

ចូរតស៊ូដើម្បីជីវិត

ចូរតស៊ូដើម្បីជីវិតEnglish Below: នៅក្នុងពិធីបញ្ចប់ការសិក្សាសិស្សានុសិស្សថ្នាក់ទី១២នៃសាលាអាវេនទីស្ទកម្ពុជាអន្តរជាតិ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ប៉ាស្ទ័រ ហង្ស តារា ជានាយកមិស្សិនកម្ពុជាបានអញ្ជីញចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំង១០នាក់ក្នុងនោះមានប្រុសចំនួន៤នាក់ និងស្រី៦នាក់។ លោកបានលើកឡើងថា៖ សិស្សានុសិស្សទាំង១០នាក់នេះទទួលបាននូវការលើកស្ទួយ និងគាំទ្រយ៉ាងខ្លាំងពីឪពុកម្តាយ លោកគ្រូអ្នកគ្រូ រួមទាំងមិត្តរួមថ្នាក់ទើបទទួលបានជោគជ័យក្នុងការបញ្ចប់ថ្នាក់វិទ្យាល័យនេះ។ ប៉ុន្តែ ត្រូវបន្តដំណើរទៅមុខ ឆ្ពោះទៅអនាគត ដើម្បីឈានឱ្យដល់គោលដៅជីវិតដែលប្រាថ្នាចង់បាន។ ចូរតស៊ូបន្តទៀតដើម្បីជីវិត នេះគឺជាសារដ៏សំខាន់ដែលប៉ាស្ទ័រ ហង្ស តារា បានផ្តល់ជូនដល់សិស្សទាំង១០រូបទុកជាចំណងដៃ។ លោកបានលើកឡើងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងលឿនបំផុតស្ទើរគ្រប់វិស័យទាំងអស់ ហើយក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាណាស់ដែរ។ កត្តាទាំងពីរនេះនាំឱ្យពិភពលោកទាំងមូលមានភាពស្មុគស្មាញ និងភាពតានតឹងបំផុត។ យើងកំពុងតែរស់នៅក្នុងភាពភ័យក្លាច ជាពិសេសក្លាចចំពោះភាពបរាជ័យតែម្តង។ ប៉ុន្តែ អ្វីៗទាំងអស់វាស្ថិតលើជម្រើសរបស់យើងទាំងស្រុង។ ប្រសិនបើយើងជ្រើសរើសរៀនពីកំហុស និងកែប្រែ នោះយើងនឹងអាចបង្វែរភាពបរាជ័យឱ្យទៅជោគជ័យវិញបាន។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនព្រមរៀនពីកំហុសទេ នោះយើងពិតជាបរាជ័យក្នុងជីវិតជាក់ជាមិនខាន។ លោកបានផ្តល់ជាអនុសាសន៍ថា៖ «សូមកុំចុះចាញ់មុនការសាកល្បងជាមុនឡើយ។ បើចុះចាញ់មុនការប្រកួត ពិតណាស់មិនអាចជោគជ័យនៅក្នុងជីវិតបានឡើយ»។ លោកម៉ូសេ គឺជាឧទាហរណ៍ដែលមាននៅក្នុងគម្ពីរស្រាប់។ លោកបានគិតថា អសមត្ថភាពមិនអាចធ្វើកិច្ចការដែលព្រះត្រាស់ហៅឱ្យដឹកនាំសាសន៍អ៊ីស្រាអែលចេញពីទឹកដីអេហ្ស៊ីបបានទេ។ លោកគិតថា ខ្លួនជាអ្នកបរាជ័យ និងជាអ្នកដែលនិយាយមិនច្បាស់ជាដើម។ ពោលគឺ លោកជាមនុស្សដែលបានចុះចាញ់មុនការប្រកួតមកដល់។ ប៉ុន្តែ…

Read MoreLong right arrow

ការបម្រើគឺជាសេចក្ដីស្រឡាញ់

ការបម្រើគឺជាសេចក្ដីស្រឡាញ់ English Below: កាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ស សាំយ៉ូអែល ជាអគ្គលេខាធិការរងមកពីទីស្នាក់ការកំពូលនៅសហរដ្ឋអាមេរិក (General Conference – GC) និងលោកបណ្ឌិត ខាំសាយ ភិតឆារើន លោកជានាយក CEAR មកពីស្នាក់ការកំពូលនៅសហរដ្ឋអាមេរិក ព្រមទាំងភរិយារបស់លោកផងដែរ បានអញ្ជើញចុះមកធ្វើទស្សកិច្ចនៅប្រទេសកម្ពុជា។ លោកទាំងបីត្រូវបានអមដំណើរដោយលោកប៉ាស្ទ័រ លឹម តេងផេង ជានាយកផ្សាយដំណឹងល្អរបស់មិស្សិនអាត់វេនទីស្ទនៅញូញាន និងលោកប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មសេវេនដេយអាត់វេនទីស្ទប្រចាំកម្ពុជា បានចុះមកសួរសុខទុក្ខបុគ្គលិក ISE នៅក្នុងមណ្ឌល UCI ក្នុងខេត្តបាត់ដំបង ដែលមានលោកប៉ាស្ទ័រ យ៉ុង ស៊ីន ជាប្រធាននៅទីនោះ។ ក្រោយពីការសួរសុខទុក្ខនិងត្រួតពិត្យ លទ្ធផលបានឱ្យដឹងថា មានការរីកចម្រើន និងមានភាពល្អប្រសើរជាងមុខខ្លាំង បើគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំ២០២២ កន្លងមក។ ហើយសង្ឃឹមថាព្រះនឹងនៅតែប្រទានពរឱ្យមានថវិកាគ្រប់គ្រាន់ ក្នុងការបន្តដំណើរតទៅមុខលើគម្រោង៤ផ្នែកទៀតគឺ ផ្នែកទី១ បង្រៀនភាសា ទី២ សាលាបង្រៀនតូរ្យតន្ត្រី ទី៣ មណ្ឌលថែទាំសុខភាពល្អ…

Read MoreLong right arrow

មរតកនៃសេចក្តីជំនឿ

មរតកនៃសេចក្តីជំនឿ [English Below] ការបន្សល់ទុកនូវមរតកនៃសេចក្តីជំនឿដល់អ្នកជំនាន់ក្រោយ គឺជារឿងដ៏សំខាន់បំផុត។ ព្រះគម្ពីរបានកត់ត្រាអំពីគំរូនៃបុគ្គលឆ្នើមៗមួយចំនួនដែលបានបន្សល់ទុកមរតកនៃសេចក្តីជំនឿសម្រាប់យើងរាល់គ្នា។ តួយ៉ាងដូចជា លោកអ័ប្រាហាំជាដើម ដែលបានបន្សល់ទុកនូវមរតកនៃសេចក្តីជំនឿតរហូតមកដល់ពួកយើងនាសម័យបច្ចុប្បន្ននេះ។ សេចក្តីជំនឿ គឺជាគ្រឹះដ៏សំខាន់បំផុតដើម្បីឱ្យឈានទៅរកជីវិតអស់កល្ប និងជាទីបន្ទាល់រស់សម្រាប់ផ្សាយដំណឹងល្អដល់គ្រប់ទីកន្លែងផងដែរ។ ប្រសិនបើគ្មានមរតកនៃសេចក្តីជំនឿនេះទេ នោះអ្វីៗពិតជាមិនអាចចំរើនលូតលាស់ និងរីកសុះសាយទៅមុខសម្រាប់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់ទៀតបាននោះទេ។ នៅខេត្តកំពង់ឆ្នាំង ជាតំបន់មួយដែលមានឧបសគ្គជាច្រើនក្នុងការរីកលូតលាស់សម្រាប់ពួកជំនុំ។ ប៉ុន្តែ តាមរយៈព្រះពរដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងក្រោមការផ្តួចផ្តើមគំនិតផ្សាយដំណឹងល្អរបស់ប៉ាស្ទ័រ ហង្ស តារា ជានាយកមិស្សិនកម្ពុជា នោះអ្វីៗបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ កាលពីថ្ងៃទី១១-១៣ ខែឧសភា ឆ្នាំ២០២៣ លោកបានចុះទៅជាមួយក្រុមការងារ ដើម្បីអធិស្ឋានសុំអំណាចពីព្រះក្នុងការរៀបចំផែនការសម្រាប់តំបន់នេះ។ ពេលចុះទៅផ្ទាល់នោះ លោកបាននាំប្រធាននាយកដ្ឋានមួយចំនួនទៅជាមួយដែរដូចជា៖ នាយកដ្ឋានបោះពុម្ពផ្សាយ នាយកដ្ឋានសុខភាព នាយកដ្ឋានស្រ្តី និងគ្រួសារ នាយកដ្ឋានកុមារ និងនាយកដ្ឋានយុវជន ដើម្បីជួយជ្រោមជ្រែងដល់អ្នកដឹកនាំនៅទីនោះ ក៏ដូចជារៀបចំគម្រោងក្នុងការបំពេញពន្ធកិច្ចថ្វាយព្រះជាម្ចាស់។ គួររំឭកថា លោកគ្រូ ពេជ្រ ចន្ថា ត្រូវបានព្រះត្រាស់ហៅឱ្យបម្រើការងារនៅទីនោះក្នុងនាមជាប៉ាស្ទ័រ។ ហើយនេះគឺជាប្រវត្តិសាស្រ្តទីមួយដែលនាយកដ្ឋានបានសហការគ្នាយ៉ាងល្អទៅតាមផ្នែកនីមួយៗរៀងៗខ្លួនក្នុងការជួយដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងផ្ទាល់ក្រោមការណែនាំរបស់នាយកមិស្សិនកម្ពុជា។ ក្នុងនេះក៏មានការចូលរួមសម្របសម្រួលពីប៉ាស្ទ័រ ម៉ៅ រឿន ដែលលោកមានចំណែកក្នុងការទទួលបន្ទុកផ្នែកការផ្សាយដំណឹងល្អតាមក្រុមតូចនៅទូទាំងប្រទេស។ លទ្ធផលក៏មានកម្មវិធីផ្សាយដំណឹងល្អមួយបានរៀបចំឡើងដូចបានគ្រោងទុកតាំងពីដើមឆ្នាំមកស្រាប់ដោយទទួលបានបេក្ខជនចំនួន២០នាក់ទទួលបុណ្យជ្រមុជទឹក។ ការចំណាយសម្រាប់កម្មវិធីផ្សាយដំណឹងល្អនេះត្រូវបានជួយជ្រោមជ្រែងដោយនាយកមិស្សិន រួមជាមួយអ្នកគ្រូ ប៊ុន សុខម ប្រធាននាយកដ្ឋានបោះពុម្ពផ្សាយ … Continued

Read MoreLong right arrow

The Work of Small Groups Evangelism

គ្រាប់ពូជដំណឹងល្អតាមរយៈកិច្ចការនៃក្រុមតូច លទ្ធផលនៃកិច្ចការផ្សាយដំណឹងល្អតាមរយៈក្រុមតូច គឺជាព្រះពរសម្រាប់មិស្សិនកម្ពុជា។ ជាក់ស្តែងនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទូទាំងមិស្សិនកម្ពុជាមានការប្រារពពិធីចម្រូតនៃការងារក្រុមតូចៗនៅតាមតំបន់នានា។ ជាលទ្ធផលយ៉ាងហោចណាស់មកដល់ពេលនេះយើងទទួលបានបងប្អូនចំនួនប្រមាណជាង២៤០នាក់បានសំរេចចិត្តទទួលព្រះយេស៊ូវជាព្រះអង្គសង្រ្គោះតាមរយៈពិធីបុណ្យជ្រមុជទឹក។ យើងខ្ញុំតំណាងឱ្យមិស្សិនកម្ពុជា សូមសំដែងនូវការកោតសរសើរ និងសូមថ្លែងអំណរគុណដល់ប៉ាស្ទ័រ អ្នកដាំក្រុមជំនុំ ប្រធានតំបន់ ប្រធានព្រះវិហារ លោកគ្រូ អ្នកគ្រូ សមាជិកក្រុមជំនុំ និងលោកអ្នកបងប្អូនដែលបានចូលរួមចំណែកសម្រាប់កិច្ចការបម្រើព្រះជាម្ចាស់នៃយើងយ៉ាងអស់ពីកំលាំងកាយចិត្តក្នុងការចេញទៅផ្សាយដំណឹងល្អ។  គួឱ្យកត់សម្គាល់ផងដែរថា កិច្ចការនៃការផ្សាយដំណឹងល្អតាមរយៈក្រុមតូចនេះ បានផ្តួចផ្តើមគំនិតមកពីថ្នាក់ញូញានថ្មីរបស់យើង។ លទ្ធផលបង្ហាញថា យុទ្ធសាស្ត្រនេះយើងអាចទទួលបាននូវព្រះពរជាទីគាប់ចិត្តដោយបានឃើញគ្រាប់ពូជនៃដំណឹងល្អបានចាក់ឫស្ស និងដុះជាពន្លកឡើងនៅក្នុងជីវិតរបស់បងប្អូនជាច្រើននាក់ដែលទើបតែបានទទួលបុណ្យជ្រមុជទឹកនាពេលថ្មីៗកន្លងមកនេះ។ ដោយឡែកមិស្សិនកម្ពុជាក៏បានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិភាគតិចនៅភូមិភាគឥ្ឍសានដែលដំណឹងល្អមិនបានទាន់បានចូលទៅដល់ទូលំទូលាយនៅឡើយ។ តាមរយៈកិច្ចការនៃការផ្សាយដំណឹងល្អតាមក្រុមតូចនេះ នោះមានបងប្អូននៅតំបន់ភូមិភាគឥ្ឍសានចំនួនជាង៥០នាក់បានទទួលបុណ្យជ្រមុជទឹក ក្នុងការប្តេចជ្ញាចិត្តដើម្បីដើរតាមព្រះយេស៊ូវនៅក្នុងជីវិតរបស់ពួកគេផងដែរ។  The Work of Small Groups Evangelism The outcomes of Small Groups Evangelism have been a blessing to the Cambodia Adventist Mission. In fact, throughout Cambodia in November 2022, … Continued

Read MoreLong right arrow

Special Visit from SSD and SEUM

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មន្ត្រី និងបុគ្គលិកមិសិនអាត់វេនទីស្ទកម្ពុជាមានកិត្តិយសក្នុងការចេញដំណើរទៅទទួលស្វាគមន៍ប៉ាស្ទ័រ រ៉ូជ័រ ខាឌឺរម៉ា ប្រធានភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង(SSD) និងភរិយារបស់លោកនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះដោយប៉ាស្ទ័រ ខាឌឺរម៉ា គឺដើម្បីចូលរួមសិក្ខាសាលាស្តីអំពីកិច្ចការងារបោះពុម្ភសៀវភៅក្រោមថ្នាក់ភូមិភាគ(SSD) និង ញូរញៀននៅខេត្តសៀមរាបប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២២។ ទោះបីជាស្ថិតក្នុងពេលដ៏មមាញឹកនៃកិច្ចប្រជុំនេះក៏ដោយ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ប៉ាស្ទ័រ រ៉ូជ័រ ខាឌឺរម៉ា បានឆ្លៀតពេលជាមួយនឹងប្រធានថ្នាក់ញូរញៀន(SEUM) ប៉ាស្ទ័រ សុមឆៃ ឈូនជិត ក្នុងការរួមដំណើរទៅទស្សនកិច្ចនៅមជ្ឈមណ្ឌល COI នៅខេត្តបាត់ដំបង។ ប៉ាស្ទ័រ ស្ស៊ីន យ៉ុង ឈុន ដែលជានាយកមជ្ឈមណ្ឌលមជ្ឈមណ្ឌល COI បានដឹកនាំដំណើរទស្សនកិច្ច និងការណែនាំដល់ភ្ញៀវពិសេសរបស់យើងអំពីអគារ បុគ្គលិក និងការងារដែលកំពុងតែដំំណើរការនាពេលបច្ចុប្បន្ននេះ ដូចជា៖ ភោជនីយដ្ឋានបួស សាលាភាសា សាលាតន្ត្រី កន្លែងហាត់ប្រាណកាយសម្បទា សុខភាព និងឱកាសការងារដែលផ្តល់ជូនសិស្សានុសិស្សសម្រាប់កម្មវិធីក្រៅម៉ោង និងអាហារូបករណ៍របស់ពួកគេ។ លោកប្រធានថ្នាក់ដឹកនាំទាំងពីររូបមានសេចក្តីអំណររីករាយនឹងការងារដែលកំពុងតែដំណើរការទៅមុខជាបន្តក្រោយពេលដែលការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ត្រូវបានអន់ថយទៅ ហើយលោកទាំងពីរក៏បានសម្តែងការកើតសរសើរចំពោះការប្តេជ្ញាចិត្តដ៏ស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងទៅកាន់បុគ្គលិកការងារទាំងអស់ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ ស្ស៊ីន យ៉ុង … Continued

Read MoreLong right arrow

Policy

WHO WE ARE? We are the Cambodia Adventist Mission. Our website address is: https://adventistsarawak.org.   COMMENTS When visitors leave comments on the site we don’t collect any data or visitor’s IP address and browser user agent string to help spam detection shown in the comments form.   MEDIA We use only mages on our website…

Read MoreLong right arrow

សិក្ខាសាលាអំពីការថែរក្សាព្រទ្យសម្បត្តិរបស់ព្រះ

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានកម្មវិធីសិក្ខាសាលាអំពីការថែរក្សាព្រទ្យសម្បត្តិរបស់ព្រះត្រូវបានរៀបចំឡើងនៅព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទក្រុងបាត់ដំបង ដែលមានអ្នកចូលរួមចំនួនប្រមាណជា៥០នាក់មកពីទូទាំងខេត្តបាត់ដំបង។ដោយមានការសហការជាប៉ាស្ទ័រប្រចាំខេត្តបាត់ដំបងគឺ លោក ម៉ែន ម៉ាក់ណា ជាមួយនិងប៉ាស្ទ័រ លឹម ផេង ជាប្រធាននាយកដ្ឋានសាប្បាតហ៍ស្គូល នាយកដ្ឋានថែរក្សារទ្រព្យសម្បត្តិរបស់ព្រះ និងនាយកដ្ឋានផ្សាយដំណឹងល្អ ប្រចាំនៅញូញានថ្មី (SEUM) បានរៀបចំថ្នាក់សិក្ខាសាលាមួយនេះឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមជំនុំក្នុងការរៀបចំផែនការឱ្យបានត្រឹមត្រូវសម្រាប់ថ្វាយដង្វាយសទ្ធាថ្វាយព្រះជាម្ចាស់។បន្ទាប់ពីបានបញ្ចប់វគ្គសិក្ខាសាលានេះរួចមក សិក្ខាកាមមួយចំនួនបានបង្ហើបប្រាប់ប៉ាស្ទ័រប្រចាំខេត្តបាត់ដំបងថា៖ ពួកគេសប្បាយរីករាយដោយបានរៀននូវមេរៀនថ្មីៗ ជាពិសេសបានដឹង និងបានយល់អំពីរបៀបរៀបចំគម្រោងក្នុងការដាក់ដង្វាយថ្វាយដល់ព្រះឱ្យបានត្រឹមត្រូវ និងទៀងទាត់ថែមទៀតផង។A seminar on stewardship was held in the Battambang Seventh-day Adventist Church on September 3, 2022, and around 50 people from the entire province of Battambang participated.Director of Sabbath School, Stewardship, and Personal Ministry…

Read MoreLong right arrow

សិក្ខាសាលាផ្នែកស្ត្រី

កាលថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ នាយកដ្ឋានស្រ្តីនិងគ្រួសាររបស់មិសិនកម្ពុជាដែលបានដឹកនាំដោយអ្នកគ្រូប្រាក់ ច័ន្ទសុភ័ក្រ្ត បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រួសារ និងស្រ្តី ដែលមានប្រធានបទស្តីអំពី ភាពជាអ្នកដឹកនាំ តួនាទីនិងទំនួលខុសត្រូវរបស់ប្រធាននាយកដ្ឋានស្រ្តី និងគ្រួសារ។បន្ថែមពីនេះផងដែរ ក៏មានការចែកចាយពិភាក្សាពីបទពិសោធន៍ និងបញ្ហាដែលស្រ្តី និងគ្រួសារបានជួបប្រទះនៅតាមតំបន់នីមួយៗ។ វគ្គបណ្តុះបណ្តាលនេះគឺបានបង្រៀនដោយប្រធាននាយកដ្ឋានស្ត្រី និងគ្រួសារដែលបានអញ្ញើញមកពីយូញ្ញានប្រទេសថៃគឺ អ្នកស្រី ភួងម៉ាឡា។នៅក្នុងនោះដែរក៏មានការចូលរួមសិក្សាពីប្រធាននាយកដ្ឋានស្ត្រីនិងគ្រួសារប្រចាំតំបន់តាមខេត្តផ្សេងៗមួយចំនួនក៏ដូចជានៅក្នុងតំបន់ភ្នំពេញដែលមានចំនួន ៤០នាក់។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយសេចក្តីអំណរ និងព្រះពរមកពីព្រះ ដោយប្រធានស្រ្តីតាមតំបន់នីមួយៗបានទទួលយក និងយល់ដឹងបន្ថែមពីតួនាទី និងទំនូលខុសត្រូវរបស់គាត់ និងវិធីសាស្រ្តក្នុងការជួយក្នុងព័ន្ធកិច្ចបម្រើព្រះតាមតំបន់រៀងៗខ្លួន។Taking place on September 1-2, 2022, the Family and Women Training Program on Leadership, Roles, and Responsibilities was arranged by the Department of Women and Family of the Cambodia Adventist…

Read MoreLong right arrow

កម្មវិធីបំបួសប៉ាស្ទ័រ

កម្មវិធីបំបួសប៉ាស្ទ័រប៉ាស្ទ័រចំនួន៥នាក់បានទទួលពិធីបំបួសនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដោយលោកប៉ាស្ទ័រ Wandell Mandolang SSD Executive Secretary, Pr. Rudi Situmorang SSD Ministerial Association, Pr. Nipitpon SEUM Ministerial Association។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅឯមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការរៀបចំដោយប៉ា្ទស័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា។ នៅក្នុងកម្មវិធីដ៏ពិសិទ្ធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមជំនុំព្រះវិហារនៅតំបន់ភ្នំពេញទាំងមូល ប្រធានតំបន់ ប៉ាស្ទ័រ ព្រមទាំងភរិយានៅទូទាំងប្រទេសផងដែរ។ប៉ាស្ទ័រដែលបានបំបួសរួចហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួន១០នាក់ ដែលបេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើពិធីបំបួសឱ្យ។ ពេលនេះបេសកកម្មអាត់វេនទីស្ទកម្ពុជាមានចំនួនប៉ាស្ទ័រដែលបំបួសរួចបន្ថែមទៀតក្នុងការចេញទៅបំពេញការងារផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នា ក៏ដូចជាប្រារព្ធពិធីនានា បានទាំងអស់នៅក្នុងពួកជំនុំផងដែរ។Pastor Wandell Mandolang SSD Executive Secretary, Pr. Rudi Situmorang SSD Ministerial Association, and Pr. Nipitpon SEUM Ministerial Association ordained five pastors on…

Read MoreLong right arrow

ក្តីសង្ឃឹមចុងក្រោយ

ក្តីសង្ឃឹមចុងក្រោយ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការិយាល័យបេសកកម្មសេវេនដេយ៍អាត់វេនទីស្ទកម្ពុជាបានធ្វើពិធីអធិដ្ឋានថ្វាយសៀវភៅចំនួន១៥០០ក្បាលដែលមានចំណងជើងថា៖ «ក្តីសង្ឃឹមចុងក្រោយ»។ ការរៀបចំធ្វើពិធីដ៏ពិសិទ្ធនេះឡើង គឺក្នុងគោលបំណងសុំឱ្យព្រះបានគង់នៅជាមួយនឹងសារដ៏សំខាន់ៗទាំងឡាយដែលមាននៅក្នុងមេរៀនទាំងប្រាំមួយនៅក្នុងសៀវភៅនេះ។ មេរៀនទាំងប្រាំមួយនេះរួមមាន៖ ទី១- ទ្រឹស្តីធំៗទាំងបី ទី២-ទេវតាមនុស្ស ទី៣-ចូរកោតខ្លាចដល់ព្រះ ទី៤-ពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គ ទី៥-ក្នុងរវាង៦ថ្ងៃ និងទី៦-បាប៊ីឡូនបានរលំហើយ។តាមរយៈអំណាចរបស់ព្រះជាម្ចាស់ សៀវភៅនេះនឹងជួយឱ្យមនុស្សគ្រប់គ្នាបានយល់អំពីសេចក្តីពិតសម្រាប់ពេលបច្ចុប្បន្ននេះ។ សេចក្តីពិតបច្ចុប្បន្ន គឺជាសាររបស់ព្រះដែលទ្រង់ចង់ប្រកាសប្រាប់មនុស្សគ្រប់គ្នាឱ្យបានដឹង និងទទួលយកនៅពេលឥឡូវនេះជាបន្ទាន់។ ពួកជំនុំនៃព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទ ក៏កំពុងតែផ្តោតយ៉ាងសំខាន់ចំពោះសារនេះជាខ្លាំងផងដែរនៅសម័យចុងក្រោយនេះ ព្រមទាំងប្រកាសប្រាប់គ្រប់គ្នាឱ្យទទួលយកការត្រាស់ហៅរបស់ព្រះជាម្ចាស់មុនដែលហួសពេល។The Final Hope DedicationThe Cambodia Adventist Mission hosted a dedication ceremony for 1,500 booklets titled “The Final Hope” on August 25, 2022. The goal of this secret rite is to ask God to … Continued

Read MoreLong right arrow