Blog

ចំនួន១២នាក់​សំរេចផ្លាស់ប្តូរតាមរយៈកម្មវិធីផ្សាយដំណឹងល្អនៅសហគមន៍កុលសម្ព័ន្ធក្នុងខេត្តរតនគិរី

តាមរយៈកម្លាំងនៃជំនឿ និងសាមគ្គីភាព បានធ្វើឱ្យពន្លឺនៃដំណឹងល្អបានឈានជើងចូលទៅកាន់ដែនដីថ្មីនៅភាគឦសាននៃប្រទេសកម្ពុជា នៅពេលដែលលោកស្រី ដានីតា (Danita P. Caderma) ប្រធាននាយកដ្ឋានកុមារប្រចាំព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) បានសហការជាមួយលោកស្រី ហេង សាយ័ន ប្រធាននាយកដ្ឋានកុមារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងយុទ្ធនាការផ្សាយដំណឹងល្អមួយដ៏ជោគជ័យ។   ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងតំបន់ដែលមិនទាន់មានដំណឹងល្អចូលទៅដល់នៅក្នុងខេត្តរតនគិរី ដោយមានអ្នកចូលរួមប្រចាំថ្ងៃប្រមាណជាង៣០០នាក់ មកពីសហគមន៍កុលសម្ព័ន្ធភាគតិចផ្សេងៗគ្នា។   ក្នុងនាមជាវាគ្មិនដ៏សំខាន់ លោកស្រី ដានីតា បានចែករំលែកនូវសារនៃការលើកកម្ពស់ខាងផ្នែកព្រលឹងវិញ្ញាណ និងសេចក្តីសង្ឃឹម ជូនដល់គ្រួសារដែលបានស្តាប់ឮសារនេះជាលើកដំបូង ជាពិសេសសារអំពីព្រះយេស៊ូវយាងមកវិញជាលើកទីពីរតែម្តង។ កម្មវិធីដ៏អធិកអធមនេះបានបញ្ចប់ទៅដោយក្តីសោមនស្សរីករាយនៅថ្ងៃសប្បាតហ៍ ថ្ងៃទី១៨ ខែកក្កដា ដោយបងប្អូនចំនួន១២រូប មកពីក្រុម កុលសម្ព័ន្ធ បានថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។   ការចុះបេសកកម្មនៃការផ្សាយដំណឹងល្អនេះ បង្ហាញពីការឈានទៅមុខដ៏សំខាន់មួយទៀត ក្នុងការផ្សាយដំណឹងល្អ និងពង្រឹងបេសកកម្មរបស់ព្រះវិហារ។ ជាពិសេស ដើម្បីឈានចូលទៅកាន់សហគមន៍ដែលមិនទាន់បានឮដំណឹងល្អនានានៅទូទាំងប្រទេសកម្ពុជា តាមរយៈសកម្មភាពដ៏រស់រវើកនៃនាយកដ្ឋានកុមារ ។   12 Lives Transformed as Gospel Reaches Remote…

Read MoreLong right arrow

កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំ

កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា   មានកុមារប្រមាណជាង ២០០នាក់ បានចូលរួមក្នុងកម្មវិធីទិវាកុមារ និងទិវាស្ត្រី នៅក្នុងសហគមន៍នៃខេត្តកំពង់ធំ កាលពីថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា សហការជាមួយបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង(SSD) និងបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ (SEUM)។   កុមារដែលបានចូលរួមភាគច្រើនគឺមកពីគ្រួសារជាច្រើនដែលមិនមែនជាក្រុមជំនុំឡើយ។ ក្នុងនោះក៏មានគ្រូបង្រៀនជាង២០នាក់ និងសមាជិកព្រះវិហារប្រមាណជា៨០-៩០នាក់ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយបង្គំ ការសិក្សាព្រះគម្ពីរ វគ្គបណ្តុះបណ្តាល និងការពិភាក្សាផ្សេងៗថែមទៀតផង។   លោកស្រី Danita P. Caderma ជាប្រធាននាយកដ្ឋានកុមានៃបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងលោកស្រី Agusta Pheng ប្រធាននារយកដ្ឋានកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ បានធ្វើបទបង្ហាញនៅក្នុងកម្មវិធីទាំងមូល។ កម្មវិធីនេះក៏មានការគាំទ្រនិងចូលរួមពីសំណាក់ប៉ាស្ទ័រ នឿម វណ្ណៈ ជាអគ្គលេខាធិការនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោកស្រី ហេង សាយន ជាប្រធាននាយកដ្ឋនាកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមទាំងប៉ាស្ទ័រតំបន់ផងដែរ។ នៅក្នុងឱកាសនោះ លោកស្រី Danita P.…

Read MoreLong right arrow

កម្មវិធីផ្សាយដំណឹងល្អសម្រាប់កុមារដ៏ជោគជ័យនៅខេត្តឧត្តរមានជ័យ

កម្មវិធីផ្សាយដំណឹងល្អសម្រាប់កុមារដ៏ជោគជ័យនៅខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០២៤ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំកម្មវិធីផ្សាយដំណឹងល្អមួយសម្រាប់កុមារ ដែលដឹកនាំដោយលោកស្រី ហេង សាយ័ន្ត ប្រធាននាយកដ្ឋានកុមារ និងសហការជាមួយប៉ាស្ទ័រ ផង់ សុថន ប្រចាំខេត្តឧត្តរមានជ័យ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូនៃសាលាអាត់វេនទីស្ទសំរោង។ កម្មវិធីនេះប្រកបដោយព្រះពរតាមរយៈវត្តមានរបស់លោកស្រី Danita P. Caderma ប្រធាននាយកដ្ឋានកុមារអញ្ជើញមកពី SSD ដែលលោកស្រីជាវាគ្មិនដ៏ចំណានសម្រាប់កម្មវិធីទាំងមូល។អំឡុងពេលនៃកម្មវិធីផ្សាយដំណឹងល្អនេះ លោកស្រី Danita P. Caderma បានចែករំលែករឿងដ៏អស្ចារ្យមួយចំនួនពីព្រះគម្ពីរ ដែលមានន័យយ៉ាងជ្រាលជ្រៅដល់កុមារៗ។ តាមរយៈរឿងទាំងនោះលោកស្រីបានទាក់ទាញចំណាប់របស់ពួកគេ និងនាំពួកគេឱ្យមានទំនាក់ទំនងកាន់តែជិស្និទ្ធជាមួយព្រះជាម្ចាស់។ កម្មវិធីនេះមានអ្នកចូលរួមចំនួន២២០នាក់សម្រាប់យប់ទីមួយ និងយប់ទី២។ រីឯនៅយប់ទីបីមានចំនួន១៥០នាក់ និងព្រឹកថ្ងៃបរិសុទ្ធមានអ្នកចូលរួមប្រមាណ៣០០នាក់ ដែលប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទជាអ្នកអធិប្បាព្រះបន្ទូល។ ក្នុងចំណោមអ្នកចូលរួមទាំងអស់មានប្រហែល៦០% ជាសមាជិកព្រះវិហារ ខណៈដែល៤០% ទៀតជាភ្ញៀវ។ អ្នកចូលរួមនៅក្នុងកម្មវិធីនេះបានធ្វើដំណើរមកកន្លែងនានាដូចជា៖ ភូមអូទង ភូមិឈើក្រុំ ភូមិដីថ្មី ស្រុកចុងកាល ភូមិគោកផ្លុក និងក្រុងសំរោង ខេត្តឧត្តរមានជ័យផ្ទាល់តែម្តង។ក្នុងអំឡុពេលថ្ងៃ លោកស្រី Danita P. Caderma និងក្រុមការងារបានចុះទៅសួរសុខទុក្ខនៅតាមផ្ទះ…

Read MoreLong right arrow