Recent Posts

បេសកកម្មអាត់វេនទីស្ទកម្ពុជា បានឃើញពីឥទ្ធិពលនៃការផ្សាយដំណឹងល្អដែលដឹកនាំដោយអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្ត។ នេះជាវិធីសាស្រ្តមួយដែលលើកទឹកចិត្តដល់សមាជិកក្រុមជំនុំឱ្យចូលរួមចែកចាយសេចក្តីជំនឿរបស់ពួកគេ និងដឹកនាំអ្នកដទៃឱ្យទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះសម្រាប់ពួកគេផ្ទាល់។ កម្មវិធីនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឲ្យមានការចូលរួមពីសមាជិកទាំងអស់។ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានលើកទឹកចិត្តសមជិកគ្រប់រូបប្រើនូវរាល់ទេពកោសល្យដែលព្រះប្រទានឱ្យ ដើម្បីរួមចំណែកបំពេញកិច្ចការរបស់ព្រះវិហារនៅក្នុងសហគមន៍ និងក្រៅសហគមន៍ផងដែរ។

នៅតំបន់មួយចំនួននៃប្រទេសកម្ពុជា ដោយមិនមានគ្រូគង្វាលនោះអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្តចាំបាច់ត្រូវមានតួនាទីជាអ្នកដឹកនាំ។ អ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្តទាំងនេះណែនាំសមាជិកក្រុមជំនុំក្នុងការថ្វាយបង្គំ និងការបម្រើ ដោយធានាថាកម្លាំងនៃក្រុមជំនុំរបស់ពួកគេបន្តដំណើរទៅមុខក្នុងកិច្ចបម្រើ ទោះបីជាធនធានមានកម្រិតក៏ដោយ។

លទ្ធផលនៃការខិតខំទាំងនេះគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់។ នៅឆ្នាំ២០២៥ មានបេក្ខជនចំនួន ២០នាក់បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិតដើម្បីដើរតាមព្រះយេស៊ូវ ព្រមទាំងថ្វាយជីវិតរបស់ពួកគេដល់ព្រះជាម្ចាស់តាមរយៈកម្មវិធីផ្សាយដំណឹងល្អដែលដឹកនាំដោយអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្ត។ សមិទ្ធិផលនេះជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តជាសមូហភាពរបស់សមាជិកក្រុមជំនុំក្នុងការចែកចាយដំណឹងល្អ និងរៀបចំអ្នកដទៃសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទ។

 

មន្រ្តីបេសកកម្មអាត់វេនទីស្ទកម្ពុជា ម្នាក់បានលើកឡើងដថា៖ «សូមសរសើរតម្កើងព្រះជាម្ចាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការហៅមនុស្សឱ្យងាកមករកទ្រង់នេះ»។ កម្មវិធីនេះនៅតែបន្តជំរុញទឹកចិត្តសមាជិកគ្រប់រូបឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដំណឹងល្អ ពង្រឹងក្រុមជំនុំ និងនាំមកនូវក្តីសង្ឃឹមដល់សហគមន៍របស់ពួកគេអទាំងមូល។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែប្រកាន់ខ្ជាប់ក្នុងបេសកកម្មរបស់ខ្លួន ដោយជំរុញឱ្យសមាជិកទាំងអស់ ចូលរួមចំណែករបស់ពួកគេ ក្នុងការឈានទៅមុខសម្រាប់នគររបស់ព្រះ ស្របតាមមហាបញ្ជារបស់ព្រះយេស៊ូវ។ គម្ពីរម៉ាថាយ ២៨៖២៨-២៩ បានចែងថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។»Lay-Led Evangelism in Cambodia: Empowering Communities and Winning Souls for ChristThe Cambodia Adventist Mission (CAM) is witnessing the power of lay-led evangelism, a method that encourages church members to share their faith and invite others to accept Jesus Christ as their personal Savior. As part of the global Total Member Involvement (TMI) initiative, CAM encourages every believer to use their God-given talents to contribute to the mission of the church in the community and beyond.

In many areas of Cambodia, the absence of pastors has created a pressing need for lay Bible workers to step into leadership roles. These dedicated individuals guide church members in worship and service, ensuring the strength of their congregations keeps moving in the service despite of limited resources.

The result of these efforts is evident. This year, 20 individuals made the life-changing decision to follow Jesus and surrender their lives to God through lay-led evangelism programs. This achievement is a testament to the collective commitment of church members to share the Gospel and prepare others for Christ's return.

 

"Praise God for this united effort in calling people to Him," a CAM representative shared. The mission continues to inspire every church member to actively engage in outreach, strengthening the church and bringing hope to their communities. The Cambodia Adventist Mission remains steadfast in its mission, urging all believers to play their part in advancing God’s kingdom following Jesus’ commands. Mathews 28: 19 “Therefore go and make disciples of all nations, baptizing them in the name of the Father and of the Son and of the Holy Spirit, and teaching them to obey everything I have commanded you. And surely I am with you always, to the very end of the age.”

ព្រះពរនៃការចូលរួមក្នុងពន្ធកិច្ចពីក្រុមជំនុំ

បេសកកម្មអាត់វេនទីស្ទកម្ពុជា បានឃើញពីឥទ្ធិពលនៃការផ្សាយដំណឹងល្អដែលដឹកនាំដោយអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្ត។ នេះជាវិធីសាស្រ្តមួយដែលលើកទឹកចិត្តដល់សមាជិកក្រុមជំនុំឱ្យចូលរួមចែកចាយសេចក្តីជំនឿរបស់ពួកគេ និងដឹកនាំអ្នកដទៃឱ្យទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះសម្រាប់ពួកគេផ្ទាល់។ កម្មវិធីនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឲ្យមានការចូលរួមពីសមាជិកទាំងអស់។ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានលើកទឹកចិត្តសមជិកគ្រប់រូបប្រើនូវរាល់ទេពកោសល្យដែលព្រះប្រទានឱ្យ ដើម្បីរួមចំណែកបំពេញកិច្ចការរបស់ព្រះវិហារនៅក្នុងសហគមន៍ និងក្រៅសហគមន៍ផងដែរ។ នៅតំបន់មួយចំនួននៃប្រទេសកម្ពុជា ដោយមិនមានគ្រូគង្វាលនោះអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្តចាំបាច់ត្រូវមានតួនាទីជាអ្នកដឹកនាំ។ អ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្តទាំងនេះណែនាំសមាជិកក្រុមជំនុំក្នុងការថ្វាយបង្គំ និងការបម្រើ ដោយធានាថាកម្លាំងនៃក្រុមជំនុំរបស់ពួកគេបន្តដំណើរទៅមុខក្នុងកិច្ចបម្រើ ទោះបីជាធនធានមានកម្រិតក៏ដោយ។ លទ្ធផលនៃការខិតខំទាំងនេះគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់។ នៅឆ្នាំ២០២៥ មានបេក្ខជនចំនួន ២០នាក់បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិតដើម្បីដើរតាមព្រះយេស៊ូវ ព្រមទាំងថ្វាយជីវិតរបស់ពួកគេដល់ព្រះជាម្ចាស់តាមរយៈកម្មវិធីផ្សាយដំណឹងល្អដែលដឹកនាំដោយអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្ត។ សមិទ្ធិផលនេះជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តជាសមូហភាពរបស់សមាជិកក្រុមជំនុំក្នុងការចែកចាយដំណឹងល្អ និងរៀបចំអ្នកដទៃសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទ។   មន្រ្តីបេសកកម្មអាត់វេនទីស្ទកម្ពុជា ម្នាក់បានលើកឡើងដថា៖ «សូមសរសើរតម្កើងព្រះជាម្ចាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការហៅមនុស្សឱ្យងាកមករកទ្រង់នេះ»។ កម្មវិធីនេះនៅតែបន្តជំរុញទឹកចិត្តសមាជិកគ្រប់រូបឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដំណឹងល្អ ពង្រឹងក្រុមជំនុំ និងនាំមកនូវក្តីសង្ឃឹមដល់សហគមន៍របស់ពួកគេអទាំងមូល។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែប្រកាន់ខ្ជាប់ក្នុងបេសកកម្មរបស់ខ្លួន ដោយជំរុញឱ្យសមាជិកទាំងអស់ ចូលរួមចំណែករបស់ពួកគេ ក្នុងការឈានទៅមុខសម្រាប់នគររបស់ព្រះ ស្របតាមមហាបញ្ជារបស់ព្រះយេស៊ូវ។ គម្ពីរម៉ាថាយ ២៨៖២៨-២៩ បានចែងថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។»Lay-Led Evangelism in Cambodia: Empowering…

Read MoreLong right arrow

ចំរូតក្រុមតូចឆ្នាំ២០២៤

ចំរូតក្រុមតូចឆ្នាំ២០២៤ដូចព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់» (ម៉ាថាយ ៩:៣៧-៣៨) ។ ដោយយោងទៅលើទិដ្ឋភាពនេះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងបានរំលឹកពួកសិស្សរបស់ទ្រង់អំពីសារៈសំខាន់នៃការរៀបចំ និងកិច្ចការដែលត្រូវបានផ្តល់ឱ្យពួកគេក្នុងនាមជាសហការីរួមការងាររបស់ព្រះក្នុងការនាំព្រលឹងមនុស្សចូលទៅក្នុងនគររបស់ព្រះ។ ការអំពាវនាវបន្ទាន់នេះ ត្រូវបានគេឮ និងរំលឹកឡើងវិញម្តងហើយម្តងទៀតពេញប្រវត្តិសាស្ត្រ ជាពិសេសនាសម័យកាលរបស់យើង នៅពេលដែលយើងឈានជិតដល់ទីបញ្ចប់នៃពេលវេលា។ មនុស្សគ្រប់រូបដែលបានទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវតែទទួលស្គាល់ថា គាត់គឺជាសហការីរួមការងាររបស់ព្រះគ្រីស្ទ ដែលត្រូវបានបញ្ជូនទៅកាន់ពិភពលោក ដើម្បីសាបព្រួសនូវគ្រាប់ពូជនៃការផ្សព្វផ្សាយដំណឹងល្អនៅក្នុងចិត្តរបស់អ្នកដទៃ ប្រយោជន៍ដើម្បីរៀបចំពួកគេសម្រាប់នគររបស់ព្រះ។ចាប់តាំងពីដើមឆ្នាំ២០២៤ បេសកកម្មអាត់វេនទីស្ទកម្ពុជា មានចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រក្នុងការនាំមនុស្សចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្កើតផែនការយុទ្ធសាស្រ្តដើម្បីរួមបញ្ចូលនូវសកម្មភាពក្រុមកោសិកា និងសមាជិកក្រុមជំនុំសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តមួយនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្រ្តនេះត្រូវបានចាប់ផ្តើមនៅត្រីមាសទីពីរនៃឆ្នាំ២០២៤។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានរៀបចំក្រុមកោសិកាចំនួន៨៦ ដែលមានសមាជិកព្រះវិហារចំនួន២៤៦នាក់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានារបស់ព្រះវិហារ។ ពួកគេចូលរួមជួយគាំទ្រដល់ការងារអ្នកដឹកនាំក្នុងតំបន់របស់ខ្លួនដើម្បីបង្កើតក្រុមកោសិកាថ្មី និងនាំអ្នកថ្មីៗមកចូលរួមក្នុងសកម្មភាពនៃកម្មវិធីនេះ។ ពេញមួយឆ្នាំ មានមនុស្សចំនួន៤៤០ នាក់ដែលបានទទួលបុណ្យជ្រមុជទឹក ហើយភាគច្រើននៃពួកគាត់ គឺជាសមាជិកទៀងទាត់នៃក្រុមកោសិការក្នុងតំបន់របស់ខ្លួន។ពិធីបុណ្យជ្រមុជទឹកដ៏មហោឡារិកមួយបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្ងៃនេះត្រូវបានកំណត់ថា ជាពិធីបុណ្យប្រមូលផលចំរូតនៃក្រុមកោសិការសម្រាប់ឆ្នាំ២០២។ ដោយសារតែក្រុមកោសិកាទាំងនេះមានទូទាំងប្រទេស វាជាការលំបាកមួយក្នុងការប្រមូលផ្តុំមនុស្សទាំងអស់ឲ្យមកជួបជុំគ្នានៅទីកន្លែងតែមួយដើម្បីប្រារព្ធពិធីចំរូតអធឹកអធម និងពេញដោយក្តីអំណររីករាយ។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានរៀបចំបែងចែកទៅជា៧តំបន់ រួមមាន១៧ខេត្ត ដោយមានមនុស្សចំនួន២៧៣ បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក និងដើររតាមព្រះយេស៊ូវគ្រីស្ទ។នេះជាសក្ខីភាពចំពោះការខិតខំប្រឹងប្រែងរួមចំណែកក្នុងការងារ ក្រោមព្រះគុណ និងព្រះពររបស់ព្រះមកលើក្រុមជំនុំ។ វាជាការរំឭកអំពីរការចូលរួមដ៏សំខាន់របស់សមាជិកក្រុមជំនុំ ចំពោះសុខុមាលភាព និងភាពរីកចម្រើនរបស់ក្រុមជំនុំ។…

Read MoreLong right arrow

ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍

ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាអាត់វេនទីស្ទត្រពាំងអំពិល បានបើកទ្វាររបស់ខ្លួនជាមួយនិងពិធីសម្ពោធដ៏រីករាយដែលមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរ និងអ្នកតំណាងមកពីបេសកកម្មអាត់វេនទីស្ទកម្ពុជា សរុបចំនួនប្រមាណ១៥០នាក់។ ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំកម្មវិធីដ៏អធិកអធមនេះដោយបង្ហាញពីការសម្រេចបាននូវក្តីសុបិនជាយូរមកហើយរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយបំពេញនូវតម្រូវការផ្នែកអប់រំសម្រាប់សហគមន៍។បច្ចុប្បន្ន មានសិស្សបានចុះឈ្មោះចូលរៀននៅមត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ចំនួនសិស្សសរុបជិត៥០នាក់។ សាលាអាត់វេនទីស្ទត្រពាំងអំពិលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋានដោយផ្តល់ឱកាសសិក្សាថ្មីៗ មានគុណភាពសម្រាប់កុមារតូចៗ ជាពិសេសក្នុងពេលបច្ចុប្បន្ន សាលានេះមានបង្រៀនពីរភាសាគឺ ភាសាខ្មែរជាភាសាជាតិ និងភាសាអង់គ្លេស។ ថ្លែងក្នុងពិធីនោះ អ្នកស្រី តែម សុផានី ជាអនុភូមិបានសម្តែងនូវការកោតសរសើរជាមួយក្តីរំភើបរីករាយ ដោយបានកត់សម្គាល់ឃើញថា សាលាអាត់វេនទីស្ទត្រពាំងអំពិលជាព្រះពរដ៏ធំសម្រាប់សហគមន៍ និងជាជំហានមួយនាំឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន។អ្នកចូលរួមក្នុងការប្រារព្ធពិធីនេះ ពោរពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់ ក្តីសង្ឃឹម មិងបានសម្តែងនូវក្តីរីករាយរបស់ពួកគេចំពោះសក្តានុពលរបស់សាលាក្នុងការលើកកម្ពស់ភាពរីកចម្រើនដល់សហគមន៍ ជាពិសេសលើវិស័យអប់រំនេះតែម្តង។ សម្រាប់បេសកកម្មអាត់វេនទីស្ទកម្ពុជា ការសម្រចបាននូវសាលាអាត់វេនទីស្ទត្រពាំងអំពិលនេះ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដទៃទៀតដែលចេញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យអប់រំ ដោយមើលឃើញថា វិស័យអប់រំពិតជាមានសារៈសំខាន់សម្រាប់ការរីកចម្រើនទាំងសម្រាប់សហគមន៍ និងការរីកលូតលាស់នៃកិច្ចការរបស់ព្រះវិហារនៅទូទាំងប្រទេសកម្ពុជា។នៅក្នុងការថ្លែងសុន្ទរកថា ប៉ាស្ទ័រ ហង្ស តារា បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប៉ាស្ទ័រ Deane Jackson និងក្រុមគ្រួសាររបស់លោកផ្ទាល់ដែលជាម្ចាស់ជំនួយសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្តល់ថវិកាសម្រាប់ការសាងសង់អគារសាលាដែលមានបួនបន្ទប់ និងថវិការសម្រាប់ដំណើរការសាលានេះទាំងមូលផងដែរ។ Trapeang Ampil Adventist…

Read MoreLong right arrow

ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អ

ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អបេសកកម្មអាត់វេនទីស្ទកម្ពុជាកំពុងពង្រីកវិសាលភាពនៃកិច្ចការរបស់ខ្លួនតាមរយៈសាលារៀន ដើម្បីបន្តឱ្យមានការរីកលូតលាស់ទាំងព្រះវិហារ និងជួយអភិវឌ្ឍន៍សហគមន៍។ ក្រោមការដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោក សៀង គឹមស្រេង ជាប្រធាននាយកដ្ឋានអប់រំបានធ្វើការយ៉ាងសកម្មដើម្បីជំរុញព្រមទាំងលើកកំពស់ផ្នែកព្រលឹងងវិញ្ញាណ និងកិច្ចការសង្គមតាមរយៈសាលារៀនថ្មីៗ។បេសកកម្មអាត់វេនទីស្ទកម្ពុជា បានមើលឃើញថា ព្រះវិហារដែលមានសាលារៀន គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងមានសមាជិកនៅជាប់នឹងព្រះវិហារ ក៏ដូចជាមានការចូលរួមក្នុងសកម្ម ភាពនានា។ ឧទាហរណ៍ដូចជាក្រុមជំនុំតាគង់ជាដើម ក្រុមជំនុំនេះមានអ្នកចូលរួមថ្វាយបង្គំប្រមាណជាជាង១០០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះរួមទាំងសិស្ស និងឪពុកម្តាយរបស់ពួកគេផងដែរ។ ដ្បិតក្រុមជំនុំនេះមានទីតាំងនៅក្នុងបរិវេណសាលាផ្ទាល់តែម្តង។ ជាមធ្យមក្រុមជំនុំនេះមានសមាជិកថ្មីៗទទួលបុណ្យជ្រមុជទឹកចន្លោះពី១០ ទៅ២០នាក់ក្នុងមួយឆ្នាំៗ។ រីឯបេក្ខជនដែលសំរេចចិត្តទទួលបុណ្យជ្រមុជទឹកទាំងនោះមានសិស្សានុសិស្ស និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។បេសកកម្មអាត់វេនទីស្ទកម្ពុជាកំពង់តែផ្តោតជាសំខាន់យក៖ «សាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទ»។ ដោយផ្អែកលើគុណតម្លៃដែលមានមូលដ្ឋានចេញេពីព្រះគម្ពីរ បេសកកម្មអាត់វេនទីស្ទកម្ពុជាតាមរយៈនាយកដ្ឋានអប់រំមានគោលបំណងបំផុសគំនិតដល់សិស្សានុសិស្សឱ្យឆ្ពោះទៅរកជីវិតប្រកបដោយសេចក្តីជំនឿ ចេះជួយអ្នកដទៃ និងទទួលបានការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់។ឆ្នាំ២០២៤នេះ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្ស របស់ខ្លួននៅក្នុងសាលាចំនួនបីគឺ៖ សាលាចំរើនផលដល់សិស្សចំនួន៩នាក់ សាលាសំរោងដល់សិស្សចំនួន៧នាក់ និងសាលាតាគង់ដល់សិស្សចំនួន១៩នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៦ និងសិស្សចំនួន២១នាក់សម្រាប់ថ្នាក់ទី៩។ ព្រឹត្តិការណ៍ទាំងនេះជាសក្ខីភាពបញ្ជាក់ពីផលវិជ្ជមានចេញពីកិច្ចការនៃការអប់រំនៅនៅតាមសហគមន៍មូលដ្ឋាន។ ក្នុងអំឡុងពេលនៃកម្មវិធីថ្វាយបង្គំកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ប៉ាស្ទ័រ ហង្ស តារា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងរួមបញ្ចូលគ្នារវាងសេចក្តីជំនឿជាមួយនឹងឧត្តមភាពនៃការសិក្សា ដោយយកសាលារបស់ខ្លួនបន្តធ្វើជាមជ្ឈមណ្ឌលគ្រឹះសម្រាប់ជួយជ្រោមជ្រែងដល់ការសិក្សា និងលើកកំពស់ជំនឿដល់សហគមន៍។Cambodia Adventist Mission Showcases…

Read MoreLong right arrow

កម្មវិធីផ្សាយដំណឹងល្អសម្រាប់កុមារដ៏ជោគជ័យនៅខេត្តឧត្តរមានជ័យ

កម្មវិធីផ្សាយដំណឹងល្អសម្រាប់កុមារដ៏ជោគជ័យនៅខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០២៤ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំកម្មវិធីផ្សាយដំណឹងល្អមួយសម្រាប់កុមារ ដែលដឹកនាំដោយលោកស្រី ហេង សាយ័ន្ត ប្រធាននាយកដ្ឋានកុមារ និងសហការជាមួយប៉ាស្ទ័រ ផង់ សុថន ប្រចាំខេត្តឧត្តរមានជ័យ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូនៃសាលាអាត់វេនទីស្ទសំរោង។ កម្មវិធីនេះប្រកបដោយព្រះពរតាមរយៈវត្តមានរបស់លោកស្រី Danita P. Caderma ប្រធាននាយកដ្ឋានកុមារអញ្ជើញមកពី SSD ដែលលោកស្រីជាវាគ្មិនដ៏ចំណានសម្រាប់កម្មវិធីទាំងមូល។អំឡុងពេលនៃកម្មវិធីផ្សាយដំណឹងល្អនេះ លោកស្រី Danita P. Caderma បានចែករំលែករឿងដ៏អស្ចារ្យមួយចំនួនពីព្រះគម្ពីរ ដែលមានន័យយ៉ាងជ្រាលជ្រៅដល់កុមារៗ។ តាមរយៈរឿងទាំងនោះលោកស្រីបានទាក់ទាញចំណាប់របស់ពួកគេ និងនាំពួកគេឱ្យមានទំនាក់ទំនងកាន់តែជិស្និទ្ធជាមួយព្រះជាម្ចាស់។ កម្មវិធីនេះមានអ្នកចូលរួមចំនួន២២០នាក់សម្រាប់យប់ទីមួយ និងយប់ទី២។ រីឯនៅយប់ទីបីមានចំនួន១៥០នាក់ និងព្រឹកថ្ងៃបរិសុទ្ធមានអ្នកចូលរួមប្រមាណ៣០០នាក់ ដែលប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទជាអ្នកអធិប្បាព្រះបន្ទូល។ ក្នុងចំណោមអ្នកចូលរួមទាំងអស់មានប្រហែល៦០% ជាសមាជិកព្រះវិហារ ខណៈដែល៤០% ទៀតជាភ្ញៀវ។ អ្នកចូលរួមនៅក្នុងកម្មវិធីនេះបានធ្វើដំណើរមកកន្លែងនានាដូចជា៖ ភូមអូទង ភូមិឈើក្រុំ ភូមិដីថ្មី ស្រុកចុងកាល ភូមិគោកផ្លុក និងក្រុងសំរោង ខេត្តឧត្តរមានជ័យផ្ទាល់តែម្តង។ក្នុងអំឡុពេលថ្ងៃ លោកស្រី Danita P. Caderma និងក្រុមការងារបានចុះទៅសួរសុខទុក្ខនៅតាមផ្ទះ…

Read MoreLong right arrow

សមិទ្ធផលចេញពីជំនឿ

សមិទ្ធផលចេញពីជំនឿEnglish Below:បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ព្រះជាម្ចាស់បានឆ្លើយតបនឹងការអធិស្ឋានឥតឈប់ឈររបស់ប៉ាស្ទ័រតំបន់ និងសមាជិកក្រុមជំនុំក្រុងកំពត។ ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកព្រះវិហារ និងជាក្រុម Quiet Hour ដែលធ្វើពិធីអធិស្ឋានបើកការដ្ឋានសាងសង់អាចប្រព្រឹត្តទៅបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ប៉ាស្ទ័រ ហង្ស តារា នាយកមិសិនអាត់វេនទីស្ទកម្ពុជាបានអញ្ជើញចូលរួមក្នុងនាមជាអធិបតីក្នុងឱកាសដ៏សំខាន់នេះ។ លោកបានថ្លែនូវការដឹងគុណ ព្រមទាំង ទទួលស្គាល់ចំពោះព្រះពរពីព្រះអម្ចាស់។ប៉ុន្មានឆ្នាំកន្លងចុងក្រោយនេះ ក្រុមជំនុំបានថ្វាយបង្គំនៅក្នុងអគារឈើចាស់ ពុកផុយ និងគ្មានសុវត្ថភាពឡើយ។ ទោះជាយ៉ាងណាក្តី សារៈសំខាន់នៃឱកាសនេះស្ទើរតែមិនអាចបរិយាយបាន ព្រោះវាតំណាងឱ្យលទ្ធផលដែលកើតចេញពីជំនឿ និងការលះបង់ជាច្រើនឆ្នាំមិនងាកនៅក្នុងក្រុមជំនុំព្រះវិហារក្រុងកំពត។ តាមរយៈការលះបង់ និងសេចក្ដីជំនឿមិនងាករេនេះ ក្តីសុបិននៃការកសាងព្រះវិហារថ្មីបានក្លាយជាការពិត។ វត្តមានរបស់ប៉ាស្ទ័រ ហង្ស ដារ៉ា ជាប្រធាននៅដើមពិធីនេះគឺជាការដឹងគុណចំពោះព្រះហឫទ័យសប្បុរសរបស់ព្រះ និងការខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកដែលមានចំណឺកក្នុងការបំពេញការងារជាបន្តបន្ទាប់ឆ្ពោះទៅរកគោលដៅរួមគ្នាមួយសម្រាប់ថ្វាយសិរីល្អដល់ព្រះ។ពិតណាស់ ព្រឹត្តិការណ៍ដ៏ប្រពៃនេះបង្ហាញពីកម្លាំងនៃការអត់ធ្មត់ និងការតាំងចិត្តមិនចេះនឿយហត់របស់សមាជិករួមជំនឿ។ នៅពេលដែលការសាសង់ចាប់ផ្តើមនៅលើទីតាំងដ៏មានពរនេះ ព្រះវិហារនេះមិនមែនគ្រាន់តែជាអគារប៉ុណ្ណោះទេ ប៉ុន្តែ វានឹងក្លាយជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម និងការរីកចម្រើនខាងវិញ្ញាណសម្រាប់មនុស្សជំនាន់ក្រោយទៀតផងដែរ។ ការសម្រេចនូវសមិទ្ធផលដែលបានទន្ទឹងរង់ចាំជាយូរមកហើយនេះ ត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រក្នុងដំណើរនៃព្រះវិហារក្រុងកំពតដែលអាចធ្វើទៅបានដោយសារតែព្រះពររបស់ព្រះអម្ចាស់ ការប្តេជ្ញាចិត្តដ៏មុតមាំរបស់សមាជិកនៃក្រុមជំនុំ និងសប្បុរសជន។After a long years of patient anticipation, God has answered the constant…

Read MoreLong right arrow

ពិធីសម្ពោធអគារព្រះវិហារ៖ ខ្ញុំនឹងមិនខ្វះអ្វីសោះ

ពិធីសម្ពោធអគារព្រះវិហារ៖ ខ្ញុំនឹងមិនខ្វះអ្វីសោះEnglish Below:ពិធីសម្ពោធអគារព្រះវិហារថ្មីម្តងៗ គឺជាឱកាសដ៏សំខាន់មួយដែលនាំមកនូវភាពរីករាយដល់ក្រុមជំនុំ។ សមាជិកនៃព្រះវិហារភូមិពន្លៃ ខេត្តស្វាយរៀង និងសហគមន៍មានពោរពេញដោយក្តីអំណរ និងការដឹងគុណចំពោះការលះបង់ រួមចំណែក និងការខិតខំរបស់ក្រុមជំនុំផ្ទាល់ដើម្បីសម្រេចបាននូវអគារព្រះវិហារថ្មីមួយនេះឡើង។ នៅពេលដែលទ្វារនៃទីសក្ការៈដ៏ថ្លៃថ្លានេះបានបើកឡើងទទួលស្វាគមន៍គ្រប់គ្នាឱ្យចូលមក នោះវត្តមានគ្រប់គ្នាបានបង្ហាញពីអារម្មណ៍នៃការគោរពដែលមិននឹកស្មានដល់ លាយឡំនឹងក្តីរំភើបរកអ្វីប្រៀមផ្ទឹមពុំបាន។ប៉ាស្ទ័រ ហង្ស ដារ៉ា ជានាយកមិសិនអាត់វេនទីស្ទកម្ពុជា បានថ្លែងអំណរគុណចំពោះព្រះសម្រាប់ព្រះពរ ដ៏ធំនេះ ព្រមទាំងរំឭកឡើងវិញនូវសេចក្តីសន្យារបស់ព្រះដូចដែលបានកត់ត្រាទុកក្នុងគម្ពីរទំនុកដំកើង២៣៖១-៦ «ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់។ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ ពែងនៃទូលបង្គំក៏ពេញហៀរ។ ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបទៅ»។ លោកនាយកក៏បានថ្លែងអំណរគុណចំពោះលោក David និង Mary Chow Foundation ដែលជាអ្នកបរិច្ចាគតាមរយៈ Pr. James Dok ដើម្បីសាងសង់អគារព្រះវិហារថ្មីនេះ ហើយលោកក៏បានប្តេជ្ញាជួយសាងសង់អគារព្រះវិហារមួយទៀតដែលមានទីតាំងនៅខេត្តស្វាយរៀងនៅពេលខាងមុខ។ក្នុងពីធីបើកសម្ពោធដ៏រំភើបនេះ ក៏មានវត្តមានអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមផងដែរ ដោយលោកបានលើកសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះវិហារក្នុងការបម្រើសហគមន៍ជុំវិញ។…

Read MoreLong right arrow

សុបិន្តក្លាយជាការពិត

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ាស្ទ័រ ហង្ស តារា ប្រធានមិសិនអាត់វេនទីស្ទកម្ពុជាបានផ្តល់កិតិ្តយសអញ្ជើញចូលរួមក្នុងពិធីសម្ពោធព្រះវិហារស្រែញ័រជាផ្លូវការដែលព្រះវិហារនេះបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣កន្លងមក។ ព្រះវិហារស្រែញ័រចាប់ផ្តើមកើតឡើងតាំងពីឆ្នាំ២០០២ មកម៉្លេះ ដែលកាលនោះប៉ាស្ទ័រ ហង្ស តារា បម្រើការជាប៉ាស្ទ័រនៅតំបន់ភ្នំពេញ ហើយលោក ថោ បូផល ជាអ្នកដាំក្រុមជំនុំ។ ពួកគាត់ទាំងពីនាក់មានក្តីសុបិនរួមគ្នាមួយ គឺចង់បង្កើតក្រុមជំនុំឱ្យរឹងមាំ និងសាសង់ព្រះវិហារមួយឡើងនៅភូមិស្រែញ័រតែម្តង។ តាមរយៈការខិតខំលះបង់ដោយឥតងាករេរបស់ពួកគាត់ទាំងពីរ និងកិច្ចខិតខំប្រឹងប្រែងសហការគ្នាក្រុមជំនុំអស់រយៈពេល២០ឆ្នាំ ធ្វើឱ្យក្រុជំនុំបានរីលចម្រើនឡើងជាលំដាប់ពីការចាប់ផ្តើមមានគ្នាតិចរហូតមានសមាជិកមួយចំនួនធំដែលមានការប្តេជ្ញាចិត្តដ៏រឹងមាំជាមួយព្រះជាម្ចាស់។ នៅថ្ងៃប្រារពពិធីសម្ពោធព្រះវិហារស្រែញ័រនេះ គ្រប់គ្នាឈរឡើងធ្វើជាសាក្សីចំពោះព្រះពរនៃក្តីសុបិនដ៏យូរអង្វែងដែលបានក្លាយជាការពិត។លោក ថោ បូផល ជាអ្នកដឹកនាំក្រុមជំនុំស្រែញរបានបរិច្ចាគទាំងដី និងថវិកាមួយចំនួនសម្រាប់ការសាងសង់ព្រះវិហារនេះឡើង រួមទាំងមានការគាំទ្រពីសប្បុរសជនមួយចំនួនទៀតដូចជា៖ លោកគ្រូ គឹមសុខ ឯកឧត្ដម ស៊ិន សត្ថា អ្នកស្រី អ៊ុយថា អ្នកស្រី និមុល អ្នកស្រី ចេនីហ្វឺ ប៉ាស្ទ័រ ជេម្សច័ន្ទឡា ដុក លោក ចំរើន ស៊ូហេង និងក្រុមជំនុំស្រែញ័រផ្ទាល់ផងដែរ។ គ្រប់គ្នាសុទ្ធតែមានចំណែកក្នុងការជួយជ្រោមជ្រែងចំពោះកិច្ចការ និងសុបិនរបស់ព្រះវិហារនេះឱ្យក្លាយទៅជាការពិត។គម្រោងសាងសង់ព្រះវិហារនេះខុសប្លែកពីព្រះវិហារដទៃ ដោយសារព្រះវិហារនេះត្រូវបានសាងសង់ឡើងក្រោមការខិតខំប្រឹងប្រែងរួបរួមគ្នារបស់សមាជិកព្រះវិហារទាំងស្រុងដែលបានចូលរួមចំណែកទាំងផ្នែកហិរញ្ញវត្ថុ និងតាមរយៈកម្លាំងពលកម្ម រួមជាមួយនឹងការគាំទ្រពីសប្បុរសជនផងដែរ។ ការលះបង់របស់ពួកគេត្រូវបានបង្ហាញឱ្យឃើញតាមរយៈការថ្វាយដីធ្លី ថវិការ…

Read MoreLong right arrow

ចូរតស៊ូដើម្បីជីវិត

ចូរតស៊ូដើម្បីជីវិតEnglish Below: នៅក្នុងពិធីបញ្ចប់ការសិក្សាសិស្សានុសិស្សថ្នាក់ទី១២នៃសាលាអាវេនទីស្ទកម្ពុជាអន្តរជាតិ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ប៉ាស្ទ័រ ហង្ស តារា ជានាយកមិស្សិនកម្ពុជាបានអញ្ជីញចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំង១០នាក់ក្នុងនោះមានប្រុសចំនួន៤នាក់ និងស្រី៦នាក់។ លោកបានលើកឡើងថា៖ សិស្សានុសិស្សទាំង១០នាក់នេះទទួលបាននូវការលើកស្ទួយ និងគាំទ្រយ៉ាងខ្លាំងពីឪពុកម្តាយ លោកគ្រូអ្នកគ្រូ រួមទាំងមិត្តរួមថ្នាក់ទើបទទួលបានជោគជ័យក្នុងការបញ្ចប់ថ្នាក់វិទ្យាល័យនេះ។ ប៉ុន្តែ ត្រូវបន្តដំណើរទៅមុខ ឆ្ពោះទៅអនាគត ដើម្បីឈានឱ្យដល់គោលដៅជីវិតដែលប្រាថ្នាចង់បាន។ ចូរតស៊ូបន្តទៀតដើម្បីជីវិត នេះគឺជាសារដ៏សំខាន់ដែលប៉ាស្ទ័រ ហង្ស តារា បានផ្តល់ជូនដល់សិស្សទាំង១០រូបទុកជាចំណងដៃ។ លោកបានលើកឡើងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងលឿនបំផុតស្ទើរគ្រប់វិស័យទាំងអស់ ហើយក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាណាស់ដែរ។ កត្តាទាំងពីរនេះនាំឱ្យពិភពលោកទាំងមូលមានភាពស្មុគស្មាញ និងភាពតានតឹងបំផុត។ យើងកំពុងតែរស់នៅក្នុងភាពភ័យក្លាច ជាពិសេសក្លាចចំពោះភាពបរាជ័យតែម្តង។ ប៉ុន្តែ អ្វីៗទាំងអស់វាស្ថិតលើជម្រើសរបស់យើងទាំងស្រុង។ ប្រសិនបើយើងជ្រើសរើសរៀនពីកំហុស និងកែប្រែ នោះយើងនឹងអាចបង្វែរភាពបរាជ័យឱ្យទៅជោគជ័យវិញបាន។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនព្រមរៀនពីកំហុសទេ នោះយើងពិតជាបរាជ័យក្នុងជីវិតជាក់ជាមិនខាន។ លោកបានផ្តល់ជាអនុសាសន៍ថា៖ «សូមកុំចុះចាញ់មុនការសាកល្បងជាមុនឡើយ។ បើចុះចាញ់មុនការប្រកួត ពិតណាស់មិនអាចជោគជ័យនៅក្នុងជីវិតបានឡើយ»។ លោកម៉ូសេ គឺជាឧទាហរណ៍ដែលមាននៅក្នុងគម្ពីរស្រាប់។ លោកបានគិតថា អសមត្ថភាពមិនអាចធ្វើកិច្ចការដែលព្រះត្រាស់ហៅឱ្យដឹកនាំសាសន៍អ៊ីស្រាអែលចេញពីទឹកដីអេហ្ស៊ីបបានទេ។ លោកគិតថា ខ្លួនជាអ្នកបរាជ័យ និងជាអ្នកដែលនិយាយមិនច្បាស់ជាដើម។ ពោលគឺ លោកជាមនុស្សដែលបានចុះចាញ់មុនការប្រកួតមកដល់។ ប៉ុន្តែ…

Read MoreLong right arrow

ការបម្រើគឺជាសេចក្ដីស្រឡាញ់

ការបម្រើគឺជាសេចក្ដីស្រឡាញ់ English Below: កាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ស សាំយ៉ូអែល ជាអគ្គលេខាធិការរងមកពីទីស្នាក់ការកំពូលនៅសហរដ្ឋអាមេរិក (General Conference – GC) និងលោកបណ្ឌិត ខាំសាយ ភិតឆារើន លោកជានាយក CEAR មកពីស្នាក់ការកំពូលនៅសហរដ្ឋអាមេរិក ព្រមទាំងភរិយារបស់លោកផងដែរ បានអញ្ជើញចុះមកធ្វើទស្សកិច្ចនៅប្រទេសកម្ពុជា។ លោកទាំងបីត្រូវបានអមដំណើរដោយលោកប៉ាស្ទ័រ លឹម តេងផេង ជានាយកផ្សាយដំណឹងល្អរបស់មិស្សិនអាត់វេនទីស្ទនៅញូញាន និងលោកប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មសេវេនដេយអាត់វេនទីស្ទប្រចាំកម្ពុជា បានចុះមកសួរសុខទុក្ខបុគ្គលិក ISE នៅក្នុងមណ្ឌល UCI ក្នុងខេត្តបាត់ដំបង ដែលមានលោកប៉ាស្ទ័រ យ៉ុង ស៊ីន ជាប្រធាននៅទីនោះ។ ក្រោយពីការសួរសុខទុក្ខនិងត្រួតពិត្យ លទ្ធផលបានឱ្យដឹងថា មានការរីកចម្រើន និងមានភាពល្អប្រសើរជាងមុខខ្លាំង បើគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំ២០២២ កន្លងមក។ ហើយសង្ឃឹមថាព្រះនឹងនៅតែប្រទានពរឱ្យមានថវិកាគ្រប់គ្រាន់ ក្នុងការបន្តដំណើរតទៅមុខលើគម្រោង៤ផ្នែកទៀតគឺ ផ្នែកទី១ បង្រៀនភាសា ទី២ សាលាបង្រៀនតូរ្យតន្ត្រី ទី៣ មណ្ឌលថែទាំសុខភាពល្អ…

Read MoreLong right arrow