
ក្រុមជំនុំជាង៣,០០០នាក់ បានរួមគ្នាចាប់ផ្តើមយុទ្ធនាការ OneVoice27
សមាជិកក្រុមជំនុំប្រមាណជាង៣,០០០នាក់ បានរួមគ្នាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមយុទ្ធនាការ OneVoice27 ដែលជាគំនិតផ្តួចផ្តើមទូទាំងពិភពលោករបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទ ដើម្បីចែករំលែកសារដំណឹងល្អតាមរយៈបណ្តាញសង្គមនានា។ សមាជិកបានជួបជុំគ្នានៅតាមព្រះវិហារ និងតាមក្រុមថ្វាយបង្គំនានានៅទូទាំងប្រទេស ដោយបានរួមគ្នាក្នុងការថ្វាយបង្គំ ការអធិស្ឋាន និងការប្តេជ្ញាចិត្តចូលរួមក្នុងការផ្សាយដំណឹងល្អនេះ។ នៅរាជធានីភ្នំពេញមានសមាជិកជាង៥០០នាក់ បានជួបជុំគ្នាសម្រាប់កម្មវិធីនេះ។ ប៉ាស្ទ័រ លឹម ផេង អគ្គលេខានៃបេសកកម្មសហភាពអាស៊ីអាគ្នេយ៍ (SEUM) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសជាមួយភរិយារបស់លោកនៅក្នុងកម្មវិធីនេះផងដែរ។ នៅពេលរៀសថ្ងៃដដែល លោកបានពន្យល់បន្ថែមនៅក្នុងសិក្ខាសាលាដែលបានជួយឱ្យសមាជិកយល់ដឹងកាន់តែស៊ីជម្រៅអំពីចក្ខុវិស័យរបស់ OneVoice27 និងតួនាទីរបស់ពួកគេក្នុងការជម្រុញយុទ្ធនាការនេះឱ្យទៅមុខប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនៃការជួបជុំគ្នានេះបានបញ្ជាក់ថា វាមិនមែនគ្រាន់តែជាការចាប់ផ្តើមនៃកម្មវិធីដ៏សាមញ្ញមួយប៉ុណ្ណោះនោះទេ។ សមាជិកព្រះវិហារនៅទូទាំងប្រទេសកម្ពុជាបានប្តេជ្ញាចិត្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាមធ្យោបាយសម្រាប់ចែករំលែកសារនៃក្តីសង្ឃឹមដល់អ្នកថ្មីៗ។ តាមរយៈកម្មវិធី OneVoice27 បេសកកម្មអាត់វេនទីស្ទកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់សមាជិកក្រុមជំនុំទាំងអស់ឱ្យចូលរួមសហការគ្នាក្នុងបេសកកម្មតែមួយ មានសារដំណឹងល្អតែមួយ និងមានសំឡេងរួមគ្នាតែមួយសម្រាប់ព្រះគ្រីស្ទ។ More Than 3,000 Members Launch OneVoice27 Across Cambodia By, Kimseng Se | Cambodia Adventist Mission PHNOM PENH, CAMBODIA — More than 3,000 Seventh-day Adventist church members across the Cambodia Adventist Mission united on September 5, 2026, to launch OneVoice27, a global-wide initiative initiated by the General Conference of Seventh-day Adventists to share the gospel through digital platforms.

មនុស្សចំនួន២០នាក់ បានទទួលបុណ្យជ្រមុជទឹកនៅខេត្តត្បូងឃ្មុំ
មនុស្សចំនួន២០នាក់ បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក បន្ទាប់ពីចូលរួមក្នុងកម្មវិធីផ្សាយដំណឹងល្អរយៈពេល៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦។ កម្មវិធីនេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកដាំក្រុមជំនុំដែលឧបត្ថម្ភដោយស្ថាប័នដៃគូរួមមាន៖ JFA GO និង ASAP ដោយសហការជាមួយនឹងថ្នាក់ដឹកនាំប្រចាំតំបន់ដែលកំពុងតែបំរើការងារនៅតំបន់ត្បូងឃ្មុំផ្ទាល់ផងដែរ។ កិច្ចសហការរបស់ពួកគេបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែរឹងមាំវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងស្ថាប័នដៃគូនានា ក៏ដូចជាបុគ្គលិកទាំងអស់ ដើម្បីចែករំលែកសារនៃក្តីសង្ឃឹមដល់សហគមន៍។ ប៉ាស្ទ័រ Samuel Yotam Bindosano ជាអគ្គលេខាធិការប្រតិបត្តិប្រចាំនៅការិយាល័យព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង លោកបានចែករំលែកនូវសារនៃក្តីសង្ឃឹម និងសេចក្តីសន្យារបស់ព្រះដែលមានចែងក្នុងគម្ពីរយ៉ូហាន ១៤៖១-៣ និងខ៦។ ការចូលរួមរបស់លោកបាននាំមកនូវការលើកទឹកចិត្តដល់សមាជិកក្រុមជំនុំ និងបុគ្គលិកបម្រើការងារ បន្ទាប់ពីពួកគេបានឃើញបងប្អូនមួយចំនួនសំរេចចិត្តទទួលយកព្រះអម្ចាស់សម្រាប់ជីវិតរបស់ពួកគេ។ សមាជិកក្រុមជំនុំបានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ខណៈពេលដែលពួកគេចូលរួមអបអរសាទរចំពោះការសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក។ ព្រឹត្តិការណ៍នេះបានរំលេចឱ្យឃើញពីលទ្ធផលនៃការបម្រើការងារដោយស្មោះត្រង់ និងកិច្ចសហការរវាងស្ថាប័នដៃគូ បុគ្គលិកបម្រើការងារ រួមទាំងសមាជិកនៃក្រុមជំនុំទាំងអស់គ្នាផងដែរ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួនផ្សាយសាសនារបស់ខ្លួនដោយលើកកម្ពស់ការផ្សាយដំណឹងល្អ ខណៈពេលកំពុងតែបន្តចែករំលែកនូវក្តីសង្ឃឹមរបស់ព្រះយេស៊ូវទៅកាន់សហគមន៍នានាទូទាំងប្រទេសកម្ពុជា។ Evangelistic Meetings Lead 20 People to Baptism in Tbong Khmum By Kimseng Se | Cambodia Adventist Mission TBONG KHMUM, CAMBODIA — Twenty people decided to be baptized following a four-day evangelistic series held in Tbong Khmum Province from August 26-29, 2026. The meetings were organized through the combined efforts of local church planters from JFA, GO and ASAP,

ទស្សនវិស័យថ្មីៗសម្រាប់កិច្ចបម្រើទទួលបានពីមហាសន្និបាតរបស់ភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD)
ថ្នាក់ដឹកនាំ គ្រូគង្វាល និងប្រធាននាយកដ្ឋាននានាសរុបចំនួន៣១រូប នៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានជួបជុំគ្នាជាមួយថ្នាក់ដឹកនាំនៃព្រះវិហារនៅទូទាំងភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) ក្នុងមហាសន្និបាតគ្រូគង្វាល និងជំនួបកំពូល ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត Basilea ក្រុងTangerang ខេត្តBanten ប្រទេសឥណ្ឌូណេស៊ី។ ការជួបជុំទូទាំងភូមិភាគនេះ បានផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ កិច្ចសហប្រតិបត្តិការក្នុងការបម្រើការងារ និងការព្រឹងនូវប្រលឹងវិញ្ញាណបន្ថែមទៀត។ តាមរយៈសិក្ខាសាលា និងការពិភាក្សាគ្នា អ្នកចូលរួមបានចែករំលែកនូវយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងការកិច្ចបម្រើការងារ និងបង្កើតដៃគូសហការនៅទូទាំងតំបន់ទាំងមូល។ ការផ្តោតសំខាន់មួយនៅក្នុងជំនួបនេះ គឺជាផែនការ One Voice 27 ដែលលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងសមាជិកព្រះវិហារទាំងអស់រួបរួមគ្នាក្នុងការចែករំលែកដំណឹងល្អ។ ការសង្កត់ធ្ងន់នូវសារៈសំខាន់នៃចំណុចនេះបានជួយដល់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ឱ្យអនុវត្តនូវផែនការនេះនៅទូទាំងប្រទេសកម្ពុជា។ ចំណេះដឹងថ្មីៗ ការបំផុសគំនិតនានា និងទំនាក់ទំនងដែលទទួលបានក្នុងកំឡុងជំនួបកំពូលនេះនឹងពង្រឹងកិច្ចបម្រើការងារនៅតាមមូលដ្ឋាន ក៏ដូចជាបំប៉នថ្នាក់ដឹកនាំសម្រាប់កិច្ចបម្រើនានាឱ្យកាន់តែ មានប្រសិទ្ធភាពជាងមុន និងគាំទ្រដល់បេសកកម្មរបស់មិសិនកម្ពុជាក្នុងការប្រកាសផ្សាយដំណឹងល្អ និងស្ថាបនាក្រុមជំនុំប្រកបដោយភាពរឹងមាំ និងផ្តោតលើបេសកកម្មនៅទូទាំងប្រទេស។ CAM’s Leaders Gain Fresh Vision for Ministry at SSD Convention By, Kimseng Se | Cambodia Adventist Mission Thirty-one pastors, church leaders, and departmental directors from the Cambodia Adventist Mission (CAM) gathered with fellow leaders from across the Southern Asia-Pacific Division (SSD) during the Ministerial Convention and Stewardship Summit, held July 28–August 2, 2026, at the

ចំនួន១២នាក់សំរេចផ្លាស់ប្តូរតាមរយៈកម្មវិធីផ្សាយដំណឹងល្អនៅសហគមន៍កុលសម្ព័ន្ធក្នុងខេត្តរតនគិរី
តាមរយៈកម្លាំងនៃជំនឿ និងសាមគ្គីភាព បានធ្វើឱ្យពន្លឺនៃដំណឹងល្អបានឈានជើងចូលទៅកាន់ដែនដីថ្មីនៅភាគឦសាននៃប្រទេសកម្ពុជា នៅពេលដែលលោកស្រី ដានីតា (Danita P. Caderma) ប្រធាននាយកដ្ឋានកុមារប្រចាំព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) បានសហការជាមួយលោកស្រី ហេង សាយ័ន ប្រធាននាយកដ្ឋានកុមារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងយុទ្ធនាការផ្សាយដំណឹងល្អមួយដ៏ជោគជ័យ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងតំបន់ដែលមិនទាន់មានដំណឹងល្អចូលទៅដល់នៅក្នុងខេត្តរតនគិរី ដោយមានអ្នកចូលរួមប្រចាំថ្ងៃប្រមាណជាង៣០០នាក់ មកពីសហគមន៍កុលសម្ព័ន្ធភាគតិចផ្សេងៗគ្នា។ ក្នុងនាមជាវាគ្មិនដ៏សំខាន់ លោកស្រី ដានីតា បានចែករំលែកនូវសារនៃការលើកកម្ពស់ខាងផ្នែកព្រលឹងវិញ្ញាណ និងសេចក្តីសង្ឃឹម ជូនដល់គ្រួសារដែលបានស្តាប់ឮសារនេះជាលើកដំបូង ជាពិសេសសារអំពីព្រះយេស៊ូវយាងមកវិញជាលើកទីពីរតែម្តង។ កម្មវិធីដ៏អធិកអធមនេះបានបញ្ចប់ទៅដោយក្តីសោមនស្សរីករាយនៅថ្ងៃសប្បាតហ៍ ថ្ងៃទី១៨ ខែកក្កដា ដោយបងប្អូនចំនួន១២រូប មកពីក្រុម កុលសម្ព័ន្ធ បានថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។ ការចុះបេសកកម្មនៃការផ្សាយដំណឹងល្អនេះ បង្ហាញពីការឈានទៅមុខដ៏សំខាន់មួយទៀត ក្នុងការផ្សាយដំណឹងល្អ និងពង្រឹងបេសកកម្មរបស់ព្រះវិហារ។ ជាពិសេស ដើម្បីឈានចូលទៅកាន់សហគមន៍ដែលមិនទាន់បានឮដំណឹងល្អនានានៅទូទាំងប្រទេសកម្ពុជា តាមរយៈសកម្មភាពដ៏រស់រវើកនៃនាយកដ្ឋានកុមារ ។ 12 Lives Transformed as Gospel Reaches Remote Tribal Communities in Ratanakiri By, Pastor Noeum Vannak | Cambodia Adventist Mission In a powerful demonstration of faith and unity, the light of the gospel broke new ground in northeastern Cambodia as Mrs. Danita P. Caderma, Southern Asia-Pacific Division (SSD) Children’s Ministries Director, partnered

ស្ថាប័នបេសកកម្ម AFM បានប្រគល់ជាផ្លូវការនូវសាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិរបស់ខ្លួន ជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា
ស្ថាប័នបេសកកម្ម AFM បានផ្ទេរការដឹកនាំរបស់សាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិនានាជាផ្លូវការជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងអំឡុងពេលពិធីប្រគល់ និងទទួល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះជាការបើកទំព័រថ្មីមួយក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះក្នុងខេត្តមណ្ឌលគិរី។ ពិធីប្រគល់ និងទទួលនេះ គឺជាការបង្ហាញពីរបត់ថ្មីមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្របេសកកម្មរបស់ ស្ថាប័ន AFM ក្នុងការបណ្តុះបណ្តាលថ្នាក់ដឹកនាំក្នុងស្រុក និងការប្រគល់កិច្ចការបម្រើព្រះដែលបានកសាងឡើងមកឱ្យក្រុមជំនុំក្នុងស្រុកជាអ្នកគ្រប់គ្រងបន្ត។ បេសកកម្មអាត់វេនទីស្ទកម្ពុជានឹងបន្តគ្រប់គ្រងសាលារៀននេះ និងជំរុញកិច្ចការបម្រើផ្នែកអប់រំឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ នៅក្នុងពិធីនេះ មានវត្តមានចូលរួមពី លោក ថេនីសិន ឌីអន (Theunissen Deon) ប្រធានស្ថាប័នបេសកកម្ម AFM ប្រចាំតំបន់ អ្នកស្រី សូឡង់ ហ្សារ៉ា (Solange Jara) ទីប្រឹក្សាសាលា ប៉ាស្ទ័រ ម៉ៅ រឿន នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា លោក អៀម ឧកញ៉ា ហេរញ្ញិកនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ព្រមទាំងក្រុមការងារ រួមទាំងលោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងសមាជិកក្រុមជំនុំផងដែរ។ នៅក្នុងពិធីនោះ ស្ថាប័នបេសកកម្ម AFM បានប្រគល់វត្ថុតំណាងពីរជូនដល់ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមមាន៖ ព្រះគម្ពីរ តំណាងឱ្យការប្តេជ្ញាចិត្តរបស់សាលាចំពោះការអប់រំដែលមានព្រះគ្រីស្ទគ្រឹស្ទជាស្នូលសំខាន់ ដោយផ្អែកលើព្រះគម្ពីរ និងកូនសោសាលា តំណាងឱ្យការផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការដឹកនាំគ្រឹះស្ថានសិក្សាមួយនេះបន្តទៅមុខទៀត។ ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នបេសកកម្ម AFM សម្រាប់ការបម្រើការងារជាច្រើនឆ្នាំនៅក្នុងខេត្តមណ្ឌលគិរី និងសម្រាប់ការទុកចិត្តដោយប្រគល់កិច្ចការនេះបន្តមកឱ្យក្រុមជំនុំក្នុងស្រុក។ ថ្នាក់ដឹកនាំ ក៏បានទទួលស្គាល់ផងដែរនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នបេសកកម្ម AFM ក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះប្រកបដោយចីរភាពតាមរយៈការបណ្តុះបណ្តាលថ្នាក់ដឹកនាំក្នុងស្រុក ដែលអាចបន្តការងារនេះនៅក្នុងសហគមន៍របស់ពួកគេផ្ទាល់ផងដែរ។ AFM Transfers Adventist Christensen School to CambodiaAdventist Mission By, Kimseng Se | Cambodia Adventist Mission MONDULKIRI, Cambodia — Adventist Frontier Missions(AFM) officially transferred the leadership of Adventist Christensen School and its properties to the Cambodia

វគ្គបណ្តុះបណ្តាលលេខា សម្រាប់ការបម្រើកិច្ចការព្រះវិហារ
ថ្មីៗនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងគាំទ្រដល់បេសកកម្មរបស់ព្រះវិហារ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់ប៉ាស្ទ័រ និងលេខាព្រះវិហារ ដែលបម្រើការនៅតាមព្រះវិហារ និងតាមតំបន់នានាទូទាំងរាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ លឹម ផេង លេខាធិការប្រតិបត្តិនៃ SEUM។ វគ្គបណ្តុះបណ្តាលនេះបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់លេខាព្រះវិហារក្នុងការជំរុញបេសកកម្ម តាមរយៈភាពជាអ្នកដឹកនាំដ៏ស្មោះត្រង់ ការកត់ត្រាប្រវត្តិត្រឹមត្រូវ និងការអនុវត្តការងាររដ្ឋបាលផងដែរ។ សិក្ខាកាមក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានាដែលពួកគេបានជួបប្រទះនៅក្នុងព្រះវិហារ និងតាមតំបន់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបង្កើតឱ្យមានឱកាសសម្រាប់ការសហការនិងការរៀនសូត្រតាមបែបការអនុវត្តជាក់ស្តែង។ ដោយដកស្រង់ចេញពីសៀវភៅណែនាំស្តីរបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទប៉ាស្ទ័រ លឹម ផេង បានផ្តល់ការណែនាំដោយផ្អែកលើព្រះគម្ពីរ និងគោលការណ៍សំខាន់ៗ ដើម្បីជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីរបស់ព្រះវិហារ និងការទទួលខុសត្រូវរបស់ស្ថាប័ន។ វគ្គពិភាក្សាបានជួយពង្រឹងទំនុកចិត្តរបស់សិក្ខាកាមក្នុងការបំពេញការងារបម្រើព្រះរបស់ពួកគេប្រកបដោយភាពស្មោះត្រង់ និងសហការគ្នាជាធ្លុងតែមួយ។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងការគោរពតាមគោលការណ៍នានារបស់ព្រះវិហារ និងធ្វើការរួមគ្នាដើម្បីពង្រឹងក្រុមជំនុំ នៅពេលដែលពួកគេចែកចាយសេចក្តីសង្ឃឹមរបស់ព្រះគ្រីស្ទនៅទូទាំងប្រទេសកម្ពុជា។ Church Clerk Training Equips Leaders for Effective Ministry in Cambodia By, Pastor Noeum Vannak | Cambodia Adventist Mission To strengthen church administration and support the mission of the church, the Cambodia Adventist Mission recently hosted a training for pastors and church clerks serving churches and districts across Phnom Penh. Held at the Phnom Penh Training Center, the event was led by Pastor Lim Teng