សិក្ខាសាលាអំពីការថែរក្សាព្រទ្យសម្បត្តិរបស់ព្រះ
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានកម្មវិធីសិក្ខាសាលាអំពីការថែរក្សាព្រទ្យសម្បត្តិរបស់ព្រះត្រូវបានរៀបចំឡើងនៅព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទក្រុងបាត់ដំបង ដែលមានអ្នកចូលរួមចំនួនប្រមាណជា៥០នាក់មកពីទូទាំងខេត្តបាត់ដំបង។ដោយមានការសហការជាប៉ាស្ទ័រប្រចាំខេត្តបាត់ដំបងគឺ លោក ម៉ែន ម៉ាក់ណា ជាមួយនិងប៉ាស្ទ័រ លឹម ផេង ជាប្រធាននាយកដ្ឋានសាប្បាតហ៍ស្គូល នាយកដ្ឋានថែរក្សារទ្រព្យសម្បត្តិរបស់ព្រះ និងនាយកដ្ឋានផ្សាយដំណឹងល្អ ប្រចាំនៅញូញានថ្មី (SEUM) បានរៀបចំថ្នាក់សិក្ខាសាលាមួយនេះឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមជំនុំក្នុងការរៀបចំផែនការឱ្យបានត្រឹមត្រូវសម្រាប់ថ្វាយដង្វាយសទ្ធាថ្វាយព្រះជាម្ចាស់។បន្ទាប់ពីបានបញ្ចប់វគ្គសិក្ខាសាលានេះរួចមក សិក្ខាកាមមួយចំនួនបានបង្ហើបប្រាប់ប៉ាស្ទ័រប្រចាំខេត្តបាត់ដំបងថា៖ ពួកគេសប្បាយរីករាយដោយបានរៀននូវមេរៀនថ្មីៗ ជាពិសេសបានដឹង និងបានយល់អំពីរបៀបរៀបចំគម្រោងក្នុងការដាក់ដង្វាយថ្វាយដល់ព្រះឱ្យបានត្រឹមត្រូវ និងទៀងទាត់ថែមទៀតផង។A seminar on stewardship was held in the Battambang Seventh-day Adventist Church on September 3, 2022, and around 50 people from the entire province of Battambang participated.Director of Sabbath School, Stewardship, and Personal Ministry…
Read Moreសិក្ខាសាលាផ្នែកស្ត្រី
កាលថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ នាយកដ្ឋានស្រ្តីនិងគ្រួសាររបស់មិសិនកម្ពុជាដែលបានដឹកនាំដោយអ្នកគ្រូប្រាក់ ច័ន្ទសុភ័ក្រ្ត បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រួសារ និងស្រ្តី ដែលមានប្រធានបទស្តីអំពី ភាពជាអ្នកដឹកនាំ តួនាទីនិងទំនួលខុសត្រូវរបស់ប្រធាននាយកដ្ឋានស្រ្តី និងគ្រួសារ។បន្ថែមពីនេះផងដែរ ក៏មានការចែកចាយពិភាក្សាពីបទពិសោធន៍ និងបញ្ហាដែលស្រ្តី និងគ្រួសារបានជួបប្រទះនៅតាមតំបន់នីមួយៗ។ វគ្គបណ្តុះបណ្តាលនេះគឺបានបង្រៀនដោយប្រធាននាយកដ្ឋានស្ត្រី និងគ្រួសារដែលបានអញ្ញើញមកពីយូញ្ញានប្រទេសថៃគឺ អ្នកស្រី ភួងម៉ាឡា។នៅក្នុងនោះដែរក៏មានការចូលរួមសិក្សាពីប្រធាននាយកដ្ឋានស្ត្រីនិងគ្រួសារប្រចាំតំបន់តាមខេត្តផ្សេងៗមួយចំនួនក៏ដូចជានៅក្នុងតំបន់ភ្នំពេញដែលមានចំនួន ៤០នាក់។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយសេចក្តីអំណរ និងព្រះពរមកពីព្រះ ដោយប្រធានស្រ្តីតាមតំបន់នីមួយៗបានទទួលយក និងយល់ដឹងបន្ថែមពីតួនាទី និងទំនូលខុសត្រូវរបស់គាត់ និងវិធីសាស្រ្តក្នុងការជួយក្នុងព័ន្ធកិច្ចបម្រើព្រះតាមតំបន់រៀងៗខ្លួន។Taking place on September 1-2, 2022, the Family and Women Training Program on Leadership, Roles, and Responsibilities was arranged by the Department of Women and Family of the Cambodia Adventist…
Read Moreកម្មវិធីបំបួសប៉ាស្ទ័រ
កម្មវិធីបំបួសប៉ាស្ទ័រប៉ាស្ទ័រចំនួន៥នាក់បានទទួលពិធីបំបួសនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដោយលោកប៉ាស្ទ័រ Wandell Mandolang SSD Executive Secretary, Pr. Rudi Situmorang SSD Ministerial Association, Pr. Nipitpon SEUM Ministerial Association។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅឯមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការរៀបចំដោយប៉ា្ទស័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា។ នៅក្នុងកម្មវិធីដ៏ពិសិទ្ធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមជំនុំព្រះវិហារនៅតំបន់ភ្នំពេញទាំងមូល ប្រធានតំបន់ ប៉ាស្ទ័រ ព្រមទាំងភរិយានៅទូទាំងប្រទេសផងដែរ។ប៉ាស្ទ័រដែលបានបំបួសរួចហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួន១០នាក់ ដែលបេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើពិធីបំបួសឱ្យ។ ពេលនេះបេសកកម្មអាត់វេនទីស្ទកម្ពុជាមានចំនួនប៉ាស្ទ័រដែលបំបួសរួចបន្ថែមទៀតក្នុងការចេញទៅបំពេញការងារផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នា ក៏ដូចជាប្រារព្ធពិធីនានា បានទាំងអស់នៅក្នុងពួកជំនុំផងដែរ។Pastor Wandell Mandolang SSD Executive Secretary, Pr. Rudi Situmorang SSD Ministerial Association, and Pr. Nipitpon SEUM Ministerial Association ordained five pastors on…
Read Moreក្តីសង្ឃឹមចុងក្រោយ
ក្តីសង្ឃឹមចុងក្រោយ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការិយាល័យបេសកកម្មសេវេនដេយ៍អាត់វេនទីស្ទកម្ពុជាបានធ្វើពិធីអធិដ្ឋានថ្វាយសៀវភៅចំនួន១៥០០ក្បាលដែលមានចំណងជើងថា៖ «ក្តីសង្ឃឹមចុងក្រោយ»។ ការរៀបចំធ្វើពិធីដ៏ពិសិទ្ធនេះឡើង គឺក្នុងគោលបំណងសុំឱ្យព្រះបានគង់នៅជាមួយនឹងសារដ៏សំខាន់ៗទាំងឡាយដែលមាននៅក្នុងមេរៀនទាំងប្រាំមួយនៅក្នុងសៀវភៅនេះ។ មេរៀនទាំងប្រាំមួយនេះរួមមាន៖ ទី១- ទ្រឹស្តីធំៗទាំងបី ទី២-ទេវតាមនុស្ស ទី៣-ចូរកោតខ្លាចដល់ព្រះ ទី៤-ពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គ ទី៥-ក្នុងរវាង៦ថ្ងៃ និងទី៦-បាប៊ីឡូនបានរលំហើយ។តាមរយៈអំណាចរបស់ព្រះជាម្ចាស់ សៀវភៅនេះនឹងជួយឱ្យមនុស្សគ្រប់គ្នាបានយល់អំពីសេចក្តីពិតសម្រាប់ពេលបច្ចុប្បន្ននេះ។ សេចក្តីពិតបច្ចុប្បន្ន គឺជាសាររបស់ព្រះដែលទ្រង់ចង់ប្រកាសប្រាប់មនុស្សគ្រប់គ្នាឱ្យបានដឹង និងទទួលយកនៅពេលឥឡូវនេះជាបន្ទាន់។ ពួកជំនុំនៃព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទ ក៏កំពុងតែផ្តោតយ៉ាងសំខាន់ចំពោះសារនេះជាខ្លាំងផងដែរនៅសម័យចុងក្រោយនេះ ព្រមទាំងប្រកាសប្រាប់គ្រប់គ្នាឱ្យទទួលយកការត្រាស់ហៅរបស់ព្រះជាម្ចាស់មុនដែលហួសពេល។The Final Hope DedicationThe Cambodia Adventist Mission hosted a dedication ceremony for 1,500 booklets titled “The Final Hope” on August 25, 2022. The goal of this secret rite is to ask God to … Continued
Read Moreចុះជួបសំណេះសំណាល
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារីស្តរវ័ន ដែលមានទីតាំងស្ថិតនៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពុងធំ។ សាលារៀនរីស្តរវ័នមានបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា (ថ្នាក់ទី១២)។ បច្ចុប្បន្ននេះមានសិស្សានុសិស្សចំនួន១៨៥នាក់ ដែលបានមករៀនរយៈពេល៦ម៉ោងកន្លះក្នុងមួយថ្ងៃៗ ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្ររាងរាល់សប្តាហ៍។ ដោយបានឃើញការខិតខំប្រឹងប្រែង ព្រមទាំងភាពជោគជ័យរបស់សាលា នោះថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះទៅជួបសំណេះសំណាលក្នុងគោលបំណងសួរសុកទុក្ខ និងស្វែងយល់អំពីកិច្ចការរបស់សាលាផងដែរ។ សាលារីស្តរវ័នជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់សហគមន៍ ជាពិសេសជួយផ្តល់នូវការអប់រំដល់ ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីសម្រាប់សង្គម និងប្រទេសជាតិនៅពេលអនាគត។ នៅចុងបញ្ចប់នៃការជួបសំណេះសំណាលនេះ ក្រុមការងារពីថ្នាក់មិសិនកម្ពុជាបានអធិស្ឋានជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សគ្រប់គ្នាអោយទទួលបាននូវព្រះពរពីព្រះជាម្ចាស់ ដើម្បីបន្តចូលរួមជាចំណែកក្នុងការអភិវឌ្ឈន៍សង្គម ក៏ដូចជាការផ្សាយដំណឹងល្អផងដែរ។
Read Moreការងារសាងសង់សាលារៀន
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះទៅពនិត្យមើលនូវការងារសាងសង់សាលារៀនមួយខ្នងមានបីបន្ទប់ដែលស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សាលារៀននេះបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះយើងបានការសាងសង់បានរួចរាល់ប្រមាណជា៧០%។ ទៅតាមគំរោងសាលានេះអាចនឹងសំម្ពោធបើកអោយប្រើប្រាស់នៅក្នុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
Read Moreកម្មវិធីសំណេះសំណាលនៅសាលា ICC
ថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាបានចុះទៅជួបសំណេះសំណាលជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សនៅឯសាលា ICC ដែលស្ថិតនៅភូមិយាយតៀង ឃុំបាល័ង្ក ស្រុកបារាយ៍ ខេត្តកំពុងធំ។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ប៉ាស្ទ័រ ហង្ស តារាជានាយកមិសិនកម្ពុជា និងលោក សៀង គឹមស្រេងប្រធាននាយកដ្ឋានអប់រំរបស់មិសិនកម្ពុជាបានចុះជួបសំណេះសំណាលដោយផ្ទាល់។ នៅក្នុងឳកាសដ៏ពិសេសនោះប្រធាននាយកដ្ឋានអប់រំបានចែករំលែកនូវព៌ត័មានមួយចំនួនដែលទាក់ទងទៅនឹងប្រព័ន្ធអប់រំរបស់ព្រះវិហារអាត់វេនទីស្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរ។ លោក សៀង គឹមស្រេងបានមានប្រសាសន៍ថា៖ «អ្នកមិនឯកកោតែម្នាក់ឯងនោះទេ!»។ ត្រង់ចំណុចនេះលោកចង់លើកទឹកចិត្តដល់គ្រប់គ្នាអោយដឹងថា យើងមានសាលារបស់ជាច្រើកន្លែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងមានសិស្សរហូតទៅដល់រាប់ពាន់អ្នក។ រីឯនៅទូទាំងពិភពលោកវិញយើងមានសាលារាប់ពាន់ព្រមទាំងមានសិស្សរហូតដល់រាប់លានអ្នកឯណោះ។ នៅក្នុងឳកាសដ៏សោមនស្សនោះ លោកនាយកមិសិនបានចែកចាយនូវព្រះបន្ទូលរបស់ព្រះក្នុងការលើកកំពស់ចំណេះរបស់អ្នកដែលបានចូលរួមទាំងអស់អោយបានយល់បន្ថែមទាក់ទងទៅនឹងសេចក្តីជំនឿ និងការប្រព្រឹត្តនៅក្នុងជីវិតប្រចាំថ្ងៃ។ ប៉ាស្ទ័រ ហង្ស តារា បានលើកទឹកចិត្តយ៉ាងពិសេសចំពោះសិស្សានុសិស្សទាំងអស់ទាំក់ទងទៅនឹងចំណេះដឹងសម្រាប់ពេលបច្ចុប្បន្ន និងចំណេះសម្រាប់នគររបស់ព្រះជាម្ចាស់ផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីនោះ ក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចំណាយពេលសំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញទៅមកជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សយ៉ាងជិតស្និទ្ធ និងកក់ក្តៅនៅក្រោមព្រះគុណរបសើព្រះជាម្ចាស់។
Read Moreវកគ្គហ្វឹកហ្វឺនសម្រាប់កិច្ចការព្រះវិហារ
វកគ្គហ្វឹកហ្វឺនសម្រាប់កិច្ចការព្រះវិហារមួយបានរៀបចំឡើងដោយនាយកដ្ឋានគ្រូគង្វាលសម្រាប់ព្រះវិហារប្រចាំមណ្ឌលCalebខេត្តតាកែវនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ មិនត្រឹមតែអ្នកដឹកនាំប្រចាំព្រះវិហារប៉ុណ្ណោះទេដែលបានចូលរួម ក្នុងនោះក៏មានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ប្របាណជាង១០០នាក់ទៀតបានចូលរួមផងដែរ។គោលបំនងនៃសិក្ខាសាលានេះ គឺដើម្បីបំប៉នបន្ថែមនូវចំណេះដឹងដល់អ្នកបម្រើព្រះនៅក្នុងមណ្ឌលCaleb។ សម្រាប់អ្នកចូលរួមដទៃទៀតក្រៅពីពួកចាស់ទុំ គឺជាការផ្តល់នូវចំណេះដល់ពួកគេ។ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងនោះអាចនឹងក្លាយទៅជាអ្នកបន្តវេនដ៏សំខាន់នៅថ្ងៃអនាគតសម្រាប់បម្រើការងាររបស់ព្រះ។នៅក្នុងឳកាសនោះប៉ាស្ទ័រ ហង្ស តារា ដែលជានាយករបស់មិសិនកម្ពុជាបានសង្កត់ធ្ងន់ទៅលើការសហការគ្នាជាក្រុម និងយកព្រះយេស៊ូវជាគំរូ នៅក្នុងការងារជាប្រចាំថ្ងៃ។ លោកបានលើកទឹកចិត្តដល់សក្ខាកាមទាំងអស់អោយចេះកំសាន្តចិត្តគ្នា និងជួយផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមកនៅពេលជួបនូវការលំបាកៗពេលបំពេញពន្ធកិច្ចថ្វាយព្រះជាម្ចាស់។នៅចុងបញ្ចប់នៃកម្មវិធីនោះក៏មានការចែកជូននូវសៀវមគ្គុទេសក៏សម្រាប់ចាស់ទុំនៃពួកជំនុំផងដែរ។ សៀវភៅនេះមានមេរៀនណែនាំសំខាន់ទាក់ទងទៅនឹងកិច្ចការរបស់ពួកចាស់ទុំរបស់ព្រះវិហារ។
Read Moreការប្តេជ្ញាក្នុងការចេញទៅបង្កើតសិស្ស
ការប្តេជ្ញាក្នុងការចេញទៅបង្កើតសិស្ស បេសកកម្មអាត់វេនទីស្ទកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វគ្គសិក្ខាសាលាចំនួន២ថ្ងៃត្រូវបានបញ្ចប់យ៉ាងជោគជ័យក្រោមបរិយាកាសដ៏មានអំណរជាមួយគំនិត និងយុទ្ធសាស្រ្តថ្មីៗដែលបានដាក់ជូនពីថ្នាក់មិសិនកម្ពុជា ដោយប៉ាស្ទ័រ ហង្ស តារា។ នៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយនៃកម្មវិធីសិក្ខាសាលាសម្រាប់អ្នកដាំក្រុមជំនុំ នោះសិក្ខាកាមទាំងអស់គ្នាបានចូលរួមធ្វើពិធីប្តេចជ្ញាចិត្តជាថ្មីក្នុងការចេញទៅបង្កើតសិស្សថ្វាយព្រះជាម្ចាស់។ គ្រប់គ្នាបានអុជទានបំភ្លឺឡើងដែលជានិមិត្តរូបនៃការតាំងចិត្តជាថ្មីជាមួយនឹងព្រះជាម្ចាស់ក្នុងការបំរើទ្រង់។ គ្រប់គ្នាប្តេជ្ញាថា នឹងនាំគ្នាចេញទៅដោយនាំយកនូវសារនៃដំណឹងល្អទៅប្រកាសប្រាប់មនុស្សទូទៅ ដើម្បីអោយគេបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលព្រះយេស៊ូវយាងមកវិញជាលើកទី២ក្នុងពេលឆាប់ៗនេះ។ ចំរៀងសូមព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត ត្រូវបានបន្លឺឡើងយ៉ាងអស់ពីចិត្ត ឮពេញបន្ទប់ហ្វឹកហ្វឺនទាំងមូល អមជាមួយនឹងពន្លឺភ្លើងទានគ្រប់ដៃ ជាបរិយាកាសមួយយ៉ាងពិសេសដែលគ្រប់គ្នាមានអារម្មណ៍ដឹងថាព្រះកំពុងតែគង់នៅជាមួយ។ សិក្ខាកាមក៏ទទួលបាននូវកំលាំង ស្មារតី និងប្រាជ្ញាមកពីព្រះជាម្ចាស់ហើយចង់ចេញទៅសំរេចការងារថ្វាយទ្រង់គ្រប់ៗគ្នា។ The two-day training was successfully completed in a joyful atmosphere with new ideas and strategies presented by Pastor Hang Dara, Cambodia Adventist Mission president. On the evening of…
Read Moreខ្ញុំនឹងចេញទៅបង្កើតសិស្ស
ខ្ញុំនឹងចេញទៅបង្កើតសិស្សបេសកកម្មអាត់វេនទីស្ទកម្ពុជាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២សិក្ខាសាលាសម្រាប់អ្នកដាំក្រុមជំនុំ។ អ្នកដាំក្រុមជំនុំប្រមាណជាង៣០នាក់ជាងបានមកចូលរួមសិក្ខាសាលានៅមណ្ឌលហ្វឹកហ្វឺនភ្នំពេញ។ សិក្ខាសាកានេះបានធ្វើឡើងក្នុងការជួយជ្រោមជ្រែងនូវចំណេះដឹងបន្ថែមទាក់ទងទៅនឹងមូលបទថ្មីសម្រាប់ឆ្នាំ២០២២-២០២៥ គឺ «ខ្ញុំនឹងចេញទៅបង្កើតសិស្ស»។ នៅក្នុងនោះយុទ្ធសាស្រ្តថ្មីៗមួយចំនួនក៏បានចែករំលែកដល់សិក្ខាកាមទាំងអស់ដោយប៉ាស្ទ័រ ហង្ស តារា ដែលលោកជានាយករបស់មិសិនកម្ពុជាក្នុងគោលបំណងដាក់ទិសដៅថ្មី យុទ្ធសាស្រ្តថ្មីក្នុងការសំរេចការងារផ្សាយដំណឹងល្អដល់មនុស្សនៅក្នុងប្រទេសកម្ពុជាទាំងមូលដែលស្របទៅនឹងមូលបទខាងដើមសម្រាប់អាណត្តិថ្មីនេះ។ លោកនាយកបានលើកឡើងយ៉ាងសំខាន់ថា៖ ភាពជោគជ័យនៃការធ្វើការងារថ្វាយព្រះ គឺស្ថិតនៅលើការរួមសហការគ្នា។ ពោលគឺមានចិត្តដូចគ្នាក្នុងគោលដៅតែមួយក្នុងការចេញទៅបង្កើតសិស្សថ្វាយព្រះជាម្ចាស់។ លោកក៏បានបន្ថែមទៀតថា៖ មនុស្សយើងគ្រប់គ្នាតែងតែមានលក្ខណៈខុសគ្នា។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ យើងមានចិត្ត ឬមានគោលដៅតែមួយដូចគ្នា ហើយប្រើអំណោយទានដែលព្រះប្រទានអោយក្នុងការបម្រើទ្រង់។ ជាចុងក្រោយប៉ាស្ទ័រ ហង្ស តារា បានមានប្រាសាសន៍ថា៖ ដើម្បីទទួលបានជោគជ័យគឺយើងត្រូវអធិស្ឋានសូមអំណាចមកពីព្រះក្នុងការចេញទៅបង្កើតសិស្សថ្វាយទ្រង់។
Read More