ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំព្រះវិហារសម្រាប់ការបំពេញបេសកកម្ម
ជាមួយនិងការប្តេជ្ញាចិត្តជាថ្មីក្នុងការបណ្តុះបណ្តាលសមាជិកឱ្យក្លាយជាសិស្ស និងដើម្បីនាំដំណឹងល្អទៅកាន់មនុស្សឱ្យបានកាន់តែច្រើន បេសកកម្មអាត់វេនទីស្ទកម្ពុជា បានអញ្ជើញប៉ាស្ទ័រ និងថ្នាក់ដឹកនាំព្រះវិហារ មកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះដឹកនាំដោយប៉ាស្ទ័រ Niratisai Aipan ដែលជាសហការីផ្នែកកិច្ចការគ្រូគង្វាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាប្រធាននាយកដ្ឋាន NDR-IEL ដែលលោកបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យពង្រឹងភាពជាអ្នកដឹកនាំខាងវិញ្ញាណ និងការផ្តោតយកចិត្តទុកដាក់លើបេសកកម្ម។ ឆ្លងកាត់ការបណ្តុះបណ្តាលនេះ ប៉ាស្ទ័រ Niratisai Aipan បានបង្ហាញពីគោលការណ៍ជាក់ស្តែងសម្រាប់ភាពជាអ្នកដឹកនាំព្រះវិហារដែលប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរក និងការនាំសមាជិក ស់ៗឱ្យត្រឡប់មកវិញតាមរយៈកិច្ចការងាររបស់ NDR-IEL។ លោកក៏បានណែនាំអំពីគម្រោង «សំឡេងតែមួយ ២៧»(One Voice 27) និងបានរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយដំណឹងល្អពេញមួយឆ្នាំ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីជ្រមុជទឹកដែលបានគ្រោងទុកនៅខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។ លើសពីនេះ ប៉ាស្ទ័រ Niratisai Aipan បានជំរុញឱ្យប៉ាស្ទ័រទាំងអស់រៀបចំពិធីលាងព្រះអម្ចាស់ជារៀងរាល់ត្រីមាសម្តងៗ នៅតាមព្រះវិហារនីមួយៗ ដោយបានគូសបញ្ជាក់ពីតួនាទីរបស់ពិធីនេះក្នុងការពង្រឹង និងបំប៉នជីវិតខាងវិញ្ញាណរបស់សមាជិកក្រុមជំនុំ។ នៅថ្ងៃបរិសុទ្ធ លោកបានដឹកនាំពិធីលាងព្រះអម្ចាស់រួមគ្នាជាមួយបណ្តាប៉ាស្ទ័រទាំងឡាយ ដោយបានបង្ហាញពីគោលការណ៍ព្រះគម្ពីរ និងជំហានជាក់ស្តែងក្នុងការប្រារពពិធីដ៏វិសុទ្ធនេះ។ វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងចំណោមថ្នាក់ដឹកនាំព្រះវិហារ ដើម្បីបំរើការងារប្រកបដោយក្តីមេត្តាករុណាដូចព្រះគ្រីស្ទ ពង្រឹងក្រុមជំនុំ និងធ្វើការរួមគ្នាដើម្បីជំរុញបេសកកម្មក្នុងការចែករំលែកសេចក្តីសង្ឃឹមរបស់ព្រះយេស៊ូវនៅទូទាំងប្រទេសកម្ពុជា។ Cambodia…
Read Moreមនុស្ស៤២ នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus
មនុស្ស៤២នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus ការផ្សាយដំណឹងល្អមួយបានធ្វើឡើងតាមរយៈបេសកកម្ម Mission Refocus នៅខេត្តកណ្តាល និងបានបញ្ចប់ទៅដោយពិធីជ្រមុជទឹកជូនដល់មនុស្សចំនួន៤២នាក់ ដែលបានបង្ហាញឱ្យឃើញពីសមិទ្ធផលជាដ៏បន្តបន្ទាប់នៃការផ្សព្វផ្សាយដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ាស្ទ័រ Jose V. Zabat Jr. ដែលជានាយកបេសកកម្ម Mission Refocus ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង បានចែករំលែកនូវសារដំណឹងល្អ ជារៀងរាល់ល្ងាច ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពីសហគមន៍រាប់រយនាក់។ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់បានឈ្វេងយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសង្ឃឹមដែលមានចែងក្នុងព្រះគម្ពីរ។ កម្មវិធីនេះបានឈានដល់ចំណុចដ៏សំខាន់បំផុតនៅក្នុងពិធីអបអរសាទរពិធីបុណ្យជ្រមុជទឹកដ៏មានសេចក្តីត្រេកអរនាថ្ងៃបិសុទ្ធ ខណៈដែលបុគ្គលចំនួន៤២នាក់ បានប្ដេជ្ញាចិត្តថ្វាយជីវិតរបស់ខ្លួនចំពោះព្រះគ្រីស្ទជាសាធារណៈ។ ក្រៅពីការអធិប្បាយ ប៉ាស្ទ័រ Jose V. Zabat Jr. ក៏បានចុះទៅសួរសុខទុក្ខអ្នកបំពេញបេសកកម្មក្រោមគម្រោង MissionRefocus ដែលកំពុងតែបម្រើការនៅក្នុងសហគមន៍ចំនួនពីរនៅខេត្តកណ្តាលផងដែរ។ លោកបានអធិដ្ឋានជាមួយពួកគេ លើកទឹកចិត្តពួកគេនៅក្នុងកិច្ចការបម្រើព្រះ ហើយក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការចែករំលែកដំណឹងល្អដោយភាពស្មោះត្រង់នៅក្នុងតំបន់ដែលពួកគេបំពេញបេសកកម្ម។ ថ្នាក់ដឹកនាំព្រះវិហារបានសរសើរតម្កើងព្រះជាម្ចាស់ចំពោះផលផ្លែខាងវិញ្ញាណនេះ និងបានថ្លែងអំណរគុណដល់សមាជិកព្រមទាំងអ្នកគាំទ្រទាំងអស់តាមរយៈការអធិដ្ឋាន ការចូលរួមលះបង់ និងការរួមចំណែកផ្សេងៗទៀតរបស់ពួកគេ ដែលបានធ្វើឱ្យយុទ្ធនាការផ្សាយដំណឹងល្អនេះ ក៏ដូចជាបេសកកម្មដែលកំពុងបន្តទៀតទទួលបានជោគជ័យ។ Mission Refocus Evangelistic Series…
Read Moreនាយកដ្ឋានអប់រំរួមបញ្ចូលវគ្គបណ្តុះបណ្តាលជាមួយការផ្សាយដំណឹងល្អ
ខេត្តតាកែវ — នាយកដ្ឋានអប់រំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងគុណភាពសិក្សា ផ្សាយដំណឹងល្អ ចុះសួរសុខទុក្ខនៅតាមសាលានានា បណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើកម្មវិធីផ្សាយដំណឹងល្អរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦។ កម្មវិធីនេះបានចាប់ផ្តើមដោយការចុះសួរសុខទុក្ខនៅសាលាអាត់វេនទីស្ទត្រពាំងអំពិល សាលាអាត់វេនទីស្ទអន្តរជាតិកម្ពុជា និងសាលាអាត់វេនទីស្ទចំរើនផល ដែលនៅទីនោះថ្នាក់ដឹកនាំផ្នែកអប់រំបានលើកទឹកចិត្តដល់គ្រូបង្រៀននៅក្នុងកិច្ចការរបស់ខ្លួនដោយផ្ដោតលើព្រះគ្រីស្ទជាគោល។ កម្មវិធីនេះបានបន្តធ្វើឡើងនៅសាលាអាត់វេនទីស្ទតាកែវទៀត ដែលមានគ្រូបង្រៀនចំនួន៣៩នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតបរិយាកាសល្អសម្រាប់សិស្សានុសិស្ស»។ លោកស្រីបណ្ឌិត ម៉ារី ជេន អេ ហ្សាបាត (Dr. Mary Jane A. Zabat) ប្រធាននាយកដ្ឋានអប់រំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (Southern Asia-Pacific Division) បានដឹកនាំវគ្គសិក្សាស្តីពីវិធីសាស្ត្របង្រៀនរបស់ព្រះយេស៊ូវ ការគ្រប់គ្រងថ្នាក់រៀន និងកិច្ចការបម្រើព្រះរួមគ្នា។ លោកស្រីបានរំលឹកដល់អ្នកចូលរួមថា៖ «សិស្សានុសិស្សនឹងមិនចងចាំពីអ្វីដែលអ្នកបានបង្រៀនពួកគេនោះទេ ប៉ុន្តែ ពួកគេនឹងចងចាំថា តើអ្នកបានយកចិត្តទុកដាក់ និងស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា»។ នៅរៀងរាល់ល្ងាចមានអ្នកភូមិ សិស្សានុសិស្ស គ្រូបង្រៀន រួមទាំងបុគ្គលិកសាលាអាត់វេនទីស្ទតាកែវផងដែរដែលមានចំនួនសរុបប្រមាណជាង២០០នាក់ បានមកជួបជុំគ្នាសម្រាប់កម្មវិធីផ្សាយដំណឹងល្អក្រោមប្រធានបទ «ចូរភ្លឺចែងចាំងឡើង និងចូរលេចធ្លោឡើង» (Glow Up and…
Read Moreថ្នាក់ដឹកនាំព្រះវិហារនៅខេត្តសៀមរាបទទួលបានការបណ្តុះបណ្តាលអំពីការថែបំប៉នក្រុមជំនុំ និងការបង្កើតសាវក
អ្នកដាំក្រុមក្រុមជំនុំ អ្នកផ្សាយដំណឹងល្អ និងថ្នាក់ដឹកនាំព្រះវិហារក្នុងខេត្តសៀមរាប បានមកជួបជុំគ្នាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល NDR-IEL ពេញមួយថ្ងៃ ដែលផ្តោតលើការថែបំប៉នក្រុមជំនុំ ការបង្កើតសាវក និងការរីកចម្រើនផ្នែកខាងព្រលឹងវិញ្ញាណ។ ប៉ាស្ទ័រ នឿម វណ្ណៈ អគ្គលេខាធិការបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលនេះ។ លោកបានពន្យល់ពីគោលបំណងរបស់ NDR-IEL និងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យបង្កើតផែនការជាក់ស្តែង ដើម្បីពង្រឹងសមាជិក និងជួយខាងព្រលឹងវិញ្ញាណឱ្យបានរឹងមាំនៅក្នុងព្រះវិហាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះបានសង្កត់ធ្ងន់ថា ព្រះវិហារគួរតែថែបំប៉នសមាជិករបស់ខ្លួនជាមុនសិន មុននឹងពង្រីកកិច្ចការផ្សាយដំណឹងល្អទៅកាន់សហគមន៍។ សិក្ខាកាមបានពិភាក្សាគ្នាអំពីរបៀបដែលសមាជិកក្រុមជំនុំអាចឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ អត្តចរិត និងសារនៃដំណឹងល្អរបស់ព្រះយេស៊ូវតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំព្រះវិហារឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីៗ និងផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសមាជិកដែលបានឃ្លាតឆ្ងាយពីព្រះវិហារ។ លោកបានរំលឹកដល់សិក្ខាកាមថា ពិធីបុណ្យជ្រមុជទឹក គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរជំនឿរបស់សមាជិកថ្មីៗប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់នៃការទទួលខុសត្រូវរបស់ព្រះវិហារចំពោះពួកគេនោះឡើយ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានមានប្រសាសន៍ថា៖ «ព្រះបានត្រាស់ហៅគ្រប់ព្រះវិហារទាំងអស់ឱ្យបន្តកិច្ចការបង្កើតសាវក។ រីឯសមាជិកក៏ត្រូវចូលរួមគាំទ្រ ដើម្បីរីកចម្រើនក្នុងជំនឿ រក្សាការភ្ជាប់ទំនាក់ទំនងជាមួយព្រះគ្រីស្ទ និងចូលរួមយ៉ាងក្នុងបេសកកម្មរបស់ទ្រង់ផងដែរ»។ វគ្គបណ្តុះបណ្តាលនេះបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទូទាំងខេត្តឱ្យបម្រើព្រះដោយស្មោះត្រង់ ថែបំប៉ន សមាជិកព្រះវិហារ និងចូលរួមបង្កើតសាវកសម្រាប់ព្រះយេស៊ូវទៀតផង។ Siem Reap Church…
Read Moreកម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំ
កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា មានកុមារប្រមាណជាង ២០០នាក់ បានចូលរួមក្នុងកម្មវិធីទិវាកុមារ និងទិវាស្ត្រី នៅក្នុងសហគមន៍នៃខេត្តកំពង់ធំ កាលពីថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា សហការជាមួយបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង(SSD) និងបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ (SEUM)។ កុមារដែលបានចូលរួមភាគច្រើនគឺមកពីគ្រួសារជាច្រើនដែលមិនមែនជាក្រុមជំនុំឡើយ។ ក្នុងនោះក៏មានគ្រូបង្រៀនជាង២០នាក់ និងសមាជិកព្រះវិហារប្រមាណជា៨០-៩០នាក់ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយបង្គំ ការសិក្សាព្រះគម្ពីរ វគ្គបណ្តុះបណ្តាល និងការពិភាក្សាផ្សេងៗថែមទៀតផង។ លោកស្រី Danita P. Caderma ជាប្រធាននាយកដ្ឋានកុមានៃបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងលោកស្រី Agusta Pheng ប្រធាននារយកដ្ឋានកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ បានធ្វើបទបង្ហាញនៅក្នុងកម្មវិធីទាំងមូល។ កម្មវិធីនេះក៏មានការគាំទ្រនិងចូលរួមពីសំណាក់ប៉ាស្ទ័រ នឿម វណ្ណៈ ជាអគ្គលេខាធិការនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោកស្រី ហេង សាយន ជាប្រធាននាយកដ្ឋនាកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមទាំងប៉ាស្ទ័រតំបន់ផងដែរ។ នៅក្នុងឱកាសនោះ លោកស្រី Danita P.…
Read Moreបេសកកម្មអាត់វេនទីស្ទកម្ពុជា ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម្រាប់បំពេញបេសកកម្ម
បេសកកម្មអាត់វេនទីស្ទកម្ពុជា ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម្រាប់បំពេញបេសកកម្មដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា មានសិក្ខាកាមប្រមាណជាង៥០នាក់ រួមមាន៖ ប៉ាស្ទ័រ ប្រធានតំបន់ និងភរិយារបស់ពួកគេ បានអញ្ជើញមកជួបជុំគ្នានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមិថុនា ឆ្នាំ២០២៦។ នេះជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា ។ ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងការយល់ដឹងអំពីអភិបាលកិច្ច កិច្ចប្រតិបត្តិការ និងអាទិភាពចម្បងនៃកិច្ចការរបស់ព្រះវិហារ ខណៈពេលដែលព្រះវិហារកំពុងតែបោះជំហានទៅមុខ ដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦-២០៣០។ មន្ត្រីដឹកនាំរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ការទទួលខុសត្រូវរួមគ្នា និងភាពស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ ក្នុងការបំពេញបេសកកម្មរបស់ព្រះវិហារ។ ប៉ាស្ទ័រ លឹម ផេង លេខាធិការនៃសហភាពបេសកកម្មអាស៊ីអាគ្នេយ៍ (SEUM) បានដឹកនាំវគ្គសិក្សាស្តីពីទម្រង់រចនាសម្ព័ន្ធ អភិបាលកិច្ច និងកិច្ចប្រតិបត្តិការរបស់ព្រះវិហារ ដែលបានជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលព្រះវិហារសេវេនដេយអាត់វេនទីស្ទដំណើរការ និងរបៀបដែលថ្នាក់ដឹកនាំអាចបម្រើការងារឱ្យបានកាន់តែមានប្រសិទ្ធភាព។ អ្នកស្រី អាហ្គាស្តា ប៊ុន ឌីយ៉ាន ផេង (Agusta Baun Dian Pheng) ក៏បានចូលរួមដឹកនាំវគ្គសិក្សាពិសេសសម្រាប់ភរិយារបស់ប៉ាស្ទ័រ និងភរិយារបស់ប្រធានតំបន់មណ្ឌលផងដែរ ដោយបានលើកឡើងពីតួនាទីដ៏សំខាន់របស់ពួកគេក្នុងការគាំទ្រដល់កិច្ចការបម្រើព្រះ និងការជំរុញបេសកកម្មតាមរយៈការសហការជាដៃគូជាមួយស្វាមីរបស់ខ្លួន។…
Read Moreបេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួន
បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួនដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា បេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងកិច្ចខិតខំប្រឹងប្រែងបេសកកម្មរបស់ខ្លួនបន្ថែមទៀតតាមរយៈរថយន្តក្នុងបំណងពង្រីកសកម្មភាពនៅទូទាំងប្រទេស។ ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្ហើបប្រាប់ថា ព័ន្ធកិច្ចតាមរយៈរថយន្តនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារព្រះវិហារ។ រថយន្តនេះជួយសម្រួលដល់ការពង្រីកសកម្មភាពព្រះវិហារ បង្កើនឱកាសសម្រាប់ការផ្សាយដំណឹងល្អ និងគាំទ្រដល់សកម្មភាពនានានៅតាមសហគមន៍។ លើសពីនេះ ព័ន្ធកិច្ចតាមរយៈរថយន្តនេះ បានរួមចំណែកពង្រឹងដល់ការចូលរួមរបស់សមាជិកកាន់តែច្រើន ក៏ដូចជាអ្នកស្ម័គ្រចិត្តដទៃៗទៀត រួមទាំងសមាជិកព្រះវិហារក៏អាចកាន់តែសកម្មក្នុងកិច្ចបម្រើផងដែរ។ ព័ន្ធកិច្ចនេះក៏បានផ្តល់ឱ្យយុវជននូវឱកាសកាន់តែច្រើន ដើម្បីចូលរួមក្នុងការបម្រើដែលជួយរៀបចំពួកគេឲ្យមានបទពិសោធន៍សម្រាប់ការបម្រើដល់កិច្ចការនៅក្នុងព្រះវិហារនាពេលអនាគត។ បេសកកម្មអាត់វេនទីស្ទកម្ពុជា ប្តេជ្ញាប្រើប្រាស់រថយន្តនេះតាមលទ្ធភាពជាក់ស្តែង ដើម្បីជួយពង្រឹងផ្នែកព្រលឹងវិញ្ញាណ និងផ្តោតសំខាន់លើកម្មវិធីនានាដើម្បីផ្សាយដំណឹងល្អ ព្រមទាំងបម្រើសេចក្តីត្រូវការរបស់សហគមន៍ទៅតាមតំបន់ផ្សេងៗដែលកំពុងតែត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជាផងដែរ។ CAM Expands Outreach with Van MinistryBy Kimseng Se | Cambodia Adventist Mission The Cambodia Adventist Mission (CAM) has strengthened its outreach efforts through a dedicated van ministry, marking a significant step forward in expanding mission activities across…
Read More១៦នាក់បានទទួលបុណ្យជ្រមុជទឹកតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្
១៦នាក់បានទទួលបុណ្យជ្រមុជទឹកតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជាបេសកកម្មអាត់វេនទីស្ទកម្ពុជា មានសេចក្តីរីករាយក្នុងពិធីបុណ្យជ្រមុជទឹករបស់បុគ្គលចំនួន១៦នាក់ បន្ទាប់ពីកម្មវិធីផ្សាយដំណឹងល្អុមួយបានធ្វើឡើងចាប់ពីថ្ងៃទី ១១-១៤ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ កម្មវិធីនេះបាននាំសមាជិកព្រះវិហារ ស្ថាប័នដៃគូ និងសហគមន៍មកជួបជុំគ្នាសម្រាប់សារដែលផ្តោតលើព្រះគម្ពីរ ការប្រកបគ្នា និងការលើកកម្ពស់ខាងព្រលឹងវិញ្ញាណ។ គំនិតផ្តួចផ្តើមនេះអាចធ្វើទៅបានតាមរយៈកិច្ចសហការរបស់ស្ថាប័នដៃគូជាច្រើនរួមមាន៖ Gospel Outreach (GO) Advocates for Southeast Asians and the Persecuted (ASAP) Jesus For Asia (JFA) និង Quiet Hour Ministries។ អស់រយៈពេលជាច្រើនខែនៃកិច្ចខិខំប្រឹងប្រែង ស្ថាប័នដៃគូទាំងនេះបានធ្វើការជាមួយថ្នាក់ដឹកនាំព្រះវិហារ ដើម្បីផ្តល់នូវធនធាន ការបណ្តុះបណ្តាល និងការធ្វើផែនការសម្របសម្រួល ដោយបង្ហាញពីកម្លាំងនៃបេសកកម្មរួបរួមគ្នា។ នៅចុងបញ្ចប់នៃកម្មវិធីផ្សាយដំណឹងល្អនេះ មានបុគ្គលចំនួន១៦នាក់ បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិត និងប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។ ការប្តេជ្ញាចិត្តរបស់ពួកគេឆ្លុះបញ្ចាំងពីអំណាចនៃការផ្លាស់ប្តូរតាមរយៈដំណឹងល្អ និងពីផលផ្លែនៃកិច្ចសហការដ៏ស្មោះត្រង់នៅក្នុងបេសកកម្មរបស់ព្រះជាម្ចាស់។ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូ ការគាំទ្រដល់បេសកកម្ម និងការលះបង់របស់សមាជិកព្រះវិហារដែលបានអធិស្ឋាន ព្រមទាំងចូលរួមដែលធ្វើឱ្យការកម្មវិធីនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។ព្រះវិហារសេវេនដាយអាត់វេនទីស្ទកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការអំពាវនាវដល់មនុស្សទាំងអស់ឱ្យក្លាយជាសិស្សដ៏រស់រវើករបស់ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ចូលរួមចែករំលែកសាររបស់ទេវតាទាំងបី និងរៀបចំចិត្តសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទក្នុងពេលឆាប់ៗនេះ។…
Read Moreជីវិតមានការផ្លាស់ប្តូរតាមរយៈកិច្ចសហការរវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP
ជីវិតមានការផ្លាស់ប្តូរតាមរយៈកិច្ចសហការរវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAPដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្រោមការដឹកនាំរបស់លោក Darryl Hosford ប្រធានអង្គការ ASAP នៅតែបន្តជាធ្វើជាដៃគូដ៏សកម្មរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដោយធ្វើការរួមគ្នាដើម្បីសម្រេចបានលទ្ធផលដ៏គួរឲ្យគត់សម្គាល់ក្នុងការផ្សព្វផ្សាយដំណឹងល្អ។ ពួកគេរួមគ្នាគាំទ្រជ្រោមជ្រែងដល់កិច្ចការចម្បងៗមួយចំនួនរួមមាន៖ ការបង្កើតក្រុមជំនុំ ការផ្សព្វផ្សាយផ្នែកសុខភាព ការអប់រំ ជំនួយមនុស្សធម៌ និងគម្រោងអណ្តូងទឹកស្អាតជាដើម។ បច្ចុប្បន្ន អង្គការ ASAP កំពុងតែជួយឧបត្ថម្ភដល់បុគ្គលិកប្រមាណជា៧០នាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ អ្នកបង្កើតក្រុមជំនុំ អ្នកផ្សព្វផ្សាយផ្នែកសុខភាព និងគ្រូបង្រៀន។ អង្គការនេះក៏ផ្តល់មូលនិធិជួយទំនុកបម្រុងដល់សាលារៀនចំនួនបួនដែលបម្រើដល់សេចក្តីត្រូវការចំពោះសិស្សប្រហែលជា៦០០នាក់មកពីសហគមន៍នានា។ សាលាទាំងនេះបានផ្តល់នូវផ្នែកសិក្សាអប់រំទូទៅ និងខាងព្រលឹងវិញ្ញាណផងដែរ។តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ មានមនុស្សចន្លោះប្រមាណពី១០០ ទៅ២០០នាក់ជារៀងរាល់ឆ្នាំ បានប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើព្រះយេស៊ូវ ដោយសំរេចចិត្តទទួលយកពិធីបុណ្យជ្រមុជទឹក។ នេះជាភស្តុតាងឆ្លុះបញ្ចាំងពីលទ្ធផលវិជ្ជមាននៃភាពជាដៃគូររវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP។ ការបន្តកិច្ចសហការនេះបង្ហាញពីរការប្តេជ្ញាចិត្ត និងការបម្រើដើម្បីផ្លាស់ប្តូរជីវិត និងសហគមន៍ ទន្ទឹមគ្នានេះក៏ជំរុញបេសកកម្មរបស់ព្រះជាម្ចាស់នៅទូទាំងប្រទេសកម្ពុជាផងដែរ។ Changing Lives Through Collaboration: ASAP and CAM’s Mission ImpactBy Kimseng Se | Cambodia Adventist MissionUnder…
Read Moreបេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង
បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ខត្តកោះកុង ប្រទេសកម្ពុជា—បេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនៅថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីសួសុខទុក្ខក្រុមជំនុំ និងអ្នកថ្មីៗដែលចាប់អារម្មណ៍ចំពោះដំណឹងល្អ។ ដំណើរទស្សនកិច្ចនៃបេសកកម្មនេះដឹកនាំដោយប៉ាស្ទ័រ ម៉ៅ រឿន (យ៉ូហាន) ជានាយកថ្មីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាដែលទើបជាប់ឆ្នោត។ មានប្រមាណ៣០គ្រួសារបានទទួលជំនួយជាស្បៀងអាំហារ និងសំភារៈផ្សេងៗក្នុងអំឡុងពេលចុះសួសុខទុក្ខនេះ និងបានអធិដ្ឋានជូនដល់អ្នកជំងឺថែមទៀតផង។ អ្នកដឹកនាំប្រចាំតំបន់បានបង្ហើបឲ្យដឹងថា នេះក្រុមសហគមន៍ថ្មីមួយដែលពួកគាត់ចុះទៅដល់ និងបាន ផ្សព្វផ្សាយដំណឹងល្អ និងការគាំទ្រផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋផងដែរ។ មន្ត្រីបេសកកម្មអាត់វេនទីស្ទកម្ពុជាក៏បានពិភាក្សាអំពីផែនការរយៈពេលវែងសម្រាប់តំបន់នេះដោយមានគម្រោងចង់បានដីមួយកន្លែងសម្រាប់សាងសង់ព្រះវិហារ និងសាលារៀនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកកិច្ចការដំណឹងល្អនៅក្នុងស្រុកថ្មបាំង។ បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា២០០០ គ្រួសារកំពុងតែរស់នៅក្នុងតំបន់នេះ។ អ្នកដឹកនាំក្រុមជំនុំបញ្ជាក់ថា៖ «តំបន់នេះជាសហគមន៍ថ្មីដែលមានសក្តានុពលខ្លាំងក្នុងការផ្សាយដំណឹងល្អ»។ បេសកកម្មអាត់វេនទីស្ទកម្ពុជាមានគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីផ្តោតលើសុខភាព ការអភិវឌ្ឍជំនាញនានា និងកម្មវិធីជាប្រចាំដែលមានគោលបំណងបម្រើដល់តម្រូវការរបស់សហគមន៍ទាំងមូល។ សកម្មភាពចុះសួសុខទុក្ខនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងការពង្រីកការងារដំណឹងល្អនៅទូទាំងប្រទេស រួមទាំងតំបន់ទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។ កិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីឲ្យមានដំណើរការនៃកិច្ចការដំណឹល្អ ដែលរួមបញ្ចូលនូវជំនួយជាក់ស្តែង ការចូលរួមពីសហគមន៍ និងការចែករំលែកសារនៃដំណឹងល្អដល់ពួកគេ។ Cambodia Adventist Mission Expands…
Read More