Blog

បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួន

បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួនដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា បេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងកិច្ចខិតខំប្រឹងប្រែងបេសកកម្មរបស់ខ្លួនបន្ថែមទៀតតាមរយៈរថយន្តក្នុងបំណងពង្រីកសកម្មភាពនៅទូទាំងប្រទេស។ ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្ហើបប្រាប់ថា ព័ន្ធកិច្ចតាមរយៈរថយន្តនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារព្រះវិហារ។ រថយន្តនេះជួយសម្រួលដល់ការពង្រីកសកម្មភាពព្រះវិហារ បង្កើនឱកាសសម្រាប់ការផ្សាយដំណឹងល្អ និងគាំទ្រដល់សកម្មភាពនានានៅតាមសហគមន៍។ លើសពីនេះ ព័ន្ធកិច្ចតាមរយៈរថយន្តនេះ បានរួមចំណែកពង្រឹងដល់ការចូលរួមរបស់សមាជិកកាន់តែច្រើន ក៏ដូចជាអ្នកស្ម័គ្រចិត្តដទៃៗទៀត រួមទាំងសមាជិកព្រះវិហារក៏អាចកាន់តែសកម្មក្នុងកិច្ចបម្រើផងដែរ។ ព័ន្ធកិច្ចនេះក៏បានផ្តល់ឱ្យយុវជននូវឱកាសកាន់តែច្រើន ដើម្បីចូលរួមក្នុងការបម្រើដែលជួយរៀបចំពួកគេឲ្យមានបទពិសោធន៍សម្រាប់ការបម្រើដល់កិច្ចការនៅក្នុងព្រះវិហារនាពេលអនាគត។ បេសកកម្មអាត់វេនទីស្ទកម្ពុជា ប្តេជ្ញាប្រើប្រាស់រថយន្តនេះតាមលទ្ធភាពជាក់ស្តែង ដើម្បីជួយពង្រឹងផ្នែកព្រលឹងវិញ្ញាណ និងផ្តោតសំខាន់លើកម្មវិធីនានាដើម្បីផ្សាយដំណឹងល្អ ព្រមទាំងបម្រើសេចក្តីត្រូវការរបស់សហគមន៍ទៅតាមតំបន់ផ្សេងៗដែលកំពុងតែត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជាផងដែរ។ CAM Expands Outreach with Van MinistryBy Kimseng Se | Cambodia Adventist Mission The Cambodia Adventist Mission (CAM) has strengthened its outreach efforts through a dedicated van ministry, marking a significant step forward in expanding mission activities across…

Read MoreLong right arrow

១៦នាក់បានទទួលបុណ្យជ្រមុជទឹកតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្

១៦នាក់បានទទួលបុណ្យជ្រមុជទឹកតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជាបេសកកម្មអាត់វេនទីស្ទកម្ពុជា មានសេចក្តីរីករាយក្នុងពិធីបុណ្យជ្រមុជទឹករបស់បុគ្គលចំនួន១៦នាក់ បន្ទាប់ពីកម្មវិធីផ្សាយដំណឹងល្អុមួយបានធ្វើឡើងចាប់ពីថ្ងៃទី ១១-១៤ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ កម្មវិធីនេះបាននាំសមាជិកព្រះវិហារ ស្ថាប័នដៃគូ និងសហគមន៍មកជួបជុំគ្នាសម្រាប់សារដែលផ្តោតលើព្រះគម្ពីរ ការប្រកបគ្នា និងការលើកកម្ពស់ខាងព្រលឹងវិញ្ញាណ។ គំនិតផ្តួចផ្តើមនេះអាចធ្វើទៅបានតាមរយៈកិច្ចសហការរបស់ស្ថាប័នដៃគូជាច្រើនរួមមាន៖ Gospel Outreach (GO) Advocates for Southeast Asians and the Persecuted (ASAP) Jesus For Asia (JFA) និង Quiet Hour Ministries។ អស់រយៈពេលជាច្រើនខែនៃកិច្ចខិខំប្រឹងប្រែង ស្ថាប័នដៃគូទាំងនេះបានធ្វើការជាមួយថ្នាក់ដឹកនាំព្រះវិហារ ដើម្បីផ្តល់នូវធនធាន ការបណ្តុះបណ្តាល និងការធ្វើផែនការសម្របសម្រួល ដោយបង្ហាញពីកម្លាំងនៃបេសកកម្មរួបរួមគ្នា។   នៅចុងបញ្ចប់នៃកម្មវិធីផ្សាយដំណឹងល្អនេះ មានបុគ្គលចំនួន១៦នាក់ បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិត និងប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។ ការប្តេជ្ញាចិត្តរបស់ពួកគេឆ្លុះបញ្ចាំងពីអំណាចនៃការផ្លាស់ប្តូរតាមរយៈដំណឹងល្អ និងពីផលផ្លែនៃកិច្ចសហការដ៏ស្មោះត្រង់នៅក្នុងបេសកកម្មរបស់ព្រះជាម្ចាស់។ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូ ការគាំទ្រដល់បេសកកម្ម និងការលះបង់របស់សមាជិកព្រះវិហារដែលបានអធិស្ឋាន ព្រមទាំងចូលរួមដែលធ្វើឱ្យការកម្មវិធីនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។ព្រះវិហារសេវេនដាយអាត់វេនទីស្ទកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការអំពាវនាវដល់មនុស្សទាំងអស់ឱ្យក្លាយជាសិស្សដ៏រស់រវើករបស់ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ចូលរួមចែករំលែកសាររបស់ទេវតាទាំងបី និងរៀបចំចិត្តសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទក្នុងពេលឆាប់ៗនេះ។…

Read MoreLong right arrow

ជីវិតមានការផ្លាស់ប្តូរតាមរយៈកិច្ចសហការរវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP

ជីវិតមានការផ្លាស់ប្តូរតាមរយៈកិច្ចសហការរវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAPដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្រោមការដឹកនាំរបស់លោក Darryl Hosford ប្រធានអង្គការ ASAP នៅតែបន្តជាធ្វើជាដៃគូដ៏សកម្មរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដោយធ្វើការរួមគ្នាដើម្បីសម្រេចបានលទ្ធផលដ៏គួរឲ្យគត់សម្គាល់ក្នុងការផ្សព្វផ្សាយដំណឹងល្អ។ ពួកគេរួមគ្នាគាំទ្រជ្រោមជ្រែងដល់កិច្ចការចម្បងៗមួយចំនួនរួមមាន៖ ការបង្កើតក្រុមជំនុំ ការផ្សព្វផ្សាយផ្នែកសុខភាព ការអប់រំ ជំនួយមនុស្សធម៌ និងគម្រោងអណ្តូងទឹកស្អាតជាដើម។ បច្ចុប្បន្ន អង្គការ ASAP កំពុងតែជួយឧបត្ថម្ភដល់បុគ្គលិកប្រមាណជា៧០នាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ អ្នកបង្កើតក្រុមជំនុំ អ្នកផ្សព្វផ្សាយផ្នែកសុខភាព និងគ្រូបង្រៀន។ អង្គការនេះក៏ផ្តល់មូលនិធិជួយទំនុកបម្រុងដល់សាលារៀនចំនួនបួនដែលបម្រើដល់សេចក្តីត្រូវការចំពោះសិស្សប្រហែលជា៦០០នាក់មកពីសហគមន៍នានា។ សាលាទាំងនេះបានផ្តល់នូវផ្នែកសិក្សាអប់រំទូទៅ និងខាងព្រលឹងវិញ្ញាណផងដែរ។តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ មានមនុស្សចន្លោះប្រមាណពី១០០ ទៅ២០០នាក់ជារៀងរាល់ឆ្នាំ បានប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើព្រះយេស៊ូវ ដោយសំរេចចិត្តទទួលយកពិធីបុណ្យជ្រមុជទឹក។ នេះជាភស្តុតាងឆ្លុះបញ្ចាំងពីលទ្ធផលវិជ្ជមាននៃភាពជាដៃគូររវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP។ ការបន្តកិច្ចសហការនេះបង្ហាញពីរការប្តេជ្ញាចិត្ត និងការបម្រើដើម្បីផ្លាស់ប្តូរជីវិត និងសហគមន៍ ទន្ទឹមគ្នានេះក៏ជំរុញបេសកកម្មរបស់ព្រះជាម្ចាស់នៅទូទាំងប្រទេសកម្ពុជាផងដែរ។ Changing Lives Through Collaboration: ASAP and CAM’s Mission ImpactBy Kimseng Se | Cambodia Adventist MissionUnder…

Read MoreLong right arrow

បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង

 បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា   ខត្តកោះកុង ប្រទេសកម្ពុជា—បេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនៅថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីសួសុខទុក្ខក្រុមជំនុំ និងអ្នកថ្មីៗដែលចាប់អារម្មណ៍ចំពោះដំណឹងល្អ។ ដំណើរទស្សនកិច្ចនៃបេសកកម្មនេះដឹកនាំដោយប៉ាស្ទ័រ ម៉ៅ រឿន (យ៉ូហាន) ជានាយកថ្មីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាដែលទើបជាប់ឆ្នោត។   មានប្រមាណ៣០គ្រួសារបានទទួលជំនួយជាស្បៀងអាំហារ និងសំភារៈផ្សេងៗក្នុងអំឡុងពេលចុះសួសុខទុក្ខនេះ និងបានអធិដ្ឋានជូនដល់អ្នកជំងឺថែមទៀតផង។ អ្នកដឹកនាំប្រចាំតំបន់បានបង្ហើបឲ្យដឹងថា នេះក្រុមសហគមន៍ថ្មីមួយដែលពួកគាត់ចុះទៅដល់ និងបាន ផ្សព្វផ្សាយដំណឹងល្អ និងការគាំទ្រផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋផងដែរ។   មន្ត្រីបេសកកម្មអាត់វេនទីស្ទកម្ពុជាក៏បានពិភាក្សាអំពីផែនការរយៈពេលវែងសម្រាប់តំបន់នេះដោយមានគម្រោងចង់បានដីមួយកន្លែងសម្រាប់សាងសង់ព្រះវិហារ និងសាលារៀនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកកិច្ចការដំណឹងល្អនៅក្នុងស្រុកថ្មបាំង។   បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា២០០០ គ្រួសារកំពុងតែរស់នៅក្នុងតំបន់នេះ។ អ្នកដឹកនាំក្រុមជំនុំបញ្ជាក់ថា៖ «តំបន់នេះជាសហគមន៍ថ្មីដែលមានសក្តានុពលខ្លាំងក្នុងការផ្សាយដំណឹងល្អ»។ បេសកកម្មអាត់វេនទីស្ទកម្ពុជាមានគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីផ្តោតលើសុខភាព ការអភិវឌ្ឍជំនាញនានា និងកម្មវិធីជាប្រចាំដែលមានគោលបំណងបម្រើដល់តម្រូវការរបស់សហគមន៍ទាំងមូល។   សកម្មភាពចុះសួសុខទុក្ខនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងការពង្រីកការងារដំណឹងល្អនៅទូទាំងប្រទេស រួមទាំងតំបន់ទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។ កិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីឲ្យមានដំណើរការនៃកិច្ចការដំណឹល្អ ដែលរួមបញ្ចូលនូវជំនួយជាក់ស្តែង ការចូលរួមពីសហគមន៍ និងការចែករំលែកសារនៃដំណឹងល្អដល់ពួកគេ។   Cambodia Adventist Mission Expands…

Read MoreLong right arrow

បេសកកម្មអាត់វេនទីស្ទកម្ពុជាចុះទៅជួយក្រុមជំនុំដែលខ្វះខាត

  បេសកកម្មអាត់វេនទីស្ទកម្ពុជាចុះទៅជួយក្រុមជំនុំដែលខ្វះខាត ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា   ក្រុមការងារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើដំណើររយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចុះទៅចែកអាហារ និងសម្ភារៈចាំបាច់ដល់សមាជិកក្រុមជំនុំដែលកំពុងប្រឈមមុខនឹងការលំបាកនៅភាគខាងជើងនៃប្រទេសកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។   មន្ត្រីរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីចែកនូវជំនួយខ្លះៗដល់គ្រួសារដែលកំពុងតែត្រូវការជំនួយបន្ទាន់។ គ្រួសារសរុបចំនួន២០០ បានទទួលកញ្ចប់អាហារ និងសម្ភារៈចាំបាច់មួយចំនួនក្នុងអំឡុងពេលចុះបំពេញបេសកកម្មនេះ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើការរួមគ្នាជាមួយថ្នាក់ដឹកនាំព្រះវិហារក្នុងតំបន់ ដើម្បីធានាថា អំណោយនេះបានជួយ ដល់គ្រួសារដែលកំពុងតែរងគ្រោះ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសមាជិកទាំងផ្នែករាងកាយ និងស្មារតីក្នុងអំឡុងពេលដ៏លំបាកនេះ។   ក្នុងអំឡុងពេលនៃការជួបសំណេះសំណាលគ្នា ប៉ាស្ទ័រ ម៉ៅ រឿន ដែលជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានលើកទឹកចិត្តសមាជិកឱ្យរក្សាជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទជានិច្ច។ លោកបានមានប្រសាសន៍ថា៖ «ទោះបីជាក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ យើងត្រូវតែតោងព្រះយេស៊ូវឲ្យជាប់។ ដ្បិតគឺទ្រង់ហើយដែលជាប្រភពនៃសេចក្តីស្រឡាញ់ ការការពារ និងក្តីសង្ឃឹមរបស់យើងតែមួយគត់។ នៅពេលដែលយើងទុកចិត្តលើទ្រង់ នោះទ្រង់នឹងប្រទានកម្លាំង ដើម្បីឲ្យអាចស៊ូទ្រាំបាន ហើយទ្រង់សន្យាថា នឹងមិនបោះបង់រាស្រ្តរបស់ទ្រង់ចោលឡើយ»។   ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ដោយបានលើកឡើងថា…

Read MoreLong right arrow

សម្ពោធអគារសិក្សាថ្មី

សម្ពោធអគារសិក្សាថ្មីតាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chowដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ខេត្តកំពង់ធំ – បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារពពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chow ស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងពិធីនោះមានវត្តមានជាគណអធិបតីពីថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា អ្នកតំណាងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូប្រចាំសាលា ឪពុកម្តាយសិស្សានុសិស្ស សិស្សានុសិស្ស អ្នកភូមិ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតបានចូលរួមអបអរសាទរ។ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំការឧទ្ទិស និងថ្លែងអំណរគុណចំពោះមូលនិធិដែលបានគាំទ្រក្នុងការពង្រីកវិសាលភាពនៃសាលារៀននេះ បន្ទាប់ពីសាលាខ្វះបន្ទប់រៀនជាច្រើនឆ្នាំកន្លងហើយ។ មន្ត្រីតំណាងរដ្ឋាភិបាលបានកោតសរសើរចំពោះការបន្តអភិវឌ្ឍរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងវិស័យអប់រំតាមជនបទ និងបានលើកឡើងពីតម្លៃនៃកិច្ចសហប្រតិបត្តិការជាមួយសាលាអាត់វេនទីស្ទទួលចាន់នេះផ្ទាល់តែម្តង។ រីឯអាជ្ញាធរមូលដ្ឋានវិញក៏បានទទួលស្គាល់ចំពោះការអប់រំដែលប្រកបដោយគុណភាពរបស់សាលាថែមទៀតផងដែរ។អ្នកភូមិនៅជុំវិញសាលារៀននេះ បានសំដែងនូវការស្វាគមន៍ចំពោះសមិទ្ធផលថ្មី និងរីករាយដែលអាចមានកន្លែងបន្ថែមទៀតសម្រាប់អាចឲ្យកុមារៗបានចូលរៀនច្រើននាក់បន្ថែមទៀត។ ថ្នាក់ដឹកនាំនៃ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានបញ្ជាក់ថា សាលានេះនឹងបន្តផ្តល់ទាំងការអប់រំទូទៅ និងការណែនាំខាងវិញ្ញាណ ក៏ដូចជាជួយសិស្សានុសិស្សឱ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវផងដែរ។បច្ចុប្បន្ននេះ សាលាអាត់វេនទីស្ទទួលចាន់មានគ្រូបង្រៀនចំនួន៦នាក់ កំពុងតែបម្រើការងារ និងមានសិស្សចំនួន១១៦នាក់ កំពុងតែរៀនចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៥។ ជាមួយនឹងការបើកសម្ពោធអគារសិក្សាថ្មីនេះ សាលារំពឹងថានឹងទទួលបានសិស្សថ្មីៗមកចុះឈ្មោះចូលរៀនកើនឡើងថែមទៀតជាមិនខាន។…

Read MoreLong right arrow

Seven Pastors Ordained in Cambodia

  A Harvest of Blessings: Over 2,000 Baptizedand Seven Pastors Ordained in Cambodia By Kimseng Se | Cambodia Adventist Mission Under the leadership of Pastor Hang Dara, President of the Cambodia Adventist Mission (CAM), the year 2025 marks a historic season of blessing as more than 2,000 souls committed their lives to follow Jesus through…

Read MoreLong right arrow

ពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារនៅក្រុងកំពង់ឆ្នាំង

ការងាររបស់ព្រះវិហារក្នុងខេត្តកំពង់ឆ្នាំងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំក្រុមជំនុំ សមាជិកក្រុមជំនុំ និងបេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលមានប៉ាស្ទ័រ ហង្ស តារា ជានាយក។ នៅឆ្នាំ២០២៥ មានសមាជិកថ្មីៗចំនួន៦៤នាក់ បានប្រកាសជាសាធារណៈទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះតាមរយៈពិធីបុណ្យជ្រមុជទឹក ដែលបង្ហាញពីការរីកចម្រើនខាងព្រលឹងវិញ្ញាណក្នុងខេត្តទាំងមូល។បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់កន្លងមកនេះ ព្រះជាម្ចាស់បានប្រទានពរដ៏ពិសេសមួយទៀតតាមរយៈលោក David Fam ស្ថាបនិកនៃវិទ្យាស្ថាន អេណន មានទីតាំងនៅប្រទេសម៉ាឡេស៊ី។ លោកបាន ផ្តល់នូវមូលនិធិសម្រាប់ការសាងសង់អគារព្រះវិហារថ្មីមួយ សម្រាប់ទីរួមខេត្តកំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមជំនុំបានមកប្រមូលផ្តុំគ្នាដោយភាពរីករាយ និងអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារថ្មី។ សមាជិកព្រះវិហារប្រមាណ៣០នាក់ បានចូលរួម ព្រមទាំងក្រុមការងាររបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប៉ាស្ទ័រ ហង្ស តារា។ កម្មវិធីដ៏សោមនស្ស រីករាយនេះ បានបន្លឺសំឡេងកងរំពងដោយបទចម្រៀងសរសើរតម្កើង និងការដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះព្រះដែលទ្រង់បានឆ្លើយតបចំពោះការអធិស្ឋានដ៏យូររបស់ក្រុមជំនុំសម្រាប់ព្រះវិហារនេះ។ ប៉ាស្ទ័រ ហង្ស តារា មានប្រសាសន៍ថា៖ «ព្រះពរនេះ គឺជាលទ្ធផលចេញពីភាពស្មោះត្រង់ សាមគ្គីភាព និងការស្តាប់បង្គាប់របស់ក្រុមជំនុំចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ព្រះវិហារថ្មីនេះនឹងបម្រើជាកន្លែងសម្រាប់ ថ្វាយបង្គំ ប្រកបគ្នា និងបង្កើតសាវក ព្រមទាំងជួយពង្រឹងជំនឿរបស់សមាជិកក្រុមជំនុំ ក៏ដូចជាថែបំប៉នអ្នកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីផងដែរ»។អគារព្រះវិហារក្រុងកំពង់ឆ្នាំងនេះនឹងឈរជាសក្ខីភាពចំពោះភាពស្មោះត្រង់របស់ព្រះជាម្ចាស់ និងការលះបង់របស់ក្រុមជំនុំរបស់ទ្រង់ក្នុងការរួមចំណែក ដើម្បីជំរុញបេសកកម្មនៃដំណឹងល្អនៅប្រទេសកម្ពុជា។ New Church…

Read MoreLong right arrow

Over 1,000 New Baptisms

(By Kimseng Se | Cambodia Adventist Mission) More than 1,000 people were baptized following a nationwide evangelistic series in Cambodia, marking one of the second largest reaping events in the country’s Adventist history.The outreach focused the whole Cambodia which also included the Northeast, a region home to diverse ethnic communities including Kuy, Brao, Kreung, Tampuan,…

Read MoreLong right arrow

ព្រះពរនៃការចូលរួមក្នុងពន្ធកិច្ចពីក្រុមជំនុំ

បេសកកម្មអាត់វេនទីស្ទកម្ពុជា បានឃើញពីឥទ្ធិពលនៃការផ្សាយដំណឹងល្អដែលដឹកនាំដោយអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្ត។ នេះជាវិធីសាស្រ្តមួយដែលលើកទឹកចិត្តដល់សមាជិកក្រុមជំនុំឱ្យចូលរួមចែកចាយសេចក្តីជំនឿរបស់ពួកគេ និងដឹកនាំអ្នកដទៃឱ្យទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះសម្រាប់ពួកគេផ្ទាល់។ កម្មវិធីនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឲ្យមានការចូលរួមពីសមាជិកទាំងអស់។ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានលើកទឹកចិត្តសមជិកគ្រប់រូបប្រើនូវរាល់ទេពកោសល្យដែលព្រះប្រទានឱ្យ ដើម្បីរួមចំណែកបំពេញកិច្ចការរបស់ព្រះវិហារនៅក្នុងសហគមន៍ និងក្រៅសហគមន៍ផងដែរ។ នៅតំបន់មួយចំនួននៃប្រទេសកម្ពុជា ដោយមិនមានគ្រូគង្វាលនោះអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្តចាំបាច់ត្រូវមានតួនាទីជាអ្នកដឹកនាំ។ អ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្តទាំងនេះណែនាំសមាជិកក្រុមជំនុំក្នុងការថ្វាយបង្គំ និងការបម្រើ ដោយធានាថាកម្លាំងនៃក្រុមជំនុំរបស់ពួកគេបន្តដំណើរទៅមុខក្នុងកិច្ចបម្រើ ទោះបីជាធនធានមានកម្រិតក៏ដោយ។ លទ្ធផលនៃការខិតខំទាំងនេះគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់។ នៅឆ្នាំ២០២៥ មានបេក្ខជនចំនួន ២០នាក់បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិតដើម្បីដើរតាមព្រះយេស៊ូវ ព្រមទាំងថ្វាយជីវិតរបស់ពួកគេដល់ព្រះជាម្ចាស់តាមរយៈកម្មវិធីផ្សាយដំណឹងល្អដែលដឹកនាំដោយអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្ត។ សមិទ្ធិផលនេះជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តជាសមូហភាពរបស់សមាជិកក្រុមជំនុំក្នុងការចែកចាយដំណឹងល្អ និងរៀបចំអ្នកដទៃសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទ។   មន្រ្តីបេសកកម្មអាត់វេនទីស្ទកម្ពុជា ម្នាក់បានលើកឡើងដថា៖ «សូមសរសើរតម្កើងព្រះជាម្ចាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការហៅមនុស្សឱ្យងាកមករកទ្រង់នេះ»។ កម្មវិធីនេះនៅតែបន្តជំរុញទឹកចិត្តសមាជិកគ្រប់រូបឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដំណឹងល្អ ពង្រឹងក្រុមជំនុំ និងនាំមកនូវក្តីសង្ឃឹមដល់សហគមន៍របស់ពួកគេអទាំងមូល។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែប្រកាន់ខ្ជាប់ក្នុងបេសកកម្មរបស់ខ្លួន ដោយជំរុញឱ្យសមាជិកទាំងអស់ ចូលរួមចំណែករបស់ពួកគេ ក្នុងការឈានទៅមុខសម្រាប់នគររបស់ព្រះ ស្របតាមមហាបញ្ជារបស់ព្រះយេស៊ូវ។ គម្ពីរម៉ាថាយ ២៨៖២៨-២៩ បានចែងថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។»Lay-Led Evangelism in Cambodia: Empowering…

Read MoreLong right arrow