
ខ្ញុំជាសិស្សរបស់ព្រះយេស៊ូវ
កុមារៗចំនួន៣៤នាក់មកពីរាជធានីភ្នំពេញ និងតំបន់ជិតៗ បានមកជួបជុំគ្នាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦សម្រាប់កម្មវិធីបណ្តុះបណ្តាលសម្រាប់កុមារក្រោមប្រធានបទ៖ «ខ្ញុំជាសិស្សរបស់ព្រះយេស៊ូវ» ដែលរៀបចំឡើងតាមរយៈកិច្ចសហការរវាងផ្នែកកិច្ចការកុមារ និងផ្នែកសប្ប័ទស្គូលនៃការិយាល័យព្រះវិហារអាត់វេនទីស្ទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) ជាមួយកិច្ចការកុមារនៃការិយាល័យព្រះវិហារប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM) និងកិច្ចការកុមារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា (CAM)។ កម្មវិធីdដែលមានរយៈពេលបីថ្ងៃនេះ មានគោលបំណងជួយឱ្យកុមារពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេជាមួយព្រះយេស៊ូវនិងយល់ដឹងបន្ថែមពីអត្ថន័យនៃការរស់នៅជាសិស្សរបស់ទ្រង់។ លោកស្រី Danita P. Caderma ប្រធាន កិច្ចការកុមារនៃ SSD និងលោកស្រី Agusta Pheng ប្រធានកិច្ចការកុមារនៃ SEUM បានដឹកនាំក្នុងការធ្វើបទបង្ហាញ និងសកម្មភាពផ្សេងៗដែលផ្តោតលើចំណុខសំខាន់ៗចំនួន៥ក្នុងការធ្វើជាសិស្សរបស់ព្រះយេស៊ូវគឺ៖ ស្គាល់ព្រះយេស៊ូវ ស្រឡាញ់ព្រះយេស៊ូវ ដើរតាមព្រះយេស៊ូវ បម្រើអ្នកដទៃ និងចែករំលែកអំពីព្រះយេស៊ូវដល់អ្នកដទៃ។ តាមរយៈកម្មវិធីការថ្វាយបង្គំ ការពិភាក្សាជាក្រុម សកម្មភាពនានា និងការប្រកបគ្នា កុមារៗគ្រប់រូបត្រូវបានលើកទឹកចិត្តឱ្យយកមេរៀនទាំងនេះទៅអនុវត្តនៅក្នុងគ្រួសារ ក្រុមជំនុំ និងសហគមន៍របស់ពួកគេផ្ទាល់តែម្តង។ សម្រាប់ បេសកកម្មអាត់វេនទីស្ទកម្ពុជា ការបណ្តុះបណ្តាលនេះជាការវិនិយោគមួយដ៏សំខាន់សម្រាប់ អនាគតនៃភាពជាសិស្សរបស់ព្រះយេស៊ូវ ជាពិសេសលើកទឹកចិត្តកុមារៗទាំងឡាយឱ្យទទួលស្គាល់តម្លៃរបស់ខ្លួនក្នុងគ្រួសាររបស់ព្រះ និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការចែករំលែកសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃ។ Children Encouraged to Live as Disciples of JesusBy, Mrs. Heng Sayorn Thirty-four children from Phnom Penh and nearby areas gathered September 17–19, 2026, for the Children’s Discipleship Training Program, “I Am a Disciple of Jesus,” organized through collaboration among the Southern Asia-Pacific Division (SSD) Children’s Ministries and Sabbath School,Southeast Asia Mission (SEUM) Children’s Ministry, and Cambodia

សិក្ខាសាលាសម្រាប់ស្ត្រី❤️
ស្ត្រីៗចំនួន៣២ នាក់អញ្ជើញមកពីបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា បានជួបជុំគ្នាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់សិក្ខាសាលាកិច្ចការស្ត្រី និងកិច្ចការសម្រាប់អ្នកដែលត្រូវការតម្រូវការពិសេស (APM) ក្រោមប្រធានបទ៖ «ខ្ញុំនឹងលូតលាស់ ខ្ញុំនឹងចេញទៅ ផ្សាយដំណឹងល្អដល់ពិភពលោករបស់យើង»។ សិក្ខាសាលានេះរៀបចំឡើងដោយសហការជាមួយការិយាល័យព្រះវិហារប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM) និងបេសកកម្មអាត់វេនទីស្ទកម្ពុជា (CAM) ដោយផ្តោតលើការពង្រឹងស្ត្រីក្នុងការបម្រើព្រះ ពង្រឹងគ្រួសាររបស់ខ្លួន ជួយគាំទ្រដល់ក្រុមជំនុំ និងជួយសហគមន៍របស់ពួកគេផងដែរ។ លោកស្រី ភួង ម៉ាឡា គង់សុខផេងភិត ជាអ្នកសម្របសម្រួលកិច្ចការសម្រាប់អ្នកដែលត្រូវការតម្រូវការពិសេស (APM) នៃការិយាល័យព្រះវិហារប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM) និង លោកស្រី Agusta Pheng ជាប្រធាននាយកដ្ឋានកិច្ចការស្ត្រីនៃការិយាល័យព្រះវិហារប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM) បានដឹកនាំវគ្គសិក្សាស្តីពីភាពជាអ្នកដឹកនាំគ្រីស្ទាន ការផ្តល់សិទ្ធដល់ស្ត្រី ការផ្សាយដំណឹងល្អ ការបម្រើដោយភាពស្មោះត្រង់ និងកិច្ចបម្រើដល់អ្នកដែលត្រូវការតម្រូវការពិសេស។ តាមរយៈបទបង្ហាញ ការពិភាក្សា និងការប្រកបគ្នា សិក្ខាកាមចូលរួមត្រូវបានលើកទឹកចិត្តឱ្យទទួលស្គាល់ និងអភិវឌ្ឍនូវអំណោយទានដែលបានព្រះប្រទានឱ្យ។ ប្រធានបទនេះបានជំរុញឱ្យពួកគេបន្តលូតលាស់ខាងផ្នែកព្រលឹងវិញ្ញាណ ឈានទៅមុខក្នុងការបម្រើ និងចែករំលែកសេចក្តីស្រឡាញ់របស់ព្រះដល់អ្នកដទៃ។ Women Equipped to Grow and Serve Across Cambodia Thirty-two women from provinces across Cambodia gathered September 21–23, 2026, for a Women’s Ministries and Adventist Possibility Ministries (APM) Workshop under the theme, “I Will Grow, I Will Go, Reach Our World.” Organized in collaboration with the Southeast Asia

រីកចម្រើនទាំងអស់គ្នា ជីវិតកាន់តែប្រសើរ ❤️
គ្រួសារដែលមានសុភមង្គលអាចជួយពង្រឹងក្រុមជំនុំ និងបំពេញបេសកកម្មរបស់ព្រះវិហារ។ ដោយមានចក្ខុវិស័យនេះ នាយកដ្ឋានគ្រួសារ និងនាយកដ្ឋានភរិយាគ្រូគង្វាលនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ៖ «រីកចម្រើនទាំងអស់គ្នា ជីវិតកាន់តែប្រសើរ» នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ សិក្ខាសាលានេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំក្រុមជំនុំ និងអ្នកចូលរួមជាច្រើននាក់ទៀតប្រកបដោយបរិយាកាសយ៉ាងកក់ក្តៅ និងរីករាយ។ ភ្ញៀវកិត្តិយសអញ្ជើញចូលរួមមាន៖ លោកស្រី ភួង ម៉ាឡា គង់សុខផេងភិត ជាថ្នាក់ដឹកនាំគ្រួសារនៃការិយាល័យព្រះវិហារអាត់វេនទីស្ទប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM)។ លោកស្រី ហង្ស សុភាព ជាប្រធាននាយកដ្ឋានគ្រួសារ និងជាអ្នកសម្របសម្រួលផ្នែកនាយកដ្ឋានភរិយាគ្រូគង្វាល ព្រមទាំង ប៉ាស្ទ័រ សោម សុវណ្ណនី ជាប្រធាននាយកដ្ឋានគ្រូគង្វាលនៃបេសកកម្មសេវេនដេយអាត់វេនទីស្ទកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីនាយកដ្ឋានពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ វគ្គសិក្ខាសាលានេះ បានផ្តោតសំខាន់លើការយល់ដឹងអំពីភាពខុសគ្នារវាងបុរស និងស្ត្រី ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការអនុវត្តន៍តម្លៃគ្រីស្ទានក្នុងជីវិតប្រចាំថ្ងៃ ក្នុងពិធីអាពាហ៍ពិពាហ៍ និងឱកាសពិសេសផ្សេងៗទៀត។ អ្នកចូលរួមបានលើកឡើងថា៖ មេរៀនទាំងនោះពិតជាមានលក្ខណៈសំខាន់ និងមានតម្លៃណាស់។ ពួកគេបានបង្ហាញពីការប្តេជ្ញាថានឹងយកអ្វីដែលបានរៀនទៅអនុវត្ត ហើយចែករំលែកបន្តទៅដល់ក្រុមជំនុំ និងសហគមន៍នានាទូទាំងប្រទេសកម្ពុជាផងដែរ។ តាមរយៈកិច្ចការនៃនាយកដ្ឋានគ្រួសារ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តពង្រឹងគ្រួសារដែលជាផ្នែកមួយដ៏សំខាន់ នៃបេសកកម្ម និងជាទីបន្ទាល់ដល់សហគមន៍ទៀតផង។ Seminar Strengthens Families and Ministry in Cambodia By, Mrs. Horng Sopheap Healthy families can strengthen the church and its mission. With this vision, the Family Ministries Department and Pastors’ Wives Department of the Cambodia Adventist Mission held the seminar “Growing Together, Living Better”

មនុស្សប្រាំបីនាក់បានទទួលបុណ្យជ្រមុជទឹកទោះបីមានភ្លៀង
ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃផ្ទួនៗក៏ដោយ ក៏សេចក្តីសង្ឃឹមនៅតែបន្តមានជានិច្ចចំពោះក្រុមជំនុំនៃព្រះវិហារក្រុងព្រះសីហនុ ជាកន្លែងដែលយុវជន និងមនុស្សពេញវ័យប្រមាណជា១០០នាក់ បានមកជួបជុំគ្នាក្នុងកម្មវិធីផ្សាយដំណឹងល្អចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ នៅចុងបញ្ចប់នៃកម្មវិធីនេះ មានមនុស្សប្រាំបីនាក់បានសម្រេចចិត្តចាប់ផ្តើមជីវិតថ្មីជាមួយព្រះយេស៊ូវ តាមរយៈពិធីបុណ្យជ្រមុជទឹក។ កម្មវិធីនេះជាផ្នែកមួយនៃកិច្ចខិតខំបន្តផ្សាយដំណឹងល្អរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលយកព្រះយេស៊ូវជាគ្រឹះសម្រាប់ជីវិតផ្ទាល់ខ្លួន និងគ្រួសារ។ លោកស្រី Nazaida May Alzola-Tabelisma ជាលេខាធិការរងនៃការិយាល័យព្រះវិហារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) បានធ្វើជាវាគ្មិនកិត្តិយស ដោយលោកស្រីបានចែករំលែកសារដែលលើកទឹកចិត្តអ្នកចូលរួមឱ្យពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះគ្រីស្ទ ហើយឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងជីវិតផ្ទាល់ខ្លួននិងក្នុងគ្រួសាររបស់ពួកគេផងដែរ។ ទោះបីភ្លៀងបានធ្លាក់មិនឈប់យ៉ាងណាក៏ដោយ វាក៏មិនបានរារាំងសមាជិកក្រុមជំនុំ និងភ្ញៀវមិនឱ្យមកចូលរួមក្នុងកម្មវិធីនោះបានដែរ។ មនុស្សជាច្រើនបានធ្វើដំណើរមកពីទីកន្លែងផ្សេងៗជុំវិញព្រះវិហារក្រុងព្រះសីហនុ ខណៈភ្លៀងនៅតែបន្តធ្លាក់ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការចូលរួមក្នុងកម្មវិធីផ្សាយដំណឹងល្អ និងមានបំណងចង់សិក្សាស្វែងយល់អំពីព្រះយេស៊ូវបន្ថែមទៀត។ នៅថ្ងៃចុងក្រោយនៃកម្មវិធីនេះ និងជិតដល់ពេលប្រារពពិធីបុណ្យជ្រមុជទឹក នោះភ្លៀងនៅតែបន្តធ្លាក់ឥតឈប់។ ដូច្នេះ ថ្នាក់ដឹកនាំ រួមជាមួយសមាជិកក្រុមជំនុំបានអធិស្ឋាន ហើយភ្លៀងក៏រាំងនៅកន្លែងប្រារពពិធីបុណ្យជ្រមុជទឹកដែលអនុញ្ញាតឱ្យពិធីនេះដំណើរការទៅដោយរលូន។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តគាំទ្រ និងជំរុញឱ្យក្រុមជំនុំនៅតាមតំបន់នីមួយៗធ្វើការផ្សាយដំណឹងល្អ និងអញ្ជើញសហគមន៍ឱ្យបានទទួលនូវសេចក្តីសង្ឃឹមដែលមាននៅក្នុងព្រះយេស៊ូវគ្រីស្ទ។ Eight People Baptized Amid Rain at Evangelism Program in Cambodia By, Kimseng Se | Cambodia Adventist Mission Amid days of heavy rain, hope continued to shine at Preah Sihanouk Ville Church in Cambodia, where about 100 young people and adults gathered for an evangelism program Sept. 23–26, 2026. At the

ក្រុមជំនុំជាង៣,០០០នាក់ បានរួមគ្នាចាប់ផ្តើមយុទ្ធនាការ OneVoice27
សមាជិកក្រុមជំនុំប្រមាណជាង៣,០០០នាក់ បានរួមគ្នាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមយុទ្ធនាការ OneVoice27 ដែលជាគំនិតផ្តួចផ្តើមទូទាំងពិភពលោករបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទ ដើម្បីចែករំលែកសារដំណឹងល្អតាមរយៈបណ្តាញសង្គមនានា។ សមាជិកបានជួបជុំគ្នានៅតាមព្រះវិហារ និងតាមក្រុមថ្វាយបង្គំនានានៅទូទាំងប្រទេស ដោយបានរួមគ្នាក្នុងការថ្វាយបង្គំ ការអធិស្ឋាន និងការប្តេជ្ញាចិត្តចូលរួមក្នុងការផ្សាយដំណឹងល្អនេះ។ នៅរាជធានីភ្នំពេញមានសមាជិកជាង៥០០នាក់ បានជួបជុំគ្នាសម្រាប់កម្មវិធីនេះ។ ប៉ាស្ទ័រ លឹម ផេង អគ្គលេខានៃបេសកកម្មសហភាពអាស៊ីអាគ្នេយ៍ (SEUM) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសជាមួយភរិយារបស់លោកនៅក្នុងកម្មវិធីនេះផងដែរ។ នៅពេលរៀសថ្ងៃដដែល លោកបានពន្យល់បន្ថែមនៅក្នុងសិក្ខាសាលាដែលបានជួយឱ្យសមាជិកយល់ដឹងកាន់តែស៊ីជម្រៅអំពីចក្ខុវិស័យរបស់ OneVoice27 និងតួនាទីរបស់ពួកគេក្នុងការជម្រុញយុទ្ធនាការនេះឱ្យទៅមុខប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនៃការជួបជុំគ្នានេះបានបញ្ជាក់ថា វាមិនមែនគ្រាន់តែជាការចាប់ផ្តើមនៃកម្មវិធីដ៏សាមញ្ញមួយប៉ុណ្ណោះនោះទេ។ សមាជិកព្រះវិហារនៅទូទាំងប្រទេសកម្ពុជាបានប្តេជ្ញាចិត្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាមធ្យោបាយសម្រាប់ចែករំលែកសារនៃក្តីសង្ឃឹមដល់អ្នកថ្មីៗ។ តាមរយៈកម្មវិធី OneVoice27 បេសកកម្មអាត់វេនទីស្ទកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់សមាជិកក្រុមជំនុំទាំងអស់ឱ្យចូលរួមសហការគ្នាក្នុងបេសកកម្មតែមួយ មានសារដំណឹងល្អតែមួយ និងមានសំឡេងរួមគ្នាតែមួយសម្រាប់ព្រះគ្រីស្ទ។ More Than 3,000 Members Launch OneVoice27 Across Cambodia By, Kimseng Se | Cambodia Adventist Mission PHNOM PENH, CAMBODIA — More than 3,000 Seventh-day Adventist church members across the Cambodia Adventist Mission united on September 5, 2026, to launch OneVoice27, a global-wide initiative initiated by the General Conference of Seventh-day Adventists to share the gospel through digital platforms.

មនុស្សចំនួន២០នាក់ បានទទួលបុណ្យជ្រមុជទឹកនៅខេត្តត្បូងឃ្មុំ
មនុស្សចំនួន២០នាក់ បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក បន្ទាប់ពីចូលរួមក្នុងកម្មវិធីផ្សាយដំណឹងល្អរយៈពេល៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦។ កម្មវិធីនេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកដាំក្រុមជំនុំដែលឧបត្ថម្ភដោយស្ថាប័នដៃគូរួមមាន៖ JFA GO និង ASAP ដោយសហការជាមួយនឹងថ្នាក់ដឹកនាំប្រចាំតំបន់ដែលកំពុងតែបំរើការងារនៅតំបន់ត្បូងឃ្មុំផ្ទាល់ផងដែរ។ កិច្ចសហការរបស់ពួកគេបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែរឹងមាំវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងស្ថាប័នដៃគូនានា ក៏ដូចជាបុគ្គលិកទាំងអស់ ដើម្បីចែករំលែកសារនៃក្តីសង្ឃឹមដល់សហគមន៍។ ប៉ាស្ទ័រ Samuel Yotam Bindosano ជាអគ្គលេខាធិការប្រតិបត្តិប្រចាំនៅការិយាល័យព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង លោកបានចែករំលែកនូវសារនៃក្តីសង្ឃឹម និងសេចក្តីសន្យារបស់ព្រះដែលមានចែងក្នុងគម្ពីរយ៉ូហាន ១៤៖១-៣ និងខ៦។ ការចូលរួមរបស់លោកបាននាំមកនូវការលើកទឹកចិត្តដល់សមាជិកក្រុមជំនុំ និងបុគ្គលិកបម្រើការងារ បន្ទាប់ពីពួកគេបានឃើញបងប្អូនមួយចំនួនសំរេចចិត្តទទួលយកព្រះអម្ចាស់សម្រាប់ជីវិតរបស់ពួកគេ។ សមាជិកក្រុមជំនុំបានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ខណៈពេលដែលពួកគេចូលរួមអបអរសាទរចំពោះការសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក។ ព្រឹត្តិការណ៍នេះបានរំលេចឱ្យឃើញពីលទ្ធផលនៃការបម្រើការងារដោយស្មោះត្រង់ និងកិច្ចសហការរវាងស្ថាប័នដៃគូ បុគ្គលិកបម្រើការងារ រួមទាំងសមាជិកនៃក្រុមជំនុំទាំងអស់គ្នាផងដែរ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួនផ្សាយសាសនារបស់ខ្លួនដោយលើកកម្ពស់ការផ្សាយដំណឹងល្អ ខណៈពេលកំពុងតែបន្តចែករំលែកនូវក្តីសង្ឃឹមរបស់ព្រះយេស៊ូវទៅកាន់សហគមន៍នានាទូទាំងប្រទេសកម្ពុជា។ Evangelistic Meetings Lead 20 People to Baptism in Tbong Khmum By Kimseng Se | Cambodia Adventist Mission TBONG KHMUM, CAMBODIA — Twenty people decided to be baptized following a four-day evangelistic series held in Tbong Khmum Province from August 26-29, 2026. The meetings were organized through the combined efforts of local church planters from JFA, GO and ASAP,