វកគ្គហ្វឹកហ្វឺនសម្រាប់កិច្ចការព្រះវិហារ
វកគ្គហ្វឹកហ្វឺនសម្រាប់កិច្ចការព្រះវិហារមួយបានរៀបចំឡើងដោយនាយកដ្ឋានគ្រូគង្វាលសម្រាប់ព្រះវិហារប្រចាំមណ្ឌលCalebខេត្តតាកែវនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ មិនត្រឹមតែអ្នកដឹកនាំប្រចាំព្រះវិហារប៉ុណ្ណោះទេដែលបានចូលរួម ក្នុងនោះក៏មានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ប្របាណជាង១០០នាក់ទៀតបានចូលរួមផងដែរ។គោលបំនងនៃសិក្ខាសាលានេះ គឺដើម្បីបំប៉នបន្ថែមនូវចំណេះដឹងដល់អ្នកបម្រើព្រះនៅក្នុងមណ្ឌលCaleb។ សម្រាប់អ្នកចូលរួមដទៃទៀតក្រៅពីពួកចាស់ទុំ គឺជាការផ្តល់នូវចំណេះដល់ពួកគេ។ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងនោះអាចនឹងក្លាយទៅជាអ្នកបន្តវេនដ៏សំខាន់នៅថ្ងៃអនាគតសម្រាប់បម្រើការងាររបស់ព្រះ។នៅក្នុងឳកាសនោះប៉ាស្ទ័រ ហង្ស តារា ដែលជានាយករបស់មិសិនកម្ពុជាបានសង្កត់ធ្ងន់ទៅលើការសហការគ្នាជាក្រុម និងយកព្រះយេស៊ូវជាគំរូ នៅក្នុងការងារជាប្រចាំថ្ងៃ។ លោកបានលើកទឹកចិត្តដល់សក្ខាកាមទាំងអស់អោយចេះកំសាន្តចិត្តគ្នា និងជួយផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមកនៅពេលជួបនូវការលំបាកៗពេលបំពេញពន្ធកិច្ចថ្វាយព្រះជាម្ចាស់។នៅចុងបញ្ចប់នៃកម្មវិធីនោះក៏មានការចែកជូននូវសៀវមគ្គុទេសក៏សម្រាប់ចាស់ទុំនៃពួកជំនុំផងដែរ។ សៀវភៅនេះមានមេរៀនណែនាំសំខាន់ទាក់ទងទៅនឹងកិច្ចការរបស់ពួកចាស់ទុំរបស់ព្រះវិហារ។
Read Moreការប្តេជ្ញាក្នុងការចេញទៅបង្កើតសិស្ស
ការប្តេជ្ញាក្នុងការចេញទៅបង្កើតសិស្ស បេសកកម្មអាត់វេនទីស្ទកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វគ្គសិក្ខាសាលាចំនួន២ថ្ងៃត្រូវបានបញ្ចប់យ៉ាងជោគជ័យក្រោមបរិយាកាសដ៏មានអំណរជាមួយគំនិត និងយុទ្ធសាស្រ្តថ្មីៗដែលបានដាក់ជូនពីថ្នាក់មិសិនកម្ពុជា ដោយប៉ាស្ទ័រ ហង្ស តារា។ នៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយនៃកម្មវិធីសិក្ខាសាលាសម្រាប់អ្នកដាំក្រុមជំនុំ នោះសិក្ខាកាមទាំងអស់គ្នាបានចូលរួមធ្វើពិធីប្តេចជ្ញាចិត្តជាថ្មីក្នុងការចេញទៅបង្កើតសិស្សថ្វាយព្រះជាម្ចាស់។ គ្រប់គ្នាបានអុជទានបំភ្លឺឡើងដែលជានិមិត្តរូបនៃការតាំងចិត្តជាថ្មីជាមួយនឹងព្រះជាម្ចាស់ក្នុងការបំរើទ្រង់។ គ្រប់គ្នាប្តេជ្ញាថា នឹងនាំគ្នាចេញទៅដោយនាំយកនូវសារនៃដំណឹងល្អទៅប្រកាសប្រាប់មនុស្សទូទៅ ដើម្បីអោយគេបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលព្រះយេស៊ូវយាងមកវិញជាលើកទី២ក្នុងពេលឆាប់ៗនេះ។ ចំរៀងសូមព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត ត្រូវបានបន្លឺឡើងយ៉ាងអស់ពីចិត្ត ឮពេញបន្ទប់ហ្វឹកហ្វឺនទាំងមូល អមជាមួយនឹងពន្លឺភ្លើងទានគ្រប់ដៃ ជាបរិយាកាសមួយយ៉ាងពិសេសដែលគ្រប់គ្នាមានអារម្មណ៍ដឹងថាព្រះកំពុងតែគង់នៅជាមួយ។ សិក្ខាកាមក៏ទទួលបាននូវកំលាំង ស្មារតី និងប្រាជ្ញាមកពីព្រះជាម្ចាស់ហើយចង់ចេញទៅសំរេចការងារថ្វាយទ្រង់គ្រប់ៗគ្នា។ The two-day training was successfully completed in a joyful atmosphere with new ideas and strategies presented by Pastor Hang Dara, Cambodia Adventist Mission president. On the evening of…
Read Moreខ្ញុំនឹងចេញទៅបង្កើតសិស្ស
ខ្ញុំនឹងចេញទៅបង្កើតសិស្សបេសកកម្មអាត់វេនទីស្ទកម្ពុជាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២សិក្ខាសាលាសម្រាប់អ្នកដាំក្រុមជំនុំ។ អ្នកដាំក្រុមជំនុំប្រមាណជាង៣០នាក់ជាងបានមកចូលរួមសិក្ខាសាលានៅមណ្ឌលហ្វឹកហ្វឺនភ្នំពេញ។ សិក្ខាសាកានេះបានធ្វើឡើងក្នុងការជួយជ្រោមជ្រែងនូវចំណេះដឹងបន្ថែមទាក់ទងទៅនឹងមូលបទថ្មីសម្រាប់ឆ្នាំ២០២២-២០២៥ គឺ «ខ្ញុំនឹងចេញទៅបង្កើតសិស្ស»។ នៅក្នុងនោះយុទ្ធសាស្រ្តថ្មីៗមួយចំនួនក៏បានចែករំលែកដល់សិក្ខាកាមទាំងអស់ដោយប៉ាស្ទ័រ ហង្ស តារា ដែលលោកជានាយករបស់មិសិនកម្ពុជាក្នុងគោលបំណងដាក់ទិសដៅថ្មី យុទ្ធសាស្រ្តថ្មីក្នុងការសំរេចការងារផ្សាយដំណឹងល្អដល់មនុស្សនៅក្នុងប្រទេសកម្ពុជាទាំងមូលដែលស្របទៅនឹងមូលបទខាងដើមសម្រាប់អាណត្តិថ្មីនេះ។ លោកនាយកបានលើកឡើងយ៉ាងសំខាន់ថា៖ ភាពជោគជ័យនៃការធ្វើការងារថ្វាយព្រះ គឺស្ថិតនៅលើការរួមសហការគ្នា។ ពោលគឺមានចិត្តដូចគ្នាក្នុងគោលដៅតែមួយក្នុងការចេញទៅបង្កើតសិស្សថ្វាយព្រះជាម្ចាស់។ លោកក៏បានបន្ថែមទៀតថា៖ មនុស្សយើងគ្រប់គ្នាតែងតែមានលក្ខណៈខុសគ្នា។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ យើងមានចិត្ត ឬមានគោលដៅតែមួយដូចគ្នា ហើយប្រើអំណោយទានដែលព្រះប្រទានអោយក្នុងការបម្រើទ្រង់។ ជាចុងក្រោយប៉ាស្ទ័រ ហង្ស តារា បានមានប្រាសាសន៍ថា៖ ដើម្បីទទួលបានជោគជ័យគឺយើងត្រូវអធិស្ឋានសូមអំណាចមកពីព្រះក្នុងការចេញទៅបង្កើតសិស្សថ្វាយទ្រង់។
Read Moreពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន
ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ មានកម្មវិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនអក្ខរកម្មមួយខ្នងដែលមានចំនួនបីបន្ទប់ នៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ អាគាសាលារៀនមួយខ្នងនេះនឹងចូលរួមចំណែកក្នុងការពង្រីក និងពង្រឹងចំណេះដឹងទៅដល់កុមារៗនៅក្នុងភូមិនេះក៏ដូចជានៅតំបន់ជុំវិញទីតាំងនោះផងដែរ។ អ្នកចូលរួមនៅក្នុងកម្មវិធីនេះរួមមានប្រជាពលរដ្ឋ អាជ្ញាធរ គ្រូគង្វាលប្រជាតំបន់ និងអ្នកដាំក្រុមជំនុំផងដែរ ដែលមានប្រមាណជា១៥០ ទៅ១៦០នាក់។ គ្រប់គ្នាមានក្តីអំណររីករាយដោយបានឃើញការងារសាងសង់សាលានេះបានចាប់ផ្តើមឡើង។ ដោយសេចក្តីសោមនសរីករាយ លោកមេឃុំតាំងក្រសាំងបានមានប្រសាសនៅក្នុងពិធីនេះថា រូបលោកផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះដែរ គឺប្រាថ្នាចង់អោយមានសាលារៀនជាយូរឆ្នាំមកហើយ ដើម្បីជួយលើកស្ទួយវិស័យអប់រំដល់កុមារៗ ដែលពួកគេជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិរបស់យើង។ ចំណែកឯមន្រ្តីរបស់មិសិនកម្ពុជាដែលដឹកនាំដោយប៉ាស្ទ័រ ហង្ស តារា ជានាយកព្រមទាំងសហការីក៏បានអញ្ជើញចូលរួមនៅក្នុងពិធីនោះដែរ។ លោកនាយកបានមានប្រសាសនៅក្នុងឳកាសនោះថា៖ «ការសិក្សាគឺជាថ្នាំវាក់សាំងកំចាត់ភាពក្រីក្រ»។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់អោយជួយគាំទ្រ ព្រមទាំងបញ្ជូនកូនមកទទួលការអប់រំនៅពេលដែលសាលារៀននេះចាប់ផ្តើមបើកដំណើរការនៅពេលខាងមុខ។ លោកក៏បានបន្តទៀតថា គឺតាមរយៈព្រះពរ និងព្រះគុណរបស់ព្រះជាម្ចាស់ទើបកិច្ចការនេះអាចដំណើរការទៅបាន។ ជាចុងក្រោយលោកបានលើកទឹកចិត្តដល់អ្នកដែលបានចូលរួមទាំងអស់អោយចូលមកឯព្រះជាម្ចាស់ ដើម្បីអោយទ្រង់បន្តប្រទានពរដល់គ្រប់គ្នាសម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត់ផងដែរ។
Read Moreកើតជាថ្មីក្នុងសម័យកូវីដ-19
កើតជាថ្មីក្នុងសម័យកូវីដ-19 បទគម្ពីរភីលីព 4:13 សំដែងថា “ខ្ញុំអាចធ្វើគ្រប់ការទាំងអស់បានដោយសារព្រះគ្រីស្ទ ចំរើនកំលាំងដល់ខ្ញុំ”។ នេះជាព្រះបន្ទូលរបស់ព្រះដែលបាន ផ្តល់កំលាំងដល់លោកគ្រូ សោម សុវណ្ណះ លោកជាគ្រូដាំព្រះវិហារនៅទីរួមខេត្តក្រចេះដែលលោកបានសរេចចិត្តផ្សាយដំណឹងល្អតាមអនឡាញមានលក្ខណៈជាក្រុមតូចៗ ក្រោមការដឹកនាំរបស់លោកគ្រូ សោម សុវណ្ណនី ជាប្រធានភូមិភាគឦសានហើយក្រោយពីការអធិស្ឋានយ៉ាងអស់អំពីចិត្តរបស់ក្រុមជំនុំមក ពួកគាត់ក៏បានរៀបចំផ្សាយដំណឹងល្អតាមអនឡាញចាប់ពីថ្ងៃទី 4 ខែតុលា ដល់ថ្ងៃទី9 ខែតុលា ឆ្នាំ២០២១ ដែលមានអ្នកចាប់អារម្មណ៍ចូលរួមចំនួន28 គ្រួសារហើយជារៀងរាល់យប់មានមនុស្សចូលរួមពី 40 ទៅ60នាក់។ ក្រោមការដឹកនាំនិងចូលរួមពីលោកគ្រូ ហង្ស សុផល ជាប្រធាននាយកដ្ឋានផ្សាយដំនឹងល្អ លោកប៉ាស្ទ័រទាំងពីរបានជ្រមុជទឹកដល់អ្នកកើតជាថ្មីចំនួន៤រូបដែលបងប្អូនទាំងអស់មានសេក្តីរំភើបនិងអំណររីករាយចាទីបំផុតនៅពេលបានទទួលការកើតជាថ្មីនៅក្នុងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអស់លោកអ្នកបងប្អូនដែលបានអធិស្ឋានឲ្យកម្មវិធីបានរលូនទៅមុខល្អហើយបានជោគជ័យ។ សូមព្រះប្រទានពរដល់អស់លោកអ្នកបងប្អូន។
Read More500 People Listen Everyday
តើមានដឹងទេថា មនុស្ស៥០០នាក់ស្តាប់វិទ្យុយើងរាល់ថ្ងៃ? ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើលខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន៕ (ព្រះគម្ពីរម៉ាថាយ ២៨:១៩-២០) តើអ្នកបានដឹងទេថា ក្នុងមួយថ្ងៃៗមានអ្នកទាញយកកម្មវិធីវិទ្យុរបស់យើងប្រមាណជា500នាក់ឯណោះ។ ហេតុអ្វីបានជាមានគេទាញយកច្រើនយ៉ាងនេះ? ពីព្រោះពួកគេចង់ស្វេងយល់ពីព្រះ និងដើម្បីរស់នៅតាមរបៀបដែលព្រះសេព្វព្រះទ័យ។ ចុះអ្នកវិញ តើបានចូលរួមស្តាប់កម្មវិធីវិទ្យុរបស់យើងហើយឬនៅ? បើមិនទាន់ទេ យើងខ្ញុំសូមអញ្ជើញលោកអ្នកចូលរួមជាមួយមនុស្សរាប់មឺនអ្នកដែលកំពុងតែទទួលបាននូវព្រះតាមរយៈកិច្ចការវិទ្យុរបស់យើងខ្ញុំជារៀងរាល់ថ្ងៃ។ លោកអ្នកអាចស្តាប់បានតាមវិធីដូចតទៅ៖ ទី១-តាមរយៈវិទ្យុ លោកអ្នកអាចស្តាប់តាមវិទ្យុដោយផ្ទាល់ដែលមានផ្សាយជូនចំនួនពីរលើកក្នុងមួយថ្ងៃតាមរយៈរលកធាតុអាកសខ្លី (Shortwave)។លើកទី១នៅព្រឹកម៉ោង៦ តាមរយៈរលកធាតុអាកាស SW=15,36KHz និងលើកទី២នៅយប់ម៉ោង៨ តាមរយៈរលកធាតុអាកាស SW=15.55KHz ។ ទី២-តាមរយៈ Online ដោយប្រើទូរសព្ទដៃ ឬកុំព្យុទ័ររបស់លោកអ្នកអាចស្តាប់ដោយផ្ទាល់តាមរយៈទូរសព្ទដៃ ឬកុំព្យុទ័រដោយចុចលើពាក្យខាងក្រោម។ ស្តាប់នៅទីនេះ ទី៣-តាមរយៈទូរសព្ទ័ Android លោកអ្នកអាចទាញយកកម្មវិធីរបស់យើងបានដើម្បីស្តាប់តាមទូរសព្ទ័ដៃដោយចុចលើពាក្យខាងក្រោមនេះ។ ទាញយក
Read More