Blog

ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំព្រះវិហារសម្រាប់ការបំពេញបេសកកម្ម

ជាមួយនិងការប្តេជ្ញាចិត្តជាថ្មីក្នុងការបណ្តុះបណ្តាលសមាជិកឱ្យក្លាយជាសិស្ស និងដើម្បីនាំដំណឹងល្អទៅកាន់មនុស្សឱ្យបានកាន់តែច្រើន បេសកកម្មអាត់វេនទីស្ទកម្ពុជា បានអញ្ជើញប៉ាស្ទ័រ និងថ្នាក់ដឹកនាំព្រះវិហារ មកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះដឹកនាំដោយប៉ាស្ទ័រ Niratisai Aipan ដែលជាសហការីផ្នែកកិច្ចការគ្រូគង្វាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាប្រធាននាយកដ្ឋាន NDR-IEL ដែលលោកបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យពង្រឹងភាពជាអ្នកដឹកនាំខាងវិញ្ញាណ និងការផ្តោតយកចិត្តទុកដាក់លើបេសកកម្ម។ ឆ្លងកាត់ការបណ្តុះបណ្តាលនេះ ប៉ាស្ទ័រ Niratisai Aipan បានបង្ហាញពីគោលការណ៍ជាក់ស្តែងសម្រាប់ភាពជាអ្នកដឹកនាំព្រះវិហារដែលប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរក និងការនាំសមាជិក ស់ៗឱ្យត្រឡប់មកវិញតាមរយៈកិច្ចការងាររបស់ NDR-IEL។ លោកក៏បានណែនាំអំពីគម្រោង «សំឡេងតែមួយ ២៧»(One Voice 27) និងបានរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយដំណឹងល្អពេញមួយឆ្នាំ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីជ្រមុជទឹកដែលបានគ្រោងទុកនៅខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។   លើសពីនេះ ប៉ាស្ទ័រ Niratisai Aipan បានជំរុញឱ្យប៉ាស្ទ័រទាំងអស់រៀបចំពិធីលាងព្រះអម្ចាស់ជារៀងរាល់ត្រីមាសម្តងៗ នៅតាមព្រះវិហារនីមួយៗ ដោយបានគូសបញ្ជាក់ពីតួនាទីរបស់ពិធីនេះក្នុងការពង្រឹង និងបំប៉នជីវិតខាងវិញ្ញាណរបស់សមាជិកក្រុមជំនុំ។ នៅថ្ងៃបរិសុទ្ធ លោកបានដឹកនាំពិធីលាងព្រះអម្ចាស់រួមគ្នាជាមួយបណ្តាប៉ាស្ទ័រទាំងឡាយ ដោយបានបង្ហាញពីគោលការណ៍ព្រះគម្ពីរ និងជំហានជាក់ស្តែងក្នុងការប្រារពពិធីដ៏វិសុទ្ធនេះ។   វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងចំណោមថ្នាក់ដឹកនាំព្រះវិហារ ដើម្បីបំរើការងារប្រកបដោយក្តីមេត្តាករុណាដូចព្រះគ្រីស្ទ ពង្រឹងក្រុមជំនុំ និងធ្វើការរួមគ្នាដើម្បីជំរុញបេសកកម្មក្នុងការចែករំលែកសេចក្តីសង្ឃឹមរបស់ព្រះយេស៊ូវនៅទូទាំងប្រទេសកម្ពុជា។   Cambodia…

Read MoreLong right arrow

នាយកដ្ឋានអប់រំរួមបញ្ចូលវគ្គបណ្តុះបណ្តាលជាមួយការផ្សាយដំណឹងល្អ

ខេត្តតាកែវ — នាយកដ្ឋានអប់រំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងគុណភាពសិក្សា ផ្សាយដំណឹងល្អ ចុះសួរសុខទុក្ខនៅតាមសាលានានា បណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើកម្មវិធីផ្សាយដំណឹងល្អរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦។   កម្មវិធីនេះបានចាប់ផ្តើមដោយការចុះសួរសុខទុក្ខនៅសាលាអាត់វេនទីស្ទត្រពាំងអំពិល សាលាអាត់វេនទីស្ទអន្តរជាតិកម្ពុជា និងសាលាអាត់វេនទីស្ទចំរើនផល ដែលនៅទីនោះថ្នាក់ដឹកនាំផ្នែកអប់រំបានលើកទឹកចិត្តដល់គ្រូបង្រៀននៅក្នុងកិច្ចការរបស់ខ្លួនដោយផ្ដោតលើព្រះគ្រីស្ទជាគោល។   កម្មវិធីនេះបានបន្តធ្វើឡើងនៅសាលាអាត់វេនទីស្ទតាកែវទៀត ដែលមានគ្រូបង្រៀនចំនួន៣៩នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតបរិយាកាសល្អសម្រាប់សិស្សានុសិស្ស»។ លោកស្រីបណ្ឌិត ម៉ារី ជេន អេ ហ្សាបាត (Dr. Mary Jane A. Zabat) ប្រធាននាយកដ្ឋានអប់រំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (Southern Asia-Pacific Division) បានដឹកនាំវគ្គសិក្សាស្តីពីវិធីសាស្ត្របង្រៀនរបស់ព្រះយេស៊ូវ ការគ្រប់គ្រងថ្នាក់រៀន និងកិច្ចការបម្រើព្រះរួមគ្នា។ លោកស្រីបានរំលឹកដល់អ្នកចូលរួមថា៖ «សិស្សានុសិស្សនឹងមិនចងចាំពីអ្វីដែលអ្នកបានបង្រៀនពួកគេនោះទេ ប៉ុន្តែ ពួកគេនឹងចងចាំថា តើអ្នកបានយកចិត្តទុកដាក់ និងស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា»។   នៅរៀងរាល់ល្ងាចមានអ្នកភូមិ សិស្សានុសិស្ស គ្រូបង្រៀន រួមទាំងបុគ្គលិកសាលាអាត់វេនទីស្ទតាកែវផងដែរដែលមានចំនួនសរុបប្រមាណជាង២០០នាក់ បានមកជួបជុំគ្នាសម្រាប់កម្មវិធីផ្សាយដំណឹងល្អក្រោមប្រធានបទ «ចូរភ្លឺចែងចាំងឡើង និងចូរលេចធ្លោឡើង» (Glow Up and…

Read MoreLong right arrow

ថ្នាក់ដឹកនាំព្រះវិហារនៅខេត្តសៀមរាបទទួលបានការបណ្តុះបណ្តាលអំពីការថែបំប៉នក្រុមជំនុំ និងការបង្កើតសាវក

អ្នកដាំក្រុមក្រុមជំនុំ អ្នកផ្សាយដំណឹងល្អ និងថ្នាក់ដឹកនាំព្រះវិហារក្នុងខេត្តសៀមរាប បានមកជួបជុំគ្នាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល NDR-IEL ពេញមួយថ្ងៃ ដែលផ្តោតលើការថែបំប៉នក្រុមជំនុំ ការបង្កើតសាវក និងការរីកចម្រើនផ្នែកខាងព្រលឹងវិញ្ញាណ។   ប៉ាស្ទ័រ នឿម វណ្ណៈ អគ្គលេខាធិការបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលនេះ។ លោកបានពន្យល់ពីគោលបំណងរបស់ NDR-IEL និងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យបង្កើតផែនការជាក់ស្តែង ដើម្បីពង្រឹងសមាជិក និងជួយខាងព្រលឹងវិញ្ញាណឱ្យបានរឹងមាំនៅក្នុងព្រះវិហាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះបានសង្កត់ធ្ងន់ថា ព្រះវិហារគួរតែថែបំប៉នសមាជិករបស់ខ្លួនជាមុនសិន មុននឹងពង្រីកកិច្ចការផ្សាយដំណឹងល្អទៅកាន់សហគមន៍។ សិក្ខាកាមបានពិភាក្សាគ្នាអំពីរបៀបដែលសមាជិកក្រុមជំនុំអាចឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ អត្តចរិត និងសារនៃដំណឹងល្អរបស់ព្រះយេស៊ូវតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំព្រះវិហារឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីៗ និងផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសមាជិកដែលបានឃ្លាតឆ្ងាយពីព្រះវិហារ។ លោកបានរំលឹកដល់សិក្ខាកាមថា ពិធីបុណ្យជ្រមុជទឹក គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរជំនឿរបស់សមាជិកថ្មីៗប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់នៃការទទួលខុសត្រូវរបស់ព្រះវិហារចំពោះពួកគេនោះឡើយ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានមានប្រសាសន៍ថា៖ «ព្រះបានត្រាស់ហៅគ្រប់ព្រះវិហារទាំងអស់ឱ្យបន្តកិច្ចការបង្កើតសាវក។ រីឯសមាជិកក៏ត្រូវចូលរួមគាំទ្រ ដើម្បីរីកចម្រើនក្នុងជំនឿ រក្សាការភ្ជាប់ទំនាក់ទំនងជាមួយព្រះគ្រីស្ទ និងចូលរួមយ៉ាងក្នុងបេសកកម្មរបស់ទ្រង់ផងដែរ»។ វគ្គបណ្តុះបណ្តាលនេះបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទូទាំងខេត្តឱ្យបម្រើព្រះដោយស្មោះត្រង់ ថែបំប៉ន សមាជិកព្រះវិហារ និងចូលរួមបង្កើតសាវកសម្រាប់ព្រះយេស៊ូវទៀតផង។   Siem Reap Church…

Read MoreLong right arrow

កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំ

កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា   មានកុមារប្រមាណជាង ២០០នាក់ បានចូលរួមក្នុងកម្មវិធីទិវាកុមារ និងទិវាស្ត្រី នៅក្នុងសហគមន៍នៃខេត្តកំពង់ធំ កាលពីថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា សហការជាមួយបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង(SSD) និងបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ (SEUM)។   កុមារដែលបានចូលរួមភាគច្រើនគឺមកពីគ្រួសារជាច្រើនដែលមិនមែនជាក្រុមជំនុំឡើយ។ ក្នុងនោះក៏មានគ្រូបង្រៀនជាង២០នាក់ និងសមាជិកព្រះវិហារប្រមាណជា៨០-៩០នាក់ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយបង្គំ ការសិក្សាព្រះគម្ពីរ វគ្គបណ្តុះបណ្តាល និងការពិភាក្សាផ្សេងៗថែមទៀតផង។   លោកស្រី Danita P. Caderma ជាប្រធាននាយកដ្ឋានកុមានៃបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងលោកស្រី Agusta Pheng ប្រធាននារយកដ្ឋានកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ បានធ្វើបទបង្ហាញនៅក្នុងកម្មវិធីទាំងមូល។ កម្មវិធីនេះក៏មានការគាំទ្រនិងចូលរួមពីសំណាក់ប៉ាស្ទ័រ នឿម វណ្ណៈ ជាអគ្គលេខាធិការនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោកស្រី ហេង សាយន ជាប្រធាននាយកដ្ឋនាកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមទាំងប៉ាស្ទ័រតំបន់ផងដែរ។ នៅក្នុងឱកាសនោះ លោកស្រី Danita P.…

Read MoreLong right arrow

ជីវិតមានការផ្លាស់ប្តូរតាមរយៈកិច្ចសហការរវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP

ជីវិតមានការផ្លាស់ប្តូរតាមរយៈកិច្ចសហការរវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAPដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្រោមការដឹកនាំរបស់លោក Darryl Hosford ប្រធានអង្គការ ASAP នៅតែបន្តជាធ្វើជាដៃគូដ៏សកម្មរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដោយធ្វើការរួមគ្នាដើម្បីសម្រេចបានលទ្ធផលដ៏គួរឲ្យគត់សម្គាល់ក្នុងការផ្សព្វផ្សាយដំណឹងល្អ។ ពួកគេរួមគ្នាគាំទ្រជ្រោមជ្រែងដល់កិច្ចការចម្បងៗមួយចំនួនរួមមាន៖ ការបង្កើតក្រុមជំនុំ ការផ្សព្វផ្សាយផ្នែកសុខភាព ការអប់រំ ជំនួយមនុស្សធម៌ និងគម្រោងអណ្តូងទឹកស្អាតជាដើម។ បច្ចុប្បន្ន អង្គការ ASAP កំពុងតែជួយឧបត្ថម្ភដល់បុគ្គលិកប្រមាណជា៧០នាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ អ្នកបង្កើតក្រុមជំនុំ អ្នកផ្សព្វផ្សាយផ្នែកសុខភាព និងគ្រូបង្រៀន។ អង្គការនេះក៏ផ្តល់មូលនិធិជួយទំនុកបម្រុងដល់សាលារៀនចំនួនបួនដែលបម្រើដល់សេចក្តីត្រូវការចំពោះសិស្សប្រហែលជា៦០០នាក់មកពីសហគមន៍នានា។ សាលាទាំងនេះបានផ្តល់នូវផ្នែកសិក្សាអប់រំទូទៅ និងខាងព្រលឹងវិញ្ញាណផងដែរ។តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ មានមនុស្សចន្លោះប្រមាណពី១០០ ទៅ២០០នាក់ជារៀងរាល់ឆ្នាំ បានប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើព្រះយេស៊ូវ ដោយសំរេចចិត្តទទួលយកពិធីបុណ្យជ្រមុជទឹក។ នេះជាភស្តុតាងឆ្លុះបញ្ចាំងពីលទ្ធផលវិជ្ជមាននៃភាពជាដៃគូររវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP។ ការបន្តកិច្ចសហការនេះបង្ហាញពីរការប្តេជ្ញាចិត្ត និងការបម្រើដើម្បីផ្លាស់ប្តូរជីវិត និងសហគមន៍ ទន្ទឹមគ្នានេះក៏ជំរុញបេសកកម្មរបស់ព្រះជាម្ចាស់នៅទូទាំងប្រទេសកម្ពុជាផងដែរ។ Changing Lives Through Collaboration: ASAP and CAM’s Mission ImpactBy Kimseng Se | Cambodia Adventist MissionUnder…

Read MoreLong right arrow

ចំរូតក្រុមតូចឆ្នាំ២០២៤

ចំរូតក្រុមតូចឆ្នាំ២០២៤ដូចព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់» (ម៉ាថាយ ៩:៣៧-៣៨) ។ ដោយយោងទៅលើទិដ្ឋភាពនេះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងបានរំលឹកពួកសិស្សរបស់ទ្រង់អំពីសារៈសំខាន់នៃការរៀបចំ និងកិច្ចការដែលត្រូវបានផ្តល់ឱ្យពួកគេក្នុងនាមជាសហការីរួមការងាររបស់ព្រះក្នុងការនាំព្រលឹងមនុស្សចូលទៅក្នុងនគររបស់ព្រះ។ ការអំពាវនាវបន្ទាន់នេះ ត្រូវបានគេឮ និងរំលឹកឡើងវិញម្តងហើយម្តងទៀតពេញប្រវត្តិសាស្ត្រ ជាពិសេសនាសម័យកាលរបស់យើង នៅពេលដែលយើងឈានជិតដល់ទីបញ្ចប់នៃពេលវេលា។ មនុស្សគ្រប់រូបដែលបានទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវតែទទួលស្គាល់ថា គាត់គឺជាសហការីរួមការងាររបស់ព្រះគ្រីស្ទ ដែលត្រូវបានបញ្ជូនទៅកាន់ពិភពលោក ដើម្បីសាបព្រួសនូវគ្រាប់ពូជនៃការផ្សព្វផ្សាយដំណឹងល្អនៅក្នុងចិត្តរបស់អ្នកដទៃ ប្រយោជន៍ដើម្បីរៀបចំពួកគេសម្រាប់នគររបស់ព្រះ។ចាប់តាំងពីដើមឆ្នាំ២០២៤ បេសកកម្មអាត់វេនទីស្ទកម្ពុជា មានចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រក្នុងការនាំមនុស្សចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្កើតផែនការយុទ្ធសាស្រ្តដើម្បីរួមបញ្ចូលនូវសកម្មភាពក្រុមកោសិកា និងសមាជិកក្រុមជំនុំសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តមួយនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្រ្តនេះត្រូវបានចាប់ផ្តើមនៅត្រីមាសទីពីរនៃឆ្នាំ២០២៤។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានរៀបចំក្រុមកោសិកាចំនួន៨៦ ដែលមានសមាជិកព្រះវិហារចំនួន២៤៦នាក់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានារបស់ព្រះវិហារ។ ពួកគេចូលរួមជួយគាំទ្រដល់ការងារអ្នកដឹកនាំក្នុងតំបន់របស់ខ្លួនដើម្បីបង្កើតក្រុមកោសិកាថ្មី និងនាំអ្នកថ្មីៗមកចូលរួមក្នុងសកម្មភាពនៃកម្មវិធីនេះ។ ពេញមួយឆ្នាំ មានមនុស្សចំនួន៤៤០ នាក់ដែលបានទទួលបុណ្យជ្រមុជទឹក ហើយភាគច្រើននៃពួកគាត់ គឺជាសមាជិកទៀងទាត់នៃក្រុមកោសិការក្នុងតំបន់របស់ខ្លួន។ពិធីបុណ្យជ្រមុជទឹកដ៏មហោឡារិកមួយបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្ងៃនេះត្រូវបានកំណត់ថា ជាពិធីបុណ្យប្រមូលផលចំរូតនៃក្រុមកោសិការសម្រាប់ឆ្នាំ២០២។ ដោយសារតែក្រុមកោសិកាទាំងនេះមានទូទាំងប្រទេស វាជាការលំបាកមួយក្នុងការប្រមូលផ្តុំមនុស្សទាំងអស់ឲ្យមកជួបជុំគ្នានៅទីកន្លែងតែមួយដើម្បីប្រារព្ធពិធីចំរូតអធឹកអធម និងពេញដោយក្តីអំណររីករាយ។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានរៀបចំបែងចែកទៅជា៧តំបន់ រួមមាន១៧ខេត្ត ដោយមានមនុស្សចំនួន២៧៣ បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក និងដើររតាមព្រះយេស៊ូវគ្រីស្ទ។នេះជាសក្ខីភាពចំពោះការខិតខំប្រឹងប្រែងរួមចំណែកក្នុងការងារ ក្រោមព្រះគុណ និងព្រះពររបស់ព្រះមកលើក្រុមជំនុំ។ វាជាការរំឭកអំពីរការចូលរួមដ៏សំខាន់របស់សមាជិកក្រុមជំនុំ ចំពោះសុខុមាលភាព និងភាពរីកចម្រើនរបស់ក្រុមជំនុំ។…

Read MoreLong right arrow

ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍

ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាអាត់វេនទីស្ទត្រពាំងអំពិល បានបើកទ្វាររបស់ខ្លួនជាមួយនិងពិធីសម្ពោធដ៏រីករាយដែលមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរ និងអ្នកតំណាងមកពីបេសកកម្មអាត់វេនទីស្ទកម្ពុជា សរុបចំនួនប្រមាណ១៥០នាក់។ ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំកម្មវិធីដ៏អធិកអធមនេះដោយបង្ហាញពីការសម្រេចបាននូវក្តីសុបិនជាយូរមកហើយរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយបំពេញនូវតម្រូវការផ្នែកអប់រំសម្រាប់សហគមន៍។បច្ចុប្បន្ន មានសិស្សបានចុះឈ្មោះចូលរៀននៅមត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ចំនួនសិស្សសរុបជិត៥០នាក់។ សាលាអាត់វេនទីស្ទត្រពាំងអំពិលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋានដោយផ្តល់ឱកាសសិក្សាថ្មីៗ មានគុណភាពសម្រាប់កុមារតូចៗ ជាពិសេសក្នុងពេលបច្ចុប្បន្ន សាលានេះមានបង្រៀនពីរភាសាគឺ ភាសាខ្មែរជាភាសាជាតិ និងភាសាអង់គ្លេស។ ថ្លែងក្នុងពិធីនោះ អ្នកស្រី តែម សុផានី ជាអនុភូមិបានសម្តែងនូវការកោតសរសើរជាមួយក្តីរំភើបរីករាយ ដោយបានកត់សម្គាល់ឃើញថា សាលាអាត់វេនទីស្ទត្រពាំងអំពិលជាព្រះពរដ៏ធំសម្រាប់សហគមន៍ និងជាជំហានមួយនាំឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន។អ្នកចូលរួមក្នុងការប្រារព្ធពិធីនេះ ពោរពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់ ក្តីសង្ឃឹម មិងបានសម្តែងនូវក្តីរីករាយរបស់ពួកគេចំពោះសក្តានុពលរបស់សាលាក្នុងការលើកកម្ពស់ភាពរីកចម្រើនដល់សហគមន៍ ជាពិសេសលើវិស័យអប់រំនេះតែម្តង។ សម្រាប់បេសកកម្មអាត់វេនទីស្ទកម្ពុជា ការសម្រចបាននូវសាលាអាត់វេនទីស្ទត្រពាំងអំពិលនេះ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដទៃទៀតដែលចេញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យអប់រំ ដោយមើលឃើញថា វិស័យអប់រំពិតជាមានសារៈសំខាន់សម្រាប់ការរីកចម្រើនទាំងសម្រាប់សហគមន៍ និងការរីកលូតលាស់នៃកិច្ចការរបស់ព្រះវិហារនៅទូទាំងប្រទេសកម្ពុជា។នៅក្នុងការថ្លែងសុន្ទរកថា ប៉ាស្ទ័រ ហង្ស តារា បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប៉ាស្ទ័រ Deane Jackson និងក្រុមគ្រួសាររបស់លោកផ្ទាល់ដែលជាម្ចាស់ជំនួយសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្តល់ថវិកាសម្រាប់ការសាងសង់អគារសាលាដែលមានបួនបន្ទប់ និងថវិការសម្រាប់ដំណើរការសាលានេះទាំងមូលផងដែរ។ Trapeang Ampil Adventist…

Read MoreLong right arrow

ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អ

ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អបេសកកម្មអាត់វេនទីស្ទកម្ពុជាកំពុងពង្រីកវិសាលភាពនៃកិច្ចការរបស់ខ្លួនតាមរយៈសាលារៀន ដើម្បីបន្តឱ្យមានការរីកលូតលាស់ទាំងព្រះវិហារ និងជួយអភិវឌ្ឍន៍សហគមន៍។ ក្រោមការដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោក សៀង គឹមស្រេង ជាប្រធាននាយកដ្ឋានអប់រំបានធ្វើការយ៉ាងសកម្មដើម្បីជំរុញព្រមទាំងលើកកំពស់ផ្នែកព្រលឹងងវិញ្ញាណ និងកិច្ចការសង្គមតាមរយៈសាលារៀនថ្មីៗ។បេសកកម្មអាត់វេនទីស្ទកម្ពុជា បានមើលឃើញថា ព្រះវិហារដែលមានសាលារៀន គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងមានសមាជិកនៅជាប់នឹងព្រះវិហារ ក៏ដូចជាមានការចូលរួមក្នុងសកម្ម ភាពនានា។ ឧទាហរណ៍ដូចជាក្រុមជំនុំតាគង់ជាដើម ក្រុមជំនុំនេះមានអ្នកចូលរួមថ្វាយបង្គំប្រមាណជាជាង១០០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះរួមទាំងសិស្ស និងឪពុកម្តាយរបស់ពួកគេផងដែរ។ ដ្បិតក្រុមជំនុំនេះមានទីតាំងនៅក្នុងបរិវេណសាលាផ្ទាល់តែម្តង។ ជាមធ្យមក្រុមជំនុំនេះមានសមាជិកថ្មីៗទទួលបុណ្យជ្រមុជទឹកចន្លោះពី១០ ទៅ២០នាក់ក្នុងមួយឆ្នាំៗ។ រីឯបេក្ខជនដែលសំរេចចិត្តទទួលបុណ្យជ្រមុជទឹកទាំងនោះមានសិស្សានុសិស្ស និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។បេសកកម្មអាត់វេនទីស្ទកម្ពុជាកំពង់តែផ្តោតជាសំខាន់យក៖ «សាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទ»។ ដោយផ្អែកលើគុណតម្លៃដែលមានមូលដ្ឋានចេញេពីព្រះគម្ពីរ បេសកកម្មអាត់វេនទីស្ទកម្ពុជាតាមរយៈនាយកដ្ឋានអប់រំមានគោលបំណងបំផុសគំនិតដល់សិស្សានុសិស្សឱ្យឆ្ពោះទៅរកជីវិតប្រកបដោយសេចក្តីជំនឿ ចេះជួយអ្នកដទៃ និងទទួលបានការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់។ឆ្នាំ២០២៤នេះ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្ស របស់ខ្លួននៅក្នុងសាលាចំនួនបីគឺ៖ សាលាចំរើនផលដល់សិស្សចំនួន៩នាក់ សាលាសំរោងដល់សិស្សចំនួន៧នាក់ និងសាលាតាគង់ដល់សិស្សចំនួន១៩នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៦ និងសិស្សចំនួន២១នាក់សម្រាប់ថ្នាក់ទី៩។ ព្រឹត្តិការណ៍ទាំងនេះជាសក្ខីភាពបញ្ជាក់ពីផលវិជ្ជមានចេញពីកិច្ចការនៃការអប់រំនៅនៅតាមសហគមន៍មូលដ្ឋាន។ ក្នុងអំឡុងពេលនៃកម្មវិធីថ្វាយបង្គំកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ប៉ាស្ទ័រ ហង្ស តារា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងរួមបញ្ចូលគ្នារវាងសេចក្តីជំនឿជាមួយនឹងឧត្តមភាពនៃការសិក្សា ដោយយកសាលារបស់ខ្លួនបន្តធ្វើជាមជ្ឈមណ្ឌលគ្រឹះសម្រាប់ជួយជ្រោមជ្រែងដល់ការសិក្សា និងលើកកំពស់ជំនឿដល់សហគមន៍។Cambodia Adventist Mission Showcases…

Read MoreLong right arrow

កម្មវិធីផ្សាយដំណឹងល្អសម្រាប់កុមារដ៏ជោគជ័យនៅខេត្តឧត្តរមានជ័យ

កម្មវិធីផ្សាយដំណឹងល្អសម្រាប់កុមារដ៏ជោគជ័យនៅខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០២៤ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំកម្មវិធីផ្សាយដំណឹងល្អមួយសម្រាប់កុមារ ដែលដឹកនាំដោយលោកស្រី ហេង សាយ័ន្ត ប្រធាននាយកដ្ឋានកុមារ និងសហការជាមួយប៉ាស្ទ័រ ផង់ សុថន ប្រចាំខេត្តឧត្តរមានជ័យ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូនៃសាលាអាត់វេនទីស្ទសំរោង។ កម្មវិធីនេះប្រកបដោយព្រះពរតាមរយៈវត្តមានរបស់លោកស្រី Danita P. Caderma ប្រធាននាយកដ្ឋានកុមារអញ្ជើញមកពី SSD ដែលលោកស្រីជាវាគ្មិនដ៏ចំណានសម្រាប់កម្មវិធីទាំងមូល។អំឡុងពេលនៃកម្មវិធីផ្សាយដំណឹងល្អនេះ លោកស្រី Danita P. Caderma បានចែករំលែករឿងដ៏អស្ចារ្យមួយចំនួនពីព្រះគម្ពីរ ដែលមានន័យយ៉ាងជ្រាលជ្រៅដល់កុមារៗ។ តាមរយៈរឿងទាំងនោះលោកស្រីបានទាក់ទាញចំណាប់របស់ពួកគេ និងនាំពួកគេឱ្យមានទំនាក់ទំនងកាន់តែជិស្និទ្ធជាមួយព្រះជាម្ចាស់។ កម្មវិធីនេះមានអ្នកចូលរួមចំនួន២២០នាក់សម្រាប់យប់ទីមួយ និងយប់ទី២។ រីឯនៅយប់ទីបីមានចំនួន១៥០នាក់ និងព្រឹកថ្ងៃបរិសុទ្ធមានអ្នកចូលរួមប្រមាណ៣០០នាក់ ដែលប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទជាអ្នកអធិប្បាព្រះបន្ទូល។ ក្នុងចំណោមអ្នកចូលរួមទាំងអស់មានប្រហែល៦០% ជាសមាជិកព្រះវិហារ ខណៈដែល៤០% ទៀតជាភ្ញៀវ។ អ្នកចូលរួមនៅក្នុងកម្មវិធីនេះបានធ្វើដំណើរមកកន្លែងនានាដូចជា៖ ភូមអូទង ភូមិឈើក្រុំ ភូមិដីថ្មី ស្រុកចុងកាល ភូមិគោកផ្លុក និងក្រុងសំរោង ខេត្តឧត្តរមានជ័យផ្ទាល់តែម្តង។ក្នុងអំឡុពេលថ្ងៃ លោកស្រី Danita P. Caderma និងក្រុមការងារបានចុះទៅសួរសុខទុក្ខនៅតាមផ្ទះ…

Read MoreLong right arrow

ចូរតស៊ូដើម្បីជីវិត

ចូរតស៊ូដើម្បីជីវិតEnglish Below: នៅក្នុងពិធីបញ្ចប់ការសិក្សាសិស្សានុសិស្សថ្នាក់ទី១២នៃសាលាអាវេនទីស្ទកម្ពុជាអន្តរជាតិ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ប៉ាស្ទ័រ ហង្ស តារា ជានាយកមិស្សិនកម្ពុជាបានអញ្ជីញចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំង១០នាក់ក្នុងនោះមានប្រុសចំនួន៤នាក់ និងស្រី៦នាក់។ លោកបានលើកឡើងថា៖ សិស្សានុសិស្សទាំង១០នាក់នេះទទួលបាននូវការលើកស្ទួយ និងគាំទ្រយ៉ាងខ្លាំងពីឪពុកម្តាយ លោកគ្រូអ្នកគ្រូ រួមទាំងមិត្តរួមថ្នាក់ទើបទទួលបានជោគជ័យក្នុងការបញ្ចប់ថ្នាក់វិទ្យាល័យនេះ។ ប៉ុន្តែ ត្រូវបន្តដំណើរទៅមុខ ឆ្ពោះទៅអនាគត ដើម្បីឈានឱ្យដល់គោលដៅជីវិតដែលប្រាថ្នាចង់បាន។ ចូរតស៊ូបន្តទៀតដើម្បីជីវិត នេះគឺជាសារដ៏សំខាន់ដែលប៉ាស្ទ័រ ហង្ស តារា បានផ្តល់ជូនដល់សិស្សទាំង១០រូបទុកជាចំណងដៃ។ លោកបានលើកឡើងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងលឿនបំផុតស្ទើរគ្រប់វិស័យទាំងអស់ ហើយក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាណាស់ដែរ។ កត្តាទាំងពីរនេះនាំឱ្យពិភពលោកទាំងមូលមានភាពស្មុគស្មាញ និងភាពតានតឹងបំផុត។ យើងកំពុងតែរស់នៅក្នុងភាពភ័យក្លាច ជាពិសេសក្លាចចំពោះភាពបរាជ័យតែម្តង។ ប៉ុន្តែ អ្វីៗទាំងអស់វាស្ថិតលើជម្រើសរបស់យើងទាំងស្រុង។ ប្រសិនបើយើងជ្រើសរើសរៀនពីកំហុស និងកែប្រែ នោះយើងនឹងអាចបង្វែរភាពបរាជ័យឱ្យទៅជោគជ័យវិញបាន។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនព្រមរៀនពីកំហុសទេ នោះយើងពិតជាបរាជ័យក្នុងជីវិតជាក់ជាមិនខាន។ លោកបានផ្តល់ជាអនុសាសន៍ថា៖ «សូមកុំចុះចាញ់មុនការសាកល្បងជាមុនឡើយ។ បើចុះចាញ់មុនការប្រកួត ពិតណាស់មិនអាចជោគជ័យនៅក្នុងជីវិតបានឡើយ»។ លោកម៉ូសេ គឺជាឧទាហរណ៍ដែលមាននៅក្នុងគម្ពីរស្រាប់។ លោកបានគិតថា អសមត្ថភាពមិនអាចធ្វើកិច្ចការដែលព្រះត្រាស់ហៅឱ្យដឹកនាំសាសន៍អ៊ីស្រាអែលចេញពីទឹកដីអេហ្ស៊ីបបានទេ។ លោកគិតថា ខ្លួនជាអ្នកបរាជ័យ និងជាអ្នកដែលនិយាយមិនច្បាស់ជាដើម។ ពោលគឺ លោកជាមនុស្សដែលបានចុះចាញ់មុនការប្រកួតមកដល់។ ប៉ុន្តែ…

Read MoreLong right arrow