Blog

ក្រុមជំនុំជាង៣,០០០នាក់ បានរួមគ្នាចាប់ផ្តើមយុទ្ធនាការ OneVoice27​

សមាជិកក្រុមជំនុំប្រមាណជាង៣,០០០នាក់ បានរួមគ្នាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមយុទ្ធនាការ OneVoice27 ដែលជាគំនិតផ្តួចផ្តើមទូទាំងពិភពលោករបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទ ដើម្បីចែករំលែកសារដំណឹងល្អតាមរយៈបណ្តាញសង្គមនានា។   សមាជិកបានជួបជុំគ្នានៅតាមព្រះវិហារ និងតាមក្រុមថ្វាយបង្គំនានានៅទូទាំងប្រទេស ដោយបានរួមគ្នាក្នុងការថ្វាយបង្គំ ការអធិស្ឋាន និងការប្តេជ្ញាចិត្តចូលរួមក្នុងការផ្សាយដំណឹងល្អនេះ។   នៅរាជធានីភ្នំពេញមានសមាជិកជាង៥០០នាក់ បានជួបជុំគ្នាសម្រាប់កម្មវិធីនេះ។ ប៉ាស្ទ័រ លឹម ផេង អគ្គលេខានៃបេសកកម្មសហភាពអាស៊ីអាគ្នេយ៍ (SEUM) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសជាមួយភរិយារបស់លោកនៅក្នុងកម្មវិធីនេះផងដែរ។ នៅពេលរៀសថ្ងៃដដែល លោកបានពន្យល់បន្ថែមនៅក្នុងសិក្ខាសាលាដែលបានជួយឱ្យសមាជិកយល់ដឹងកាន់តែស៊ីជម្រៅអំពីចក្ខុវិស័យរបស់ OneVoice27 និងតួនាទីរបស់ពួកគេក្នុងការជម្រុញយុទ្ធនាការនេះឱ្យទៅមុខប្រកបដោយប្រសិទ្ធភាព។   កម្មវិធីនៃការជួបជុំគ្នានេះបានបញ្ជាក់ថា វាមិនមែនគ្រាន់តែជាការចាប់ផ្តើមនៃកម្មវិធីដ៏សាមញ្ញមួយប៉ុណ្ណោះនោះទេ។ សមាជិកព្រះវិហារនៅទូទាំងប្រទេសកម្ពុជាបានប្តេជ្ញាចិត្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាមធ្យោបាយសម្រាប់ចែករំលែកសារនៃក្តីសង្ឃឹមដល់អ្នកថ្មីៗ។   តាមរយៈកម្មវិធី OneVoice27 បេសកកម្មអាត់វេនទីស្ទកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់សមាជិកក្រុមជំនុំទាំងអស់ឱ្យចូលរួមសហការគ្នាក្នុងបេសកកម្មតែមួយ មានសារដំណឹងល្អតែមួយ និងមានសំឡេងរួមគ្នាតែមួយសម្រាប់ព្រះគ្រីស្ទ។     More Than 3,000 Members Launch OneVoice27 Across Cambodia By, Kimseng Se | Cambodia…

Read MoreLong right arrow

មនុស្សចំនួន២០នាក់ បានទទួលបុណ្យជ្រមុជទឹកនៅខេត្តត្បូងឃ្មុំ

មនុស្សចំនួន២០នាក់ បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក បន្ទាប់ពីចូលរួមក្នុងកម្មវិធីផ្សាយដំណឹងល្អរយៈពេល៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦។   កម្មវិធីនេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកដាំក្រុមជំនុំដែលឧបត្ថម្ភដោយស្ថាប័នដៃគូរួមមាន៖ JFA GO និង ASAP ដោយសហការជាមួយនឹងថ្នាក់ដឹកនាំប្រចាំតំបន់ដែលកំពុងតែបំរើការងារនៅតំបន់ត្បូងឃ្មុំផ្ទាល់ផងដែរ។ កិច្ចសហការរបស់ពួកគេបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែរឹងមាំវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងស្ថាប័នដៃគូនានា ក៏ដូចជាបុគ្គលិកទាំងអស់ ដើម្បីចែករំលែកសារនៃក្តីសង្ឃឹមដល់សហគមន៍។ ប៉ាស្ទ័រ Samuel Yotam Bindosano ជាអគ្គលេខាធិការប្រតិបត្តិប្រចាំនៅការិយាល័យព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង លោកបានចែករំលែកនូវសារនៃក្តីសង្ឃឹម និងសេចក្តីសន្យារបស់ព្រះដែលមានចែងក្នុងគម្ពីរយ៉ូហាន ១៤៖១-៣ និងខ៦។ ការចូលរួមរបស់លោកបាននាំមកនូវការលើកទឹកចិត្តដល់សមាជិកក្រុមជំនុំ និងបុគ្គលិកបម្រើការងារ បន្ទាប់ពីពួកគេបានឃើញបងប្អូនមួយចំនួនសំរេចចិត្តទទួលយកព្រះអម្ចាស់សម្រាប់ជីវិតរបស់ពួកគេ។ សមាជិកក្រុមជំនុំបានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ខណៈពេលដែលពួកគេចូលរួមអបអរសាទរចំពោះការសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក។ ព្រឹត្តិការណ៍នេះបានរំលេចឱ្យឃើញពីលទ្ធផលនៃការបម្រើការងារដោយស្មោះត្រង់ និងកិច្ចសហការរវាងស្ថាប័នដៃគូ បុគ្គលិកបម្រើការងារ រួមទាំងសមាជិកនៃក្រុមជំនុំទាំងអស់គ្នាផងដែរ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួនផ្សាយសាសនារបស់ខ្លួនដោយលើកកម្ពស់ការផ្សាយដំណឹងល្អ ខណៈពេលកំពុងតែបន្តចែករំលែកនូវក្តីសង្ឃឹមរបស់ព្រះយេស៊ូវទៅកាន់សហគមន៍នានាទូទាំងប្រទេសកម្ពុជា។   Evangelistic Meetings Lead 20 People to Baptism in Tbong Khmum By Kimseng Se…

Read MoreLong right arrow

ទស្សនវិស័យថ្មីៗសម្រាប់កិច្ចបម្រើទទួលបានពីមហាសន្និបាតរបស់ភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD)

ថ្នាក់ដឹកនាំ គ្រូគង្វាល និងប្រធាននាយកដ្ឋាននានាសរុបចំនួន៣១រូប នៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានជួបជុំគ្នាជាមួយថ្នាក់ដឹកនាំនៃព្រះវិហារនៅទូទាំងភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) ក្នុងមហាសន្និបាតគ្រូគង្វាល និងជំនួបកំពូល ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត Basilea ក្រុងTangerang ខេត្តBanten ប្រទេសឥណ្ឌូណេស៊ី។ ការជួបជុំទូទាំងភូមិភាគនេះ បានផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ កិច្ចសហប្រតិបត្តិការក្នុងការបម្រើការងារ និងការព្រឹងនូវប្រលឹងវិញ្ញាណបន្ថែមទៀត។ តាមរយៈសិក្ខាសាលា និងការពិភាក្សាគ្នា អ្នកចូលរួមបានចែករំលែកនូវយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងការកិច្ចបម្រើការងារ និងបង្កើតដៃគូសហការនៅទូទាំងតំបន់ទាំងមូល។ ការផ្តោតសំខាន់មួយនៅក្នុងជំនួបនេះ គឺជាផែនការ One Voice 27 ដែលលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងសមាជិកព្រះវិហារទាំងអស់រួបរួមគ្នាក្នុងការចែករំលែកដំណឹងល្អ។ ការសង្កត់ធ្ងន់នូវសារៈសំខាន់នៃចំណុចនេះបានជួយដល់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ឱ្យអនុវត្តនូវផែនការនេះនៅទូទាំងប្រទេសកម្ពុជា។ ចំណេះដឹងថ្មីៗ ការបំផុសគំនិតនានា និងទំនាក់ទំនងដែលទទួលបានក្នុងកំឡុងជំនួបកំពូលនេះនឹងពង្រឹងកិច្ចបម្រើការងារនៅតាមមូលដ្ឋាន ក៏ដូចជាបំប៉នថ្នាក់ដឹកនាំសម្រាប់កិច្ចបម្រើនានាឱ្យកាន់តែ មានប្រសិទ្ធភាពជាងមុន និងគាំទ្រដល់បេសកកម្មរបស់មិសិនកម្ពុជាក្នុងការប្រកាសផ្សាយដំណឹងល្អ និងស្ថាបនាក្រុមជំនុំប្រកបដោយភាពរឹងមាំ និងផ្តោតលើបេសកកម្មនៅទូទាំងប្រទេស។   CAM’s Leaders Gain Fresh Vision for Ministry at SSD Convention…

Read MoreLong right arrow

ចំនួន១២នាក់​សំរេចផ្លាស់ប្តូរតាមរយៈកម្មវិធីផ្សាយដំណឹងល្អនៅសហគមន៍កុលសម្ព័ន្ធក្នុងខេត្តរតនគិរី

តាមរយៈកម្លាំងនៃជំនឿ និងសាមគ្គីភាព បានធ្វើឱ្យពន្លឺនៃដំណឹងល្អបានឈានជើងចូលទៅកាន់ដែនដីថ្មីនៅភាគឦសាននៃប្រទេសកម្ពុជា នៅពេលដែលលោកស្រី ដានីតា (Danita P. Caderma) ប្រធាននាយកដ្ឋានកុមារប្រចាំព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) បានសហការជាមួយលោកស្រី ហេង សាយ័ន ប្រធាននាយកដ្ឋានកុមារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងយុទ្ធនាការផ្សាយដំណឹងល្អមួយដ៏ជោគជ័យ។   ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងតំបន់ដែលមិនទាន់មានដំណឹងល្អចូលទៅដល់នៅក្នុងខេត្តរតនគិរី ដោយមានអ្នកចូលរួមប្រចាំថ្ងៃប្រមាណជាង៣០០នាក់ មកពីសហគមន៍កុលសម្ព័ន្ធភាគតិចផ្សេងៗគ្នា។   ក្នុងនាមជាវាគ្មិនដ៏សំខាន់ លោកស្រី ដានីតា បានចែករំលែកនូវសារនៃការលើកកម្ពស់ខាងផ្នែកព្រលឹងវិញ្ញាណ និងសេចក្តីសង្ឃឹម ជូនដល់គ្រួសារដែលបានស្តាប់ឮសារនេះជាលើកដំបូង ជាពិសេសសារអំពីព្រះយេស៊ូវយាងមកវិញជាលើកទីពីរតែម្តង។ កម្មវិធីដ៏អធិកអធមនេះបានបញ្ចប់ទៅដោយក្តីសោមនស្សរីករាយនៅថ្ងៃសប្បាតហ៍ ថ្ងៃទី១៨ ខែកក្កដា ដោយបងប្អូនចំនួន១២រូប មកពីក្រុម កុលសម្ព័ន្ធ បានថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។   ការចុះបេសកកម្មនៃការផ្សាយដំណឹងល្អនេះ បង្ហាញពីការឈានទៅមុខដ៏សំខាន់មួយទៀត ក្នុងការផ្សាយដំណឹងល្អ និងពង្រឹងបេសកកម្មរបស់ព្រះវិហារ។ ជាពិសេស ដើម្បីឈានចូលទៅកាន់សហគមន៍ដែលមិនទាន់បានឮដំណឹងល្អនានានៅទូទាំងប្រទេសកម្ពុជា តាមរយៈសកម្មភាពដ៏រស់រវើកនៃនាយកដ្ឋានកុមារ ។   12 Lives Transformed as Gospel Reaches Remote…

Read MoreLong right arrow

ស្ថាប័នបេសកកម្ម AFM បានប្រគល់ជាផ្លូវការនូវសាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិរបស់ខ្លួន ជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា

ស្ថាប័នបេសកកម្ម AFM បានផ្ទេរការដឹកនាំរបស់សាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិនានាជាផ្លូវការជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងអំឡុងពេលពិធីប្រគល់ និងទទួល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះជាការបើកទំព័រថ្មីមួយក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះក្នុងខេត្តមណ្ឌលគិរី។   ពិធីប្រគល់ និងទទួលនេះ គឺជាការបង្ហាញពីរបត់ថ្មីមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្របេសកកម្មរបស់ ស្ថាប័ន AFM ក្នុងការបណ្តុះបណ្តាលថ្នាក់ដឹកនាំក្នុងស្រុក និងការប្រគល់កិច្ចការបម្រើព្រះដែលបានកសាងឡើងមកឱ្យក្រុមជំនុំក្នុងស្រុកជាអ្នកគ្រប់គ្រងបន្ត។ បេសកកម្មអាត់វេនទីស្ទកម្ពុជានឹងបន្តគ្រប់គ្រងសាលារៀននេះ និងជំរុញកិច្ចការបម្រើផ្នែកអប់រំឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។   នៅក្នុងពិធីនេះ មានវត្តមានចូលរួមពី លោក ថេនីសិន ឌីអន (Theunissen Deon) ប្រធានស្ថាប័នបេសកកម្ម AFM ប្រចាំតំបន់ អ្នកស្រី សូឡង់ ហ្សារ៉ា (Solange Jara) ទីប្រឹក្សាសាលា ប៉ាស្ទ័រ ម៉ៅ រឿន នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា លោក អៀម ឧកញ៉ា ហេរញ្ញិកនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ព្រមទាំងក្រុមការងារ រួមទាំងលោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងសមាជិកក្រុមជំនុំផងដែរ។   នៅក្នុងពិធីនោះ ស្ថាប័នបេសកកម្ម AFM បានប្រគល់វត្ថុតំណាងពីរជូនដល់ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមមាន៖ ព្រះគម្ពីរ តំណាងឱ្យការប្តេជ្ញាចិត្តរបស់សាលាចំពោះការអប់រំដែលមានព្រះគ្រីស្ទគ្រឹស្ទជាស្នូលសំខាន់ ដោយផ្អែកលើព្រះគម្ពីរ និងកូនសោសាលា តំណាងឱ្យការផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការដឹកនាំគ្រឹះស្ថានសិក្សាមួយនេះបន្តទៅមុខទៀត។…

Read MoreLong right arrow

វគ្គបណ្តុះបណ្តាលលេខា សម្រាប់ការបម្រើកិច្ចការព្រះវិហារ​

ថ្មីៗនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងគាំទ្រដល់បេសកកម្មរបស់ព្រះវិហារ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់ប៉ាស្ទ័រ និងលេខាព្រះវិហារ ដែលបម្រើការនៅតាមព្រះវិហារ និងតាមតំបន់នានាទូទាំងរាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ លឹម ផេង លេខាធិការប្រតិបត្តិនៃ SEUM។ វគ្គបណ្តុះបណ្តាលនេះបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់លេខាព្រះវិហារក្នុងការជំរុញបេសកកម្ម តាមរយៈភាពជាអ្នកដឹកនាំដ៏ស្មោះត្រង់ ការកត់ត្រាប្រវត្តិត្រឹមត្រូវ និងការអនុវត្តការងាររដ្ឋបាលផងដែរ។ សិក្ខាកាមក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានាដែលពួកគេបានជួបប្រទះនៅក្នុងព្រះវិហារ និងតាមតំបន់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបង្កើតឱ្យមានឱកាសសម្រាប់ការសហការនិងការរៀនសូត្រតាមបែបការអនុវត្តជាក់ស្តែង។   ដោយដកស្រង់ចេញពីសៀវភៅណែនាំស្តីរបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទប៉ាស្ទ័រ លឹម ផេង  បានផ្តល់ការណែនាំដោយផ្អែកលើព្រះគម្ពីរ និងគោលការណ៍សំខាន់ៗ ដើម្បីជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីរបស់ព្រះវិហារ និងការទទួលខុសត្រូវរបស់ស្ថាប័ន។ វគ្គពិភាក្សាបានជួយពង្រឹងទំនុកចិត្តរបស់សិក្ខាកាមក្នុងការបំពេញការងារបម្រើព្រះរបស់ពួកគេប្រកបដោយភាពស្មោះត្រង់ និងសហការគ្នាជាធ្លុងតែមួយ។   វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងការគោរពតាមគោលការណ៍នានារបស់ព្រះវិហារ និងធ្វើការរួមគ្នាដើម្បីពង្រឹងក្រុមជំនុំ នៅពេលដែលពួកគេចែកចាយសេចក្តីសង្ឃឹមរបស់ព្រះគ្រីស្ទនៅទូទាំងប្រទេសកម្ពុជា។   Church Clerk Training Equips Leaders for Effective Ministry in Cambodia By, Pastor Noeum Vannak | Cambodia Adventist Mission   To…

Read MoreLong right arrow

ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំព្រះវិហារសម្រាប់ការបំពេញបេសកកម្ម

ជាមួយនិងការប្តេជ្ញាចិត្តជាថ្មីក្នុងការបណ្តុះបណ្តាលសមាជិកឱ្យក្លាយជាសិស្ស និងដើម្បីនាំដំណឹងល្អទៅកាន់មនុស្សឱ្យបានកាន់តែច្រើន បេសកកម្មអាត់វេនទីស្ទកម្ពុជា បានអញ្ជើញប៉ាស្ទ័រ និងថ្នាក់ដឹកនាំព្រះវិហារ មកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះដឹកនាំដោយប៉ាស្ទ័រ Niratisai Aipan ដែលជាសហការីផ្នែកកិច្ចការគ្រូគង្វាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាប្រធាននាយកដ្ឋាន NDR-IEL ដែលលោកបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យពង្រឹងភាពជាអ្នកដឹកនាំខាងវិញ្ញាណ និងការផ្តោតយកចិត្តទុកដាក់លើបេសកកម្ម។ ឆ្លងកាត់ការបណ្តុះបណ្តាលនេះ ប៉ាស្ទ័រ Niratisai Aipan បានបង្ហាញពីគោលការណ៍ជាក់ស្តែងសម្រាប់ភាពជាអ្នកដឹកនាំព្រះវិហារដែលប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរក និងការនាំសមាជិក ស់ៗឱ្យត្រឡប់មកវិញតាមរយៈកិច្ចការងាររបស់ NDR-IEL។ លោកក៏បានណែនាំអំពីគម្រោង «សំឡេងតែមួយ ២៧»(One Voice 27) និងបានរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយដំណឹងល្អពេញមួយឆ្នាំ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីជ្រមុជទឹកដែលបានគ្រោងទុកនៅខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។   លើសពីនេះ ប៉ាស្ទ័រ Niratisai Aipan បានជំរុញឱ្យប៉ាស្ទ័រទាំងអស់រៀបចំពិធីលាងព្រះអម្ចាស់ជារៀងរាល់ត្រីមាសម្តងៗ នៅតាមព្រះវិហារនីមួយៗ ដោយបានគូសបញ្ជាក់ពីតួនាទីរបស់ពិធីនេះក្នុងការពង្រឹង និងបំប៉នជីវិតខាងវិញ្ញាណរបស់សមាជិកក្រុមជំនុំ។ នៅថ្ងៃបរិសុទ្ធ លោកបានដឹកនាំពិធីលាងព្រះអម្ចាស់រួមគ្នាជាមួយបណ្តាប៉ាស្ទ័រទាំងឡាយ ដោយបានបង្ហាញពីគោលការណ៍ព្រះគម្ពីរ និងជំហានជាក់ស្តែងក្នុងការប្រារពពិធីដ៏វិសុទ្ធនេះ។   វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងចំណោមថ្នាក់ដឹកនាំព្រះវិហារ ដើម្បីបំរើការងារប្រកបដោយក្តីមេត្តាករុណាដូចព្រះគ្រីស្ទ ពង្រឹងក្រុមជំនុំ និងធ្វើការរួមគ្នាដើម្បីជំរុញបេសកកម្មក្នុងការចែករំលែកសេចក្តីសង្ឃឹមរបស់ព្រះយេស៊ូវនៅទូទាំងប្រទេសកម្ពុជា។   Cambodia…

Read MoreLong right arrow

មនុស្ស៤២ នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus

មនុស្ស៤២នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus   ការផ្សាយដំណឹងល្អមួយបានធ្វើឡើងតាមរយៈបេសកកម្ម Mission Refocus នៅខេត្តកណ្តាល និងបានបញ្ចប់ទៅដោយពិធីជ្រមុជទឹកជូនដល់មនុស្សចំនួន៤២នាក់ ដែលបានបង្ហាញឱ្យឃើញពីសមិទ្ធផលជាដ៏បន្តបន្ទាប់នៃការផ្សព្វផ្សាយដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។   ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ាស្ទ័រ Jose V. Zabat Jr. ដែលជានាយកបេសកកម្ម Mission Refocus ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង បានចែករំលែកនូវសារដំណឹងល្អ ជារៀងរាល់ល្ងាច ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពីសហគមន៍រាប់រយនាក់។ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់បានឈ្វេងយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសង្ឃឹមដែលមានចែងក្នុងព្រះគម្ពីរ។ កម្មវិធីនេះបានឈានដល់ចំណុចដ៏សំខាន់បំផុតនៅក្នុងពិធីអបអរសាទរពិធីបុណ្យជ្រមុជទឹកដ៏មានសេចក្តីត្រេកអរនាថ្ងៃបិសុទ្ធ ខណៈដែលបុគ្គលចំនួន៤២នាក់ បានប្ដេជ្ញាចិត្តថ្វាយជីវិតរបស់ខ្លួនចំពោះព្រះគ្រីស្ទជាសាធារណៈ។   ក្រៅពីការអធិប្បាយ ប៉ាស្ទ័រ Jose V. Zabat Jr. ក៏បានចុះទៅសួរសុខទុក្ខអ្នកបំពេញបេសកកម្មក្រោមគម្រោង MissionRefocus ដែលកំពុងតែបម្រើការនៅក្នុងសហគមន៍ចំនួនពីរនៅខេត្តកណ្តាលផងដែរ។ លោកបានអធិដ្ឋានជាមួយពួកគេ លើកទឹកចិត្តពួកគេនៅក្នុងកិច្ចការបម្រើព្រះ ហើយក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការចែករំលែកដំណឹងល្អដោយភាពស្មោះត្រង់នៅក្នុងតំបន់ដែលពួកគេបំពេញបេសកកម្ម។   ថ្នាក់ដឹកនាំព្រះវិហារបានសរសើរតម្កើងព្រះជាម្ចាស់ចំពោះផលផ្លែខាងវិញ្ញាណនេះ និងបានថ្លែងអំណរគុណដល់សមាជិកព្រមទាំងអ្នកគាំទ្រទាំងអស់តាមរយៈការអធិដ្ឋាន ការចូលរួមលះបង់ និងការរួមចំណែកផ្សេងៗទៀតរបស់ពួកគេ ដែលបានធ្វើឱ្យយុទ្ធនាការផ្សាយដំណឹងល្អនេះ ក៏ដូចជាបេសកកម្មដែលកំពុងបន្តទៀតទទួលបានជោគជ័យ។ Mission Refocus Evangelistic Series…

Read MoreLong right arrow

នាយកដ្ឋានអប់រំរួមបញ្ចូលវគ្គបណ្តុះបណ្តាលជាមួយការផ្សាយដំណឹងល្អ

ខេត្តតាកែវ — នាយកដ្ឋានអប់រំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងគុណភាពសិក្សា ផ្សាយដំណឹងល្អ ចុះសួរសុខទុក្ខនៅតាមសាលានានា បណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើកម្មវិធីផ្សាយដំណឹងល្អរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦។   កម្មវិធីនេះបានចាប់ផ្តើមដោយការចុះសួរសុខទុក្ខនៅសាលាអាត់វេនទីស្ទត្រពាំងអំពិល សាលាអាត់វេនទីស្ទអន្តរជាតិកម្ពុជា និងសាលាអាត់វេនទីស្ទចំរើនផល ដែលនៅទីនោះថ្នាក់ដឹកនាំផ្នែកអប់រំបានលើកទឹកចិត្តដល់គ្រូបង្រៀននៅក្នុងកិច្ចការរបស់ខ្លួនដោយផ្ដោតលើព្រះគ្រីស្ទជាគោល។   កម្មវិធីនេះបានបន្តធ្វើឡើងនៅសាលាអាត់វេនទីស្ទតាកែវទៀត ដែលមានគ្រូបង្រៀនចំនួន៣៩នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតបរិយាកាសល្អសម្រាប់សិស្សានុសិស្ស»។ លោកស្រីបណ្ឌិត ម៉ារី ជេន អេ ហ្សាបាត (Dr. Mary Jane A. Zabat) ប្រធាននាយកដ្ឋានអប់រំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (Southern Asia-Pacific Division) បានដឹកនាំវគ្គសិក្សាស្តីពីវិធីសាស្ត្របង្រៀនរបស់ព្រះយេស៊ូវ ការគ្រប់គ្រងថ្នាក់រៀន និងកិច្ចការបម្រើព្រះរួមគ្នា។ លោកស្រីបានរំលឹកដល់អ្នកចូលរួមថា៖ «សិស្សានុសិស្សនឹងមិនចងចាំពីអ្វីដែលអ្នកបានបង្រៀនពួកគេនោះទេ ប៉ុន្តែ ពួកគេនឹងចងចាំថា តើអ្នកបានយកចិត្តទុកដាក់ និងស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា»។   នៅរៀងរាល់ល្ងាចមានអ្នកភូមិ សិស្សានុសិស្ស គ្រូបង្រៀន រួមទាំងបុគ្គលិកសាលាអាត់វេនទីស្ទតាកែវផងដែរដែលមានចំនួនសរុបប្រមាណជាង២០០នាក់ បានមកជួបជុំគ្នាសម្រាប់កម្មវិធីផ្សាយដំណឹងល្អក្រោមប្រធានបទ «ចូរភ្លឺចែងចាំងឡើង និងចូរលេចធ្លោឡើង» (Glow Up and…

Read MoreLong right arrow

ថ្នាក់ដឹកនាំព្រះវិហារនៅខេត្តសៀមរាបទទួលបានការបណ្តុះបណ្តាលអំពីការថែបំប៉នក្រុមជំនុំ និងការបង្កើតសាវក

អ្នកដាំក្រុមក្រុមជំនុំ អ្នកផ្សាយដំណឹងល្អ និងថ្នាក់ដឹកនាំព្រះវិហារក្នុងខេត្តសៀមរាប បានមកជួបជុំគ្នាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល NDR-IEL ពេញមួយថ្ងៃ ដែលផ្តោតលើការថែបំប៉នក្រុមជំនុំ ការបង្កើតសាវក និងការរីកចម្រើនផ្នែកខាងព្រលឹងវិញ្ញាណ។   ប៉ាស្ទ័រ នឿម វណ្ណៈ អគ្គលេខាធិការបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលនេះ។ លោកបានពន្យល់ពីគោលបំណងរបស់ NDR-IEL និងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យបង្កើតផែនការជាក់ស្តែង ដើម្បីពង្រឹងសមាជិក និងជួយខាងព្រលឹងវិញ្ញាណឱ្យបានរឹងមាំនៅក្នុងព្រះវិហាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះបានសង្កត់ធ្ងន់ថា ព្រះវិហារគួរតែថែបំប៉នសមាជិករបស់ខ្លួនជាមុនសិន មុននឹងពង្រីកកិច្ចការផ្សាយដំណឹងល្អទៅកាន់សហគមន៍។ សិក្ខាកាមបានពិភាក្សាគ្នាអំពីរបៀបដែលសមាជិកក្រុមជំនុំអាចឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ អត្តចរិត និងសារនៃដំណឹងល្អរបស់ព្រះយេស៊ូវតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំព្រះវិហារឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីៗ និងផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសមាជិកដែលបានឃ្លាតឆ្ងាយពីព្រះវិហារ។ លោកបានរំលឹកដល់សិក្ខាកាមថា ពិធីបុណ្យជ្រមុជទឹក គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរជំនឿរបស់សមាជិកថ្មីៗប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់នៃការទទួលខុសត្រូវរបស់ព្រះវិហារចំពោះពួកគេនោះឡើយ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានមានប្រសាសន៍ថា៖ «ព្រះបានត្រាស់ហៅគ្រប់ព្រះវិហារទាំងអស់ឱ្យបន្តកិច្ចការបង្កើតសាវក។ រីឯសមាជិកក៏ត្រូវចូលរួមគាំទ្រ ដើម្បីរីកចម្រើនក្នុងជំនឿ រក្សាការភ្ជាប់ទំនាក់ទំនងជាមួយព្រះគ្រីស្ទ និងចូលរួមយ៉ាងក្នុងបេសកកម្មរបស់ទ្រង់ផងដែរ»។ វគ្គបណ្តុះបណ្តាលនេះបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទូទាំងខេត្តឱ្យបម្រើព្រះដោយស្មោះត្រង់ ថែបំប៉ន សមាជិកព្រះវិហារ និងចូលរួមបង្កើតសាវកសម្រាប់ព្រះយេស៊ូវទៀតផង។   Siem Reap Church…

Read MoreLong right arrow