Blog

ថ្នាក់ដឹកនាំព្រះវិហារនៅខេត្តសៀមរាបទទួលបានការបណ្តុះបណ្តាលអំពីការថែបំប៉នក្រុមជំនុំ និងការបង្កើតសាវក

អ្នកដាំក្រុមក្រុមជំនុំ អ្នកផ្សាយដំណឹងល្អ និងថ្នាក់ដឹកនាំព្រះវិហារក្នុងខេត្តសៀមរាប បានមកជួបជុំគ្នាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល NDR-IEL ពេញមួយថ្ងៃ ដែលផ្តោតលើការថែបំប៉នក្រុមជំនុំ ការបង្កើតសាវក និងការរីកចម្រើនផ្នែកខាងព្រលឹងវិញ្ញាណ។   ប៉ាស្ទ័រ នឿម វណ្ណៈ អគ្គលេខាធិការបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលនេះ។ លោកបានពន្យល់ពីគោលបំណងរបស់ NDR-IEL និងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យបង្កើតផែនការជាក់ស្តែង ដើម្បីពង្រឹងសមាជិក និងជួយខាងព្រលឹងវិញ្ញាណឱ្យបានរឹងមាំនៅក្នុងព្រះវិហាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះបានសង្កត់ធ្ងន់ថា ព្រះវិហារគួរតែថែបំប៉នសមាជិករបស់ខ្លួនជាមុនសិន មុននឹងពង្រីកកិច្ចការផ្សាយដំណឹងល្អទៅកាន់សហគមន៍។ សិក្ខាកាមបានពិភាក្សាគ្នាអំពីរបៀបដែលសមាជិកក្រុមជំនុំអាចឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ អត្តចរិត និងសារនៃដំណឹងល្អរបស់ព្រះយេស៊ូវតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំព្រះវិហារឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីៗ និងផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសមាជិកដែលបានឃ្លាតឆ្ងាយពីព្រះវិហារ។ លោកបានរំលឹកដល់សិក្ខាកាមថា ពិធីបុណ្យជ្រមុជទឹក គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរជំនឿរបស់សមាជិកថ្មីៗប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់នៃការទទួលខុសត្រូវរបស់ព្រះវិហារចំពោះពួកគេនោះឡើយ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានមានប្រសាសន៍ថា៖ «ព្រះបានត្រាស់ហៅគ្រប់ព្រះវិហារទាំងអស់ឱ្យបន្តកិច្ចការបង្កើតសាវក។ រីឯសមាជិកក៏ត្រូវចូលរួមគាំទ្រ ដើម្បីរីកចម្រើនក្នុងជំនឿ រក្សាការភ្ជាប់ទំនាក់ទំនងជាមួយព្រះគ្រីស្ទ និងចូលរួមយ៉ាងក្នុងបេសកកម្មរបស់ទ្រង់ផងដែរ»។ វគ្គបណ្តុះបណ្តាលនេះបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទូទាំងខេត្តឱ្យបម្រើព្រះដោយស្មោះត្រង់ ថែបំប៉ន សមាជិកព្រះវិហារ និងចូលរួមបង្កើតសាវកសម្រាប់ព្រះយេស៊ូវទៀតផង។   Siem Reap Church…

Read MoreLong right arrow

កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំ

កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា   មានកុមារប្រមាណជាង ២០០នាក់ បានចូលរួមក្នុងកម្មវិធីទិវាកុមារ និងទិវាស្ត្រី នៅក្នុងសហគមន៍នៃខេត្តកំពង់ធំ កាលពីថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា សហការជាមួយបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង(SSD) និងបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ (SEUM)។   កុមារដែលបានចូលរួមភាគច្រើនគឺមកពីគ្រួសារជាច្រើនដែលមិនមែនជាក្រុមជំនុំឡើយ។ ក្នុងនោះក៏មានគ្រូបង្រៀនជាង២០នាក់ និងសមាជិកព្រះវិហារប្រមាណជា៨០-៩០នាក់ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយបង្គំ ការសិក្សាព្រះគម្ពីរ វគ្គបណ្តុះបណ្តាល និងការពិភាក្សាផ្សេងៗថែមទៀតផង។   លោកស្រី Danita P. Caderma ជាប្រធាននាយកដ្ឋានកុមានៃបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងលោកស្រី Agusta Pheng ប្រធាននារយកដ្ឋានកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ បានធ្វើបទបង្ហាញនៅក្នុងកម្មវិធីទាំងមូល។ កម្មវិធីនេះក៏មានការគាំទ្រនិងចូលរួមពីសំណាក់ប៉ាស្ទ័រ នឿម វណ្ណៈ ជាអគ្គលេខាធិការនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោកស្រី ហេង សាយន ជាប្រធាននាយកដ្ឋនាកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមទាំងប៉ាស្ទ័រតំបន់ផងដែរ។ នៅក្នុងឱកាសនោះ លោកស្រី Danita P.…

Read MoreLong right arrow

បេសកកម្មអាត់វេនទីស្ទកម្ពុជា ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម្រាប់បំពេញបេសកកម្ម

បេសកកម្មអាត់វេនទីស្ទកម្ពុជា ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម្រាប់បំពេញបេសកកម្មដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា   មានសិក្ខាកាមប្រមាណជាង៥០នាក់ រួមមាន៖ ប៉ាស្ទ័រ ប្រធានតំបន់ និងភរិយារបស់ពួកគេ បានអញ្ជើញមកជួបជុំគ្នានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមិថុនា ឆ្នាំ២០២៦។  នេះជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា ។   ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងការយល់ដឹងអំពីអភិបាលកិច្ច កិច្ចប្រតិបត្តិការ និងអាទិភាពចម្បងនៃកិច្ចការរបស់ព្រះវិហារ ខណៈពេលដែលព្រះវិហារកំពុងតែបោះជំហានទៅមុខ ដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦-២០៣០។ មន្ត្រីដឹកនាំរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ការទទួលខុសត្រូវរួមគ្នា និងភាពស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ ក្នុងការបំពេញបេសកកម្មរបស់ព្រះវិហារ។   ប៉ាស្ទ័រ លឹម ផេង លេខាធិការនៃសហភាពបេសកកម្មអាស៊ីអាគ្នេយ៍ (SEUM) បានដឹកនាំវគ្គសិក្សាស្តីពីទម្រង់រចនាសម្ព័ន្ធ អភិបាលកិច្ច និងកិច្ចប្រតិបត្តិការរបស់ព្រះវិហារ ដែលបានជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលព្រះវិហារសេវេនដេយអាត់វេនទីស្ទដំណើរការ និងរបៀបដែលថ្នាក់ដឹកនាំអាចបម្រើការងារឱ្យបានកាន់តែមានប្រសិទ្ធភាព។   អ្នកស្រី អាហ្គាស្តា ប៊ុន ឌីយ៉ាន ផេង (Agusta Baun Dian Pheng) ក៏បានចូលរួមដឹកនាំវគ្គសិក្សាពិសេសសម្រាប់ភរិយារបស់ប៉ាស្ទ័រ និងភរិយារបស់ប្រធានតំបន់មណ្ឌលផងដែរ ដោយបានលើកឡើងពីតួនាទីដ៏សំខាន់របស់ពួកគេក្នុងការគាំទ្រដល់កិច្ចការបម្រើព្រះ និងការជំរុញបេសកកម្មតាមរយៈការសហការជាដៃគូជាមួយស្វាមីរបស់ខ្លួន។…

Read MoreLong right arrow

បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួន

បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួនដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា បេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងកិច្ចខិតខំប្រឹងប្រែងបេសកកម្មរបស់ខ្លួនបន្ថែមទៀតតាមរយៈរថយន្តក្នុងបំណងពង្រីកសកម្មភាពនៅទូទាំងប្រទេស។ ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្ហើបប្រាប់ថា ព័ន្ធកិច្ចតាមរយៈរថយន្តនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារព្រះវិហារ។ រថយន្តនេះជួយសម្រួលដល់ការពង្រីកសកម្មភាពព្រះវិហារ បង្កើនឱកាសសម្រាប់ការផ្សាយដំណឹងល្អ និងគាំទ្រដល់សកម្មភាពនានានៅតាមសហគមន៍។ លើសពីនេះ ព័ន្ធកិច្ចតាមរយៈរថយន្តនេះ បានរួមចំណែកពង្រឹងដល់ការចូលរួមរបស់សមាជិកកាន់តែច្រើន ក៏ដូចជាអ្នកស្ម័គ្រចិត្តដទៃៗទៀត រួមទាំងសមាជិកព្រះវិហារក៏អាចកាន់តែសកម្មក្នុងកិច្ចបម្រើផងដែរ។ ព័ន្ធកិច្ចនេះក៏បានផ្តល់ឱ្យយុវជននូវឱកាសកាន់តែច្រើន ដើម្បីចូលរួមក្នុងការបម្រើដែលជួយរៀបចំពួកគេឲ្យមានបទពិសោធន៍សម្រាប់ការបម្រើដល់កិច្ចការនៅក្នុងព្រះវិហារនាពេលអនាគត។ បេសកកម្មអាត់វេនទីស្ទកម្ពុជា ប្តេជ្ញាប្រើប្រាស់រថយន្តនេះតាមលទ្ធភាពជាក់ស្តែង ដើម្បីជួយពង្រឹងផ្នែកព្រលឹងវិញ្ញាណ និងផ្តោតសំខាន់លើកម្មវិធីនានាដើម្បីផ្សាយដំណឹងល្អ ព្រមទាំងបម្រើសេចក្តីត្រូវការរបស់សហគមន៍ទៅតាមតំបន់ផ្សេងៗដែលកំពុងតែត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជាផងដែរ។ CAM Expands Outreach with Van MinistryBy Kimseng Se | Cambodia Adventist Mission The Cambodia Adventist Mission (CAM) has strengthened its outreach efforts through a dedicated van ministry, marking a significant step forward in expanding mission activities across…

Read MoreLong right arrow

១៦នាក់បានទទួលបុណ្យជ្រមុជទឹកតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្

១៦នាក់បានទទួលបុណ្យជ្រមុជទឹកតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជាបេសកកម្មអាត់វេនទីស្ទកម្ពុជា មានសេចក្តីរីករាយក្នុងពិធីបុណ្យជ្រមុជទឹករបស់បុគ្គលចំនួន១៦នាក់ បន្ទាប់ពីកម្មវិធីផ្សាយដំណឹងល្អុមួយបានធ្វើឡើងចាប់ពីថ្ងៃទី ១១-១៤ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ កម្មវិធីនេះបាននាំសមាជិកព្រះវិហារ ស្ថាប័នដៃគូ និងសហគមន៍មកជួបជុំគ្នាសម្រាប់សារដែលផ្តោតលើព្រះគម្ពីរ ការប្រកបគ្នា និងការលើកកម្ពស់ខាងព្រលឹងវិញ្ញាណ។ គំនិតផ្តួចផ្តើមនេះអាចធ្វើទៅបានតាមរយៈកិច្ចសហការរបស់ស្ថាប័នដៃគូជាច្រើនរួមមាន៖ Gospel Outreach (GO) Advocates for Southeast Asians and the Persecuted (ASAP) Jesus For Asia (JFA) និង Quiet Hour Ministries។ អស់រយៈពេលជាច្រើនខែនៃកិច្ចខិខំប្រឹងប្រែង ស្ថាប័នដៃគូទាំងនេះបានធ្វើការជាមួយថ្នាក់ដឹកនាំព្រះវិហារ ដើម្បីផ្តល់នូវធនធាន ការបណ្តុះបណ្តាល និងការធ្វើផែនការសម្របសម្រួល ដោយបង្ហាញពីកម្លាំងនៃបេសកកម្មរួបរួមគ្នា។   នៅចុងបញ្ចប់នៃកម្មវិធីផ្សាយដំណឹងល្អនេះ មានបុគ្គលចំនួន១៦នាក់ បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិត និងប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។ ការប្តេជ្ញាចិត្តរបស់ពួកគេឆ្លុះបញ្ចាំងពីអំណាចនៃការផ្លាស់ប្តូរតាមរយៈដំណឹងល្អ និងពីផលផ្លែនៃកិច្ចសហការដ៏ស្មោះត្រង់នៅក្នុងបេសកកម្មរបស់ព្រះជាម្ចាស់។ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូ ការគាំទ្រដល់បេសកកម្ម និងការលះបង់របស់សមាជិកព្រះវិហារដែលបានអធិស្ឋាន ព្រមទាំងចូលរួមដែលធ្វើឱ្យការកម្មវិធីនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។ព្រះវិហារសេវេនដាយអាត់វេនទីស្ទកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការអំពាវនាវដល់មនុស្សទាំងអស់ឱ្យក្លាយជាសិស្សដ៏រស់រវើករបស់ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ចូលរួមចែករំលែកសាររបស់ទេវតាទាំងបី និងរៀបចំចិត្តសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទក្នុងពេលឆាប់ៗនេះ។…

Read MoreLong right arrow

បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង

 បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា   ខត្តកោះកុង ប្រទេសកម្ពុជា—បេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនៅថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីសួសុខទុក្ខក្រុមជំនុំ និងអ្នកថ្មីៗដែលចាប់អារម្មណ៍ចំពោះដំណឹងល្អ។ ដំណើរទស្សនកិច្ចនៃបេសកកម្មនេះដឹកនាំដោយប៉ាស្ទ័រ ម៉ៅ រឿន (យ៉ូហាន) ជានាយកថ្មីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាដែលទើបជាប់ឆ្នោត។   មានប្រមាណ៣០គ្រួសារបានទទួលជំនួយជាស្បៀងអាំហារ និងសំភារៈផ្សេងៗក្នុងអំឡុងពេលចុះសួសុខទុក្ខនេះ និងបានអធិដ្ឋានជូនដល់អ្នកជំងឺថែមទៀតផង។ អ្នកដឹកនាំប្រចាំតំបន់បានបង្ហើបឲ្យដឹងថា នេះក្រុមសហគមន៍ថ្មីមួយដែលពួកគាត់ចុះទៅដល់ និងបាន ផ្សព្វផ្សាយដំណឹងល្អ និងការគាំទ្រផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋផងដែរ។   មន្ត្រីបេសកកម្មអាត់វេនទីស្ទកម្ពុជាក៏បានពិភាក្សាអំពីផែនការរយៈពេលវែងសម្រាប់តំបន់នេះដោយមានគម្រោងចង់បានដីមួយកន្លែងសម្រាប់សាងសង់ព្រះវិហារ និងសាលារៀនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកកិច្ចការដំណឹងល្អនៅក្នុងស្រុកថ្មបាំង។   បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា២០០០ គ្រួសារកំពុងតែរស់នៅក្នុងតំបន់នេះ។ អ្នកដឹកនាំក្រុមជំនុំបញ្ជាក់ថា៖ «តំបន់នេះជាសហគមន៍ថ្មីដែលមានសក្តានុពលខ្លាំងក្នុងការផ្សាយដំណឹងល្អ»។ បេសកកម្មអាត់វេនទីស្ទកម្ពុជាមានគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីផ្តោតលើសុខភាព ការអភិវឌ្ឍជំនាញនានា និងកម្មវិធីជាប្រចាំដែលមានគោលបំណងបម្រើដល់តម្រូវការរបស់សហគមន៍ទាំងមូល។   សកម្មភាពចុះសួសុខទុក្ខនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងការពង្រីកការងារដំណឹងល្អនៅទូទាំងប្រទេស រួមទាំងតំបន់ទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។ កិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីឲ្យមានដំណើរការនៃកិច្ចការដំណឹល្អ ដែលរួមបញ្ចូលនូវជំនួយជាក់ស្តែង ការចូលរួមពីសហគមន៍ និងការចែករំលែកសារនៃដំណឹងល្អដល់ពួកគេ។   Cambodia Adventist Mission Expands…

Read MoreLong right arrow

សម្ពោធអគារសិក្សាថ្មី

សម្ពោធអគារសិក្សាថ្មីតាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chowដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ខេត្តកំពង់ធំ – បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារពពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chow ស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងពិធីនោះមានវត្តមានជាគណអធិបតីពីថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា អ្នកតំណាងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូប្រចាំសាលា ឪពុកម្តាយសិស្សានុសិស្ស សិស្សានុសិស្ស អ្នកភូមិ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតបានចូលរួមអបអរសាទរ។ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំការឧទ្ទិស និងថ្លែងអំណរគុណចំពោះមូលនិធិដែលបានគាំទ្រក្នុងការពង្រីកវិសាលភាពនៃសាលារៀននេះ បន្ទាប់ពីសាលាខ្វះបន្ទប់រៀនជាច្រើនឆ្នាំកន្លងហើយ។ មន្ត្រីតំណាងរដ្ឋាភិបាលបានកោតសរសើរចំពោះការបន្តអភិវឌ្ឍរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងវិស័យអប់រំតាមជនបទ និងបានលើកឡើងពីតម្លៃនៃកិច្ចសហប្រតិបត្តិការជាមួយសាលាអាត់វេនទីស្ទទួលចាន់នេះផ្ទាល់តែម្តង។ រីឯអាជ្ញាធរមូលដ្ឋានវិញក៏បានទទួលស្គាល់ចំពោះការអប់រំដែលប្រកបដោយគុណភាពរបស់សាលាថែមទៀតផងដែរ។អ្នកភូមិនៅជុំវិញសាលារៀននេះ បានសំដែងនូវការស្វាគមន៍ចំពោះសមិទ្ធផលថ្មី និងរីករាយដែលអាចមានកន្លែងបន្ថែមទៀតសម្រាប់អាចឲ្យកុមារៗបានចូលរៀនច្រើននាក់បន្ថែមទៀត។ ថ្នាក់ដឹកនាំនៃ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានបញ្ជាក់ថា សាលានេះនឹងបន្តផ្តល់ទាំងការអប់រំទូទៅ និងការណែនាំខាងវិញ្ញាណ ក៏ដូចជាជួយសិស្សានុសិស្សឱ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវផងដែរ។បច្ចុប្បន្ននេះ សាលាអាត់វេនទីស្ទទួលចាន់មានគ្រូបង្រៀនចំនួន៦នាក់ កំពុងតែបម្រើការងារ និងមានសិស្សចំនួន១១៦នាក់ កំពុងតែរៀនចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៥។ ជាមួយនឹងការបើកសម្ពោធអគារសិក្សាថ្មីនេះ សាលារំពឹងថានឹងទទួលបានសិស្សថ្មីៗមកចុះឈ្មោះចូលរៀនកើនឡើងថែមទៀតជាមិនខាន។…

Read MoreLong right arrow

Seven Pastors Ordained in Cambodia

  A Harvest of Blessings: Over 2,000 Baptizedand Seven Pastors Ordained in Cambodia By Kimseng Se | Cambodia Adventist Mission Under the leadership of Pastor Hang Dara, President of the Cambodia Adventist Mission (CAM), the year 2025 marks a historic season of blessing as more than 2,000 souls committed their lives to follow Jesus through…

Read MoreLong right arrow

ពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារនៅក្រុងកំពង់ឆ្នាំង

ការងាររបស់ព្រះវិហារក្នុងខេត្តកំពង់ឆ្នាំងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំក្រុមជំនុំ សមាជិកក្រុមជំនុំ និងបេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលមានប៉ាស្ទ័រ ហង្ស តារា ជានាយក។ នៅឆ្នាំ២០២៥ មានសមាជិកថ្មីៗចំនួន៦៤នាក់ បានប្រកាសជាសាធារណៈទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះតាមរយៈពិធីបុណ្យជ្រមុជទឹក ដែលបង្ហាញពីការរីកចម្រើនខាងព្រលឹងវិញ្ញាណក្នុងខេត្តទាំងមូល។បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់កន្លងមកនេះ ព្រះជាម្ចាស់បានប្រទានពរដ៏ពិសេសមួយទៀតតាមរយៈលោក David Fam ស្ថាបនិកនៃវិទ្យាស្ថាន អេណន មានទីតាំងនៅប្រទេសម៉ាឡេស៊ី។ លោកបាន ផ្តល់នូវមូលនិធិសម្រាប់ការសាងសង់អគារព្រះវិហារថ្មីមួយ សម្រាប់ទីរួមខេត្តកំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមជំនុំបានមកប្រមូលផ្តុំគ្នាដោយភាពរីករាយ និងអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារថ្មី។ សមាជិកព្រះវិហារប្រមាណ៣០នាក់ បានចូលរួម ព្រមទាំងក្រុមការងាររបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប៉ាស្ទ័រ ហង្ស តារា។ កម្មវិធីដ៏សោមនស្ស រីករាយនេះ បានបន្លឺសំឡេងកងរំពងដោយបទចម្រៀងសរសើរតម្កើង និងការដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះព្រះដែលទ្រង់បានឆ្លើយតបចំពោះការអធិស្ឋានដ៏យូររបស់ក្រុមជំនុំសម្រាប់ព្រះវិហារនេះ។ ប៉ាស្ទ័រ ហង្ស តារា មានប្រសាសន៍ថា៖ «ព្រះពរនេះ គឺជាលទ្ធផលចេញពីភាពស្មោះត្រង់ សាមគ្គីភាព និងការស្តាប់បង្គាប់របស់ក្រុមជំនុំចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ព្រះវិហារថ្មីនេះនឹងបម្រើជាកន្លែងសម្រាប់ ថ្វាយបង្គំ ប្រកបគ្នា និងបង្កើតសាវក ព្រមទាំងជួយពង្រឹងជំនឿរបស់សមាជិកក្រុមជំនុំ ក៏ដូចជាថែបំប៉នអ្នកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីផងដែរ»។អគារព្រះវិហារក្រុងកំពង់ឆ្នាំងនេះនឹងឈរជាសក្ខីភាពចំពោះភាពស្មោះត្រង់របស់ព្រះជាម្ចាស់ និងការលះបង់របស់ក្រុមជំនុំរបស់ទ្រង់ក្នុងការរួមចំណែក ដើម្បីជំរុញបេសកកម្មនៃដំណឹងល្អនៅប្រទេសកម្ពុជា។ New Church…

Read MoreLong right arrow

Over 1,000 New Baptisms

(By Kimseng Se | Cambodia Adventist Mission) More than 1,000 people were baptized following a nationwide evangelistic series in Cambodia, marking one of the second largest reaping events in the country’s Adventist history.The outreach focused the whole Cambodia which also included the Northeast, a region home to diverse ethnic communities including Kuy, Brao, Kreung, Tampuan,…

Read MoreLong right arrow