The Work of Small Groups Evangelism
គ្រាប់ពូជដំណឹងល្អតាមរយៈកិច្ចការនៃក្រុមតូច លទ្ធផលនៃកិច្ចការផ្សាយដំណឹងល្អតាមរយៈក្រុមតូច គឺជាព្រះពរសម្រាប់មិស្សិនកម្ពុជា។ ជាក់ស្តែងនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទូទាំងមិស្សិនកម្ពុជាមានការប្រារពពិធីចម្រូតនៃការងារក្រុមតូចៗនៅតាមតំបន់នានា។ ជាលទ្ធផលយ៉ាងហោចណាស់មកដល់ពេលនេះយើងទទួលបានបងប្អូនចំនួនប្រមាណជាង២៤០នាក់បានសំរេចចិត្តទទួលព្រះយេស៊ូវជាព្រះអង្គសង្រ្គោះតាមរយៈពិធីបុណ្យជ្រមុជទឹក។ យើងខ្ញុំតំណាងឱ្យមិស្សិនកម្ពុជា សូមសំដែងនូវការកោតសរសើរ និងសូមថ្លែងអំណរគុណដល់ប៉ាស្ទ័រ អ្នកដាំក្រុមជំនុំ ប្រធានតំបន់ ប្រធានព្រះវិហារ លោកគ្រូ អ្នកគ្រូ សមាជិកក្រុមជំនុំ និងលោកអ្នកបងប្អូនដែលបានចូលរួមចំណែកសម្រាប់កិច្ចការបម្រើព្រះជាម្ចាស់នៃយើងយ៉ាងអស់ពីកំលាំងកាយចិត្តក្នុងការចេញទៅផ្សាយដំណឹងល្អ។ គួឱ្យកត់សម្គាល់ផងដែរថា កិច្ចការនៃការផ្សាយដំណឹងល្អតាមរយៈក្រុមតូចនេះ បានផ្តួចផ្តើមគំនិតមកពីថ្នាក់ញូញានថ្មីរបស់យើង។ លទ្ធផលបង្ហាញថា យុទ្ធសាស្ត្រនេះយើងអាចទទួលបាននូវព្រះពរជាទីគាប់ចិត្តដោយបានឃើញគ្រាប់ពូជនៃដំណឹងល្អបានចាក់ឫស្ស និងដុះជាពន្លកឡើងនៅក្នុងជីវិតរបស់បងប្អូនជាច្រើននាក់ដែលទើបតែបានទទួលបុណ្យជ្រមុជទឹកនាពេលថ្មីៗកន្លងមកនេះ។ ដោយឡែកមិស្សិនកម្ពុជាក៏បានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិភាគតិចនៅភូមិភាគឥ្ឍសានដែលដំណឹងល្អមិនបានទាន់បានចូលទៅដល់ទូលំទូលាយនៅឡើយ។ តាមរយៈកិច្ចការនៃការផ្សាយដំណឹងល្អតាមក្រុមតូចនេះ នោះមានបងប្អូននៅតំបន់ភូមិភាគឥ្ឍសានចំនួនជាង៥០នាក់បានទទួលបុណ្យជ្រមុជទឹក ក្នុងការប្តេចជ្ញាចិត្តដើម្បីដើរតាមព្រះយេស៊ូវនៅក្នុងជីវិតរបស់ពួកគេផងដែរ។ The Work of Small Groups Evangelism The outcomes of Small Groups Evangelism have been a blessing to the Cambodia Adventist Mission. In fact, throughout Cambodia in November 2022, … Continued
Read MoreSpecial Visit from SSD and SEUM
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មន្ត្រី និងបុគ្គលិកមិសិនអាត់វេនទីស្ទកម្ពុជាមានកិត្តិយសក្នុងការចេញដំណើរទៅទទួលស្វាគមន៍ប៉ាស្ទ័រ រ៉ូជ័រ ខាឌឺរម៉ា ប្រធានភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង(SSD) និងភរិយារបស់លោកនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះដោយប៉ាស្ទ័រ ខាឌឺរម៉ា គឺដើម្បីចូលរួមសិក្ខាសាលាស្តីអំពីកិច្ចការងារបោះពុម្ភសៀវភៅក្រោមថ្នាក់ភូមិភាគ(SSD) និង ញូរញៀននៅខេត្តសៀមរាបប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២២។ ទោះបីជាស្ថិតក្នុងពេលដ៏មមាញឹកនៃកិច្ចប្រជុំនេះក៏ដោយ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ប៉ាស្ទ័រ រ៉ូជ័រ ខាឌឺរម៉ា បានឆ្លៀតពេលជាមួយនឹងប្រធានថ្នាក់ញូរញៀន(SEUM) ប៉ាស្ទ័រ សុមឆៃ ឈូនជិត ក្នុងការរួមដំណើរទៅទស្សនកិច្ចនៅមជ្ឈមណ្ឌល COI នៅខេត្តបាត់ដំបង។ ប៉ាស្ទ័រ ស្ស៊ីន យ៉ុង ឈុន ដែលជានាយកមជ្ឈមណ្ឌលមជ្ឈមណ្ឌល COI បានដឹកនាំដំណើរទស្សនកិច្ច និងការណែនាំដល់ភ្ញៀវពិសេសរបស់យើងអំពីអគារ បុគ្គលិក និងការងារដែលកំពុងតែដំំណើរការនាពេលបច្ចុប្បន្ននេះ ដូចជា៖ ភោជនីយដ្ឋានបួស សាលាភាសា សាលាតន្ត្រី កន្លែងហាត់ប្រាណកាយសម្បទា សុខភាព និងឱកាសការងារដែលផ្តល់ជូនសិស្សានុសិស្សសម្រាប់កម្មវិធីក្រៅម៉ោង និងអាហារូបករណ៍របស់ពួកគេ។ លោកប្រធានថ្នាក់ដឹកនាំទាំងពីររូបមានសេចក្តីអំណររីករាយនឹងការងារដែលកំពុងតែដំណើរការទៅមុខជាបន្តក្រោយពេលដែលការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ត្រូវបានអន់ថយទៅ ហើយលោកទាំងពីរក៏បានសម្តែងការកើតសរសើរចំពោះការប្តេជ្ញាចិត្តដ៏ស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងទៅកាន់បុគ្គលិកការងារទាំងអស់ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ ស្ស៊ីន យ៉ុង … Continued
Read Moreសិក្ខាសាលាអំពីការថែរក្សាព្រទ្យសម្បត្តិរបស់ព្រះ
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានកម្មវិធីសិក្ខាសាលាអំពីការថែរក្សាព្រទ្យសម្បត្តិរបស់ព្រះត្រូវបានរៀបចំឡើងនៅព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទក្រុងបាត់ដំបង ដែលមានអ្នកចូលរួមចំនួនប្រមាណជា៥០នាក់មកពីទូទាំងខេត្តបាត់ដំបង។ដោយមានការសហការជាប៉ាស្ទ័រប្រចាំខេត្តបាត់ដំបងគឺ លោក ម៉ែន ម៉ាក់ណា ជាមួយនិងប៉ាស្ទ័រ លឹម ផេង ជាប្រធាននាយកដ្ឋានសាប្បាតហ៍ស្គូល នាយកដ្ឋានថែរក្សារទ្រព្យសម្បត្តិរបស់ព្រះ និងនាយកដ្ឋានផ្សាយដំណឹងល្អ ប្រចាំនៅញូញានថ្មី (SEUM) បានរៀបចំថ្នាក់សិក្ខាសាលាមួយនេះឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមជំនុំក្នុងការរៀបចំផែនការឱ្យបានត្រឹមត្រូវសម្រាប់ថ្វាយដង្វាយសទ្ធាថ្វាយព្រះជាម្ចាស់។បន្ទាប់ពីបានបញ្ចប់វគ្គសិក្ខាសាលានេះរួចមក សិក្ខាកាមមួយចំនួនបានបង្ហើបប្រាប់ប៉ាស្ទ័រប្រចាំខេត្តបាត់ដំបងថា៖ ពួកគេសប្បាយរីករាយដោយបានរៀននូវមេរៀនថ្មីៗ ជាពិសេសបានដឹង និងបានយល់អំពីរបៀបរៀបចំគម្រោងក្នុងការដាក់ដង្វាយថ្វាយដល់ព្រះឱ្យបានត្រឹមត្រូវ និងទៀងទាត់ថែមទៀតផង។A seminar on stewardship was held in the Battambang Seventh-day Adventist Church on September 3, 2022, and around 50 people from the entire province of Battambang participated.Director of Sabbath School, Stewardship, and Personal Ministry…
Read Moreសិក្ខាសាលាផ្នែកស្ត្រី
កាលថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ នាយកដ្ឋានស្រ្តីនិងគ្រួសាររបស់មិសិនកម្ពុជាដែលបានដឹកនាំដោយអ្នកគ្រូប្រាក់ ច័ន្ទសុភ័ក្រ្ត បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រួសារ និងស្រ្តី ដែលមានប្រធានបទស្តីអំពី ភាពជាអ្នកដឹកនាំ តួនាទីនិងទំនួលខុសត្រូវរបស់ប្រធាននាយកដ្ឋានស្រ្តី និងគ្រួសារ។បន្ថែមពីនេះផងដែរ ក៏មានការចែកចាយពិភាក្សាពីបទពិសោធន៍ និងបញ្ហាដែលស្រ្តី និងគ្រួសារបានជួបប្រទះនៅតាមតំបន់នីមួយៗ។ វគ្គបណ្តុះបណ្តាលនេះគឺបានបង្រៀនដោយប្រធាននាយកដ្ឋានស្ត្រី និងគ្រួសារដែលបានអញ្ញើញមកពីយូញ្ញានប្រទេសថៃគឺ អ្នកស្រី ភួងម៉ាឡា។នៅក្នុងនោះដែរក៏មានការចូលរួមសិក្សាពីប្រធាននាយកដ្ឋានស្ត្រីនិងគ្រួសារប្រចាំតំបន់តាមខេត្តផ្សេងៗមួយចំនួនក៏ដូចជានៅក្នុងតំបន់ភ្នំពេញដែលមានចំនួន ៤០នាក់។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយសេចក្តីអំណរ និងព្រះពរមកពីព្រះ ដោយប្រធានស្រ្តីតាមតំបន់នីមួយៗបានទទួលយក និងយល់ដឹងបន្ថែមពីតួនាទី និងទំនូលខុសត្រូវរបស់គាត់ និងវិធីសាស្រ្តក្នុងការជួយក្នុងព័ន្ធកិច្ចបម្រើព្រះតាមតំបន់រៀងៗខ្លួន។Taking place on September 1-2, 2022, the Family and Women Training Program on Leadership, Roles, and Responsibilities was arranged by the Department of Women and Family of the Cambodia Adventist…
Read Moreកម្មវិធីបំបួសប៉ាស្ទ័រ
កម្មវិធីបំបួសប៉ាស្ទ័រប៉ាស្ទ័រចំនួន៥នាក់បានទទួលពិធីបំបួសនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដោយលោកប៉ាស្ទ័រ Wandell Mandolang SSD Executive Secretary, Pr. Rudi Situmorang SSD Ministerial Association, Pr. Nipitpon SEUM Ministerial Association។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅឯមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការរៀបចំដោយប៉ា្ទស័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា។ នៅក្នុងកម្មវិធីដ៏ពិសិទ្ធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមជំនុំព្រះវិហារនៅតំបន់ភ្នំពេញទាំងមូល ប្រធានតំបន់ ប៉ាស្ទ័រ ព្រមទាំងភរិយានៅទូទាំងប្រទេសផងដែរ។ប៉ាស្ទ័រដែលបានបំបួសរួចហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួន១០នាក់ ដែលបេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើពិធីបំបួសឱ្យ។ ពេលនេះបេសកកម្មអាត់វេនទីស្ទកម្ពុជាមានចំនួនប៉ាស្ទ័រដែលបំបួសរួចបន្ថែមទៀតក្នុងការចេញទៅបំពេញការងារផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នា ក៏ដូចជាប្រារព្ធពិធីនានា បានទាំងអស់នៅក្នុងពួកជំនុំផងដែរ។Pastor Wandell Mandolang SSD Executive Secretary, Pr. Rudi Situmorang SSD Ministerial Association, and Pr. Nipitpon SEUM Ministerial Association ordained five pastors on…
Read Moreក្តីសង្ឃឹមចុងក្រោយ
ក្តីសង្ឃឹមចុងក្រោយ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការិយាល័យបេសកកម្មសេវេនដេយ៍អាត់វេនទីស្ទកម្ពុជាបានធ្វើពិធីអធិដ្ឋានថ្វាយសៀវភៅចំនួន១៥០០ក្បាលដែលមានចំណងជើងថា៖ «ក្តីសង្ឃឹមចុងក្រោយ»។ ការរៀបចំធ្វើពិធីដ៏ពិសិទ្ធនេះឡើង គឺក្នុងគោលបំណងសុំឱ្យព្រះបានគង់នៅជាមួយនឹងសារដ៏សំខាន់ៗទាំងឡាយដែលមាននៅក្នុងមេរៀនទាំងប្រាំមួយនៅក្នុងសៀវភៅនេះ។ មេរៀនទាំងប្រាំមួយនេះរួមមាន៖ ទី១- ទ្រឹស្តីធំៗទាំងបី ទី២-ទេវតាមនុស្ស ទី៣-ចូរកោតខ្លាចដល់ព្រះ ទី៤-ពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គ ទី៥-ក្នុងរវាង៦ថ្ងៃ និងទី៦-បាប៊ីឡូនបានរលំហើយ។តាមរយៈអំណាចរបស់ព្រះជាម្ចាស់ សៀវភៅនេះនឹងជួយឱ្យមនុស្សគ្រប់គ្នាបានយល់អំពីសេចក្តីពិតសម្រាប់ពេលបច្ចុប្បន្ននេះ។ សេចក្តីពិតបច្ចុប្បន្ន គឺជាសាររបស់ព្រះដែលទ្រង់ចង់ប្រកាសប្រាប់មនុស្សគ្រប់គ្នាឱ្យបានដឹង និងទទួលយកនៅពេលឥឡូវនេះជាបន្ទាន់។ ពួកជំនុំនៃព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទ ក៏កំពុងតែផ្តោតយ៉ាងសំខាន់ចំពោះសារនេះជាខ្លាំងផងដែរនៅសម័យចុងក្រោយនេះ ព្រមទាំងប្រកាសប្រាប់គ្រប់គ្នាឱ្យទទួលយកការត្រាស់ហៅរបស់ព្រះជាម្ចាស់មុនដែលហួសពេល។The Final Hope DedicationThe Cambodia Adventist Mission hosted a dedication ceremony for 1,500 booklets titled “The Final Hope” on August 25, 2022. The goal of this secret rite is to ask God to … Continued
Read Moreចុះជួបសំណេះសំណាល
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារីស្តរវ័ន ដែលមានទីតាំងស្ថិតនៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពុងធំ។ សាលារៀនរីស្តរវ័នមានបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា (ថ្នាក់ទី១២)។ បច្ចុប្បន្ននេះមានសិស្សានុសិស្សចំនួន១៨៥នាក់ ដែលបានមករៀនរយៈពេល៦ម៉ោងកន្លះក្នុងមួយថ្ងៃៗ ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្ររាងរាល់សប្តាហ៍។ ដោយបានឃើញការខិតខំប្រឹងប្រែង ព្រមទាំងភាពជោគជ័យរបស់សាលា នោះថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះទៅជួបសំណេះសំណាលក្នុងគោលបំណងសួរសុកទុក្ខ និងស្វែងយល់អំពីកិច្ចការរបស់សាលាផងដែរ។ សាលារីស្តរវ័នជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់សហគមន៍ ជាពិសេសជួយផ្តល់នូវការអប់រំដល់ ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីសម្រាប់សង្គម និងប្រទេសជាតិនៅពេលអនាគត។ នៅចុងបញ្ចប់នៃការជួបសំណេះសំណាលនេះ ក្រុមការងារពីថ្នាក់មិសិនកម្ពុជាបានអធិស្ឋានជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សគ្រប់គ្នាអោយទទួលបាននូវព្រះពរពីព្រះជាម្ចាស់ ដើម្បីបន្តចូលរួមជាចំណែកក្នុងការអភិវឌ្ឈន៍សង្គម ក៏ដូចជាការផ្សាយដំណឹងល្អផងដែរ។
Read Moreការងារសាងសង់សាលារៀន
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះទៅពនិត្យមើលនូវការងារសាងសង់សាលារៀនមួយខ្នងមានបីបន្ទប់ដែលស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សាលារៀននេះបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះយើងបានការសាងសង់បានរួចរាល់ប្រមាណជា៧០%។ ទៅតាមគំរោងសាលានេះអាចនឹងសំម្ពោធបើកអោយប្រើប្រាស់នៅក្នុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
Read Moreកម្មវិធីសំណេះសំណាលនៅសាលា ICC
ថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាបានចុះទៅជួបសំណេះសំណាលជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សនៅឯសាលា ICC ដែលស្ថិតនៅភូមិយាយតៀង ឃុំបាល័ង្ក ស្រុកបារាយ៍ ខេត្តកំពុងធំ។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ប៉ាស្ទ័រ ហង្ស តារាជានាយកមិសិនកម្ពុជា និងលោក សៀង គឹមស្រេងប្រធាននាយកដ្ឋានអប់រំរបស់មិសិនកម្ពុជាបានចុះជួបសំណេះសំណាលដោយផ្ទាល់។ នៅក្នុងឳកាសដ៏ពិសេសនោះប្រធាននាយកដ្ឋានអប់រំបានចែករំលែកនូវព៌ត័មានមួយចំនួនដែលទាក់ទងទៅនឹងប្រព័ន្ធអប់រំរបស់ព្រះវិហារអាត់វេនទីស្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរ។ លោក សៀង គឹមស្រេងបានមានប្រសាសន៍ថា៖ «អ្នកមិនឯកកោតែម្នាក់ឯងនោះទេ!»។ ត្រង់ចំណុចនេះលោកចង់លើកទឹកចិត្តដល់គ្រប់គ្នាអោយដឹងថា យើងមានសាលារបស់ជាច្រើកន្លែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងមានសិស្សរហូតទៅដល់រាប់ពាន់អ្នក។ រីឯនៅទូទាំងពិភពលោកវិញយើងមានសាលារាប់ពាន់ព្រមទាំងមានសិស្សរហូតដល់រាប់លានអ្នកឯណោះ។ នៅក្នុងឳកាសដ៏សោមនស្សនោះ លោកនាយកមិសិនបានចែកចាយនូវព្រះបន្ទូលរបស់ព្រះក្នុងការលើកកំពស់ចំណេះរបស់អ្នកដែលបានចូលរួមទាំងអស់អោយបានយល់បន្ថែមទាក់ទងទៅនឹងសេចក្តីជំនឿ និងការប្រព្រឹត្តនៅក្នុងជីវិតប្រចាំថ្ងៃ។ ប៉ាស្ទ័រ ហង្ស តារា បានលើកទឹកចិត្តយ៉ាងពិសេសចំពោះសិស្សានុសិស្សទាំងអស់ទាំក់ទងទៅនឹងចំណេះដឹងសម្រាប់ពេលបច្ចុប្បន្ន និងចំណេះសម្រាប់នគររបស់ព្រះជាម្ចាស់ផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីនោះ ក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចំណាយពេលសំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញទៅមកជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សយ៉ាងជិតស្និទ្ធ និងកក់ក្តៅនៅក្រោមព្រះគុណរបសើព្រះជាម្ចាស់។
Read Moreវកគ្គហ្វឹកហ្វឺនសម្រាប់កិច្ចការព្រះវិហារ
វកគ្គហ្វឹកហ្វឺនសម្រាប់កិច្ចការព្រះវិហារមួយបានរៀបចំឡើងដោយនាយកដ្ឋានគ្រូគង្វាលសម្រាប់ព្រះវិហារប្រចាំមណ្ឌលCalebខេត្តតាកែវនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ មិនត្រឹមតែអ្នកដឹកនាំប្រចាំព្រះវិហារប៉ុណ្ណោះទេដែលបានចូលរួម ក្នុងនោះក៏មានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ប្របាណជាង១០០នាក់ទៀតបានចូលរួមផងដែរ។គោលបំនងនៃសិក្ខាសាលានេះ គឺដើម្បីបំប៉នបន្ថែមនូវចំណេះដឹងដល់អ្នកបម្រើព្រះនៅក្នុងមណ្ឌលCaleb។ សម្រាប់អ្នកចូលរួមដទៃទៀតក្រៅពីពួកចាស់ទុំ គឺជាការផ្តល់នូវចំណេះដល់ពួកគេ។ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងនោះអាចនឹងក្លាយទៅជាអ្នកបន្តវេនដ៏សំខាន់នៅថ្ងៃអនាគតសម្រាប់បម្រើការងាររបស់ព្រះ។នៅក្នុងឳកាសនោះប៉ាស្ទ័រ ហង្ស តារា ដែលជានាយករបស់មិសិនកម្ពុជាបានសង្កត់ធ្ងន់ទៅលើការសហការគ្នាជាក្រុម និងយកព្រះយេស៊ូវជាគំរូ នៅក្នុងការងារជាប្រចាំថ្ងៃ។ លោកបានលើកទឹកចិត្តដល់សក្ខាកាមទាំងអស់អោយចេះកំសាន្តចិត្តគ្នា និងជួយផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមកនៅពេលជួបនូវការលំបាកៗពេលបំពេញពន្ធកិច្ចថ្វាយព្រះជាម្ចាស់។នៅចុងបញ្ចប់នៃកម្មវិធីនោះក៏មានការចែកជូននូវសៀវមគ្គុទេសក៏សម្រាប់ចាស់ទុំនៃពួកជំនុំផងដែរ។ សៀវភៅនេះមានមេរៀនណែនាំសំខាន់ទាក់ទងទៅនឹងកិច្ចការរបស់ពួកចាស់ទុំរបស់ព្រះវិហារ។
Read More