បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង
បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកការផ្សព្វផ្សាយដំណឹងល្អនៅខត្តកោះកុង ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ខត្តកោះកុង ប្រទេសកម្ពុជា—បេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនៅថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីសួសុខទុក្ខក្រុមជំនុំ និងអ្នកថ្មីៗដែលចាប់អារម្មណ៍ចំពោះដំណឹងល្អ។ ដំណើរទស្សនកិច្ចនៃបេសកកម្មនេះដឹកនាំដោយប៉ាស្ទ័រ ម៉ៅ រឿន (យ៉ូហាន) ជានាយកថ្មីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាដែលទើបជាប់ឆ្នោត។ មានប្រមាណ៣០គ្រួសារបានទទួលជំនួយជាស្បៀងអាំហារ និងសំភារៈផ្សេងៗក្នុងអំឡុងពេលចុះសួសុខទុក្ខនេះ និងបានអធិដ្ឋានជូនដល់អ្នកជំងឺថែមទៀតផង។ អ្នកដឹកនាំប្រចាំតំបន់បានបង្ហើបឲ្យដឹងថា នេះក្រុមសហគមន៍ថ្មីមួយដែលពួកគាត់ចុះទៅដល់ និងបាន ផ្សព្វផ្សាយដំណឹងល្អ និងការគាំទ្រផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋផងដែរ។ មន្ត្រីបេសកកម្មអាត់វេនទីស្ទកម្ពុជាក៏បានពិភាក្សាអំពីផែនការរយៈពេលវែងសម្រាប់តំបន់នេះដោយមានគម្រោងចង់បានដីមួយកន្លែងសម្រាប់សាងសង់ព្រះវិហារ និងសាលារៀនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកកិច្ចការដំណឹងល្អនៅក្នុងស្រុកថ្មបាំង។ បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា២០០០ គ្រួសារកំពុងតែរស់នៅក្នុងតំបន់នេះ។ អ្នកដឹកនាំក្រុមជំនុំបញ្ជាក់ថា៖ «តំបន់នេះជាសហគមន៍ថ្មីដែលមានសក្តានុពលខ្លាំងក្នុងការផ្សាយដំណឹងល្អ»។ បេសកកម្មអាត់វេនទីស្ទកម្ពុជាមានគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីផ្តោតលើសុខភាព ការអភិវឌ្ឍជំនាញនានា និងកម្មវិធីជាប្រចាំដែលមានគោលបំណងបម្រើដល់តម្រូវការរបស់សហគមន៍ទាំងមូល។ សកម្មភាពចុះសួសុខទុក្ខនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងការពង្រីកការងារដំណឹងល្អនៅទូទាំងប្រទេស រួមទាំងតំបន់ទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។ កិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីឲ្យមានដំណើរការនៃកិច្ចការដំណឹល្អ ដែលរួមបញ្ចូលនូវជំនួយជាក់ស្តែង ការចូលរួមពីសហគមន៍ និងការចែករំលែកសារនៃដំណឹងល្អដល់ពួកគេ។ Cambodia Adventist Mission Expands…
Read Moreបេសកកម្មអាត់វេនទីស្ទកម្ពុជាចុះទៅជួយក្រុមជំនុំដែលខ្វះខាត
បេសកកម្មអាត់វេនទីស្ទកម្ពុជាចុះទៅជួយក្រុមជំនុំដែលខ្វះខាត ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្រុមការងារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើដំណើររយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចុះទៅចែកអាហារ និងសម្ភារៈចាំបាច់ដល់សមាជិកក្រុមជំនុំដែលកំពុងប្រឈមមុខនឹងការលំបាកនៅភាគខាងជើងនៃប្រទេសកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។ មន្ត្រីរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីចែកនូវជំនួយខ្លះៗដល់គ្រួសារដែលកំពុងតែត្រូវការជំនួយបន្ទាន់។ គ្រួសារសរុបចំនួន២០០ បានទទួលកញ្ចប់អាហារ និងសម្ភារៈចាំបាច់មួយចំនួនក្នុងអំឡុងពេលចុះបំពេញបេសកកម្មនេះ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើការរួមគ្នាជាមួយថ្នាក់ដឹកនាំព្រះវិហារក្នុងតំបន់ ដើម្បីធានាថា អំណោយនេះបានជួយ ដល់គ្រួសារដែលកំពុងតែរងគ្រោះ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសមាជិកទាំងផ្នែករាងកាយ និងស្មារតីក្នុងអំឡុងពេលដ៏លំបាកនេះ។ ក្នុងអំឡុងពេលនៃការជួបសំណេះសំណាលគ្នា ប៉ាស្ទ័រ ម៉ៅ រឿន ដែលជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានលើកទឹកចិត្តសមាជិកឱ្យរក្សាជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទជានិច្ច។ លោកបានមានប្រសាសន៍ថា៖ «ទោះបីជាក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ យើងត្រូវតែតោងព្រះយេស៊ូវឲ្យជាប់។ ដ្បិតគឺទ្រង់ហើយដែលជាប្រភពនៃសេចក្តីស្រឡាញ់ ការការពារ និងក្តីសង្ឃឹមរបស់យើងតែមួយគត់។ នៅពេលដែលយើងទុកចិត្តលើទ្រង់ នោះទ្រង់នឹងប្រទានកម្លាំង ដើម្បីឲ្យអាចស៊ូទ្រាំបាន ហើយទ្រង់សន្យាថា នឹងមិនបោះបង់រាស្រ្តរបស់ទ្រង់ចោលឡើយ»។ ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ដោយបានលើកឡើងថា…
Read Moreសម្ពោធអគារសិក្សាថ្មី
សម្ពោធអគារសិក្សាថ្មីតាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chowដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា ខេត្តកំពង់ធំ – បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារពពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chow ស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងពិធីនោះមានវត្តមានជាគណអធិបតីពីថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា អ្នកតំណាងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូប្រចាំសាលា ឪពុកម្តាយសិស្សានុសិស្ស សិស្សានុសិស្ស អ្នកភូមិ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតបានចូលរួមអបអរសាទរ។ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំការឧទ្ទិស និងថ្លែងអំណរគុណចំពោះមូលនិធិដែលបានគាំទ្រក្នុងការពង្រីកវិសាលភាពនៃសាលារៀននេះ បន្ទាប់ពីសាលាខ្វះបន្ទប់រៀនជាច្រើនឆ្នាំកន្លងហើយ។ មន្ត្រីតំណាងរដ្ឋាភិបាលបានកោតសរសើរចំពោះការបន្តអភិវឌ្ឍរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងវិស័យអប់រំតាមជនបទ និងបានលើកឡើងពីតម្លៃនៃកិច្ចសហប្រតិបត្តិការជាមួយសាលាអាត់វេនទីស្ទទួលចាន់នេះផ្ទាល់តែម្តង។ រីឯអាជ្ញាធរមូលដ្ឋានវិញក៏បានទទួលស្គាល់ចំពោះការអប់រំដែលប្រកបដោយគុណភាពរបស់សាលាថែមទៀតផងដែរ។អ្នកភូមិនៅជុំវិញសាលារៀននេះ បានសំដែងនូវការស្វាគមន៍ចំពោះសមិទ្ធផលថ្មី និងរីករាយដែលអាចមានកន្លែងបន្ថែមទៀតសម្រាប់អាចឲ្យកុមារៗបានចូលរៀនច្រើននាក់បន្ថែមទៀត។ ថ្នាក់ដឹកនាំនៃ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានបញ្ជាក់ថា សាលានេះនឹងបន្តផ្តល់ទាំងការអប់រំទូទៅ និងការណែនាំខាងវិញ្ញាណ ក៏ដូចជាជួយសិស្សានុសិស្សឱ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវផងដែរ។បច្ចុប្បន្ននេះ សាលាអាត់វេនទីស្ទទួលចាន់មានគ្រូបង្រៀនចំនួន៦នាក់ កំពុងតែបម្រើការងារ និងមានសិស្សចំនួន១១៦នាក់ កំពុងតែរៀនចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៥។ ជាមួយនឹងការបើកសម្ពោធអគារសិក្សាថ្មីនេះ សាលារំពឹងថានឹងទទួលបានសិស្សថ្មីៗមកចុះឈ្មោះចូលរៀនកើនឡើងថែមទៀតជាមិនខាន។…
Read MoreSeven Pastors Ordained in Cambodia
A Harvest of Blessings: Over 2,000 Baptizedand Seven Pastors Ordained in Cambodia By Kimseng Se | Cambodia Adventist Mission Under the leadership of Pastor Hang Dara, President of the Cambodia Adventist Mission (CAM), the year 2025 marks a historic season of blessing as more than 2,000 souls committed their lives to follow Jesus through…
Read Moreពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារនៅក្រុងកំពង់ឆ្នាំង
ការងាររបស់ព្រះវិហារក្នុងខេត្តកំពង់ឆ្នាំងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំក្រុមជំនុំ សមាជិកក្រុមជំនុំ និងបេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលមានប៉ាស្ទ័រ ហង្ស តារា ជានាយក។ នៅឆ្នាំ២០២៥ មានសមាជិកថ្មីៗចំនួន៦៤នាក់ បានប្រកាសជាសាធារណៈទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះតាមរយៈពិធីបុណ្យជ្រមុជទឹក ដែលបង្ហាញពីការរីកចម្រើនខាងព្រលឹងវិញ្ញាណក្នុងខេត្តទាំងមូល។បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់កន្លងមកនេះ ព្រះជាម្ចាស់បានប្រទានពរដ៏ពិសេសមួយទៀតតាមរយៈលោក David Fam ស្ថាបនិកនៃវិទ្យាស្ថាន អេណន មានទីតាំងនៅប្រទេសម៉ាឡេស៊ី។ លោកបាន ផ្តល់នូវមូលនិធិសម្រាប់ការសាងសង់អគារព្រះវិហារថ្មីមួយ សម្រាប់ទីរួមខេត្តកំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមជំនុំបានមកប្រមូលផ្តុំគ្នាដោយភាពរីករាយ និងអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារថ្មី។ សមាជិកព្រះវិហារប្រមាណ៣០នាក់ បានចូលរួម ព្រមទាំងក្រុមការងាររបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប៉ាស្ទ័រ ហង្ស តារា។ កម្មវិធីដ៏សោមនស្ស រីករាយនេះ បានបន្លឺសំឡេងកងរំពងដោយបទចម្រៀងសរសើរតម្កើង និងការដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះព្រះដែលទ្រង់បានឆ្លើយតបចំពោះការអធិស្ឋានដ៏យូររបស់ក្រុមជំនុំសម្រាប់ព្រះវិហារនេះ។ ប៉ាស្ទ័រ ហង្ស តារា មានប្រសាសន៍ថា៖ «ព្រះពរនេះ គឺជាលទ្ធផលចេញពីភាពស្មោះត្រង់ សាមគ្គីភាព និងការស្តាប់បង្គាប់របស់ក្រុមជំនុំចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ព្រះវិហារថ្មីនេះនឹងបម្រើជាកន្លែងសម្រាប់ ថ្វាយបង្គំ ប្រកបគ្នា និងបង្កើតសាវក ព្រមទាំងជួយពង្រឹងជំនឿរបស់សមាជិកក្រុមជំនុំ ក៏ដូចជាថែបំប៉នអ្នកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីផងដែរ»។អគារព្រះវិហារក្រុងកំពង់ឆ្នាំងនេះនឹងឈរជាសក្ខីភាពចំពោះភាពស្មោះត្រង់របស់ព្រះជាម្ចាស់ និងការលះបង់របស់ក្រុមជំនុំរបស់ទ្រង់ក្នុងការរួមចំណែក ដើម្បីជំរុញបេសកកម្មនៃដំណឹងល្អនៅប្រទេសកម្ពុជា។ New Church…
Read MoreOver 1,000 New Baptisms
(By Kimseng Se | Cambodia Adventist Mission) More than 1,000 people were baptized following a nationwide evangelistic series in Cambodia, marking one of the second largest reaping events in the country’s Adventist history.The outreach focused the whole Cambodia which also included the Northeast, a region home to diverse ethnic communities including Kuy, Brao, Kreung, Tampuan,…
Read Moreព្រះពរនៃការចូលរួមក្នុងពន្ធកិច្ចពីក្រុមជំនុំ
បេសកកម្មអាត់វេនទីស្ទកម្ពុជា បានឃើញពីឥទ្ធិពលនៃការផ្សាយដំណឹងល្អដែលដឹកនាំដោយអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្ត។ នេះជាវិធីសាស្រ្តមួយដែលលើកទឹកចិត្តដល់សមាជិកក្រុមជំនុំឱ្យចូលរួមចែកចាយសេចក្តីជំនឿរបស់ពួកគេ និងដឹកនាំអ្នកដទៃឱ្យទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះសម្រាប់ពួកគេផ្ទាល់។ កម្មវិធីនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឲ្យមានការចូលរួមពីសមាជិកទាំងអស់។ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានលើកទឹកចិត្តសមជិកគ្រប់រូបប្រើនូវរាល់ទេពកោសល្យដែលព្រះប្រទានឱ្យ ដើម្បីរួមចំណែកបំពេញកិច្ចការរបស់ព្រះវិហារនៅក្នុងសហគមន៍ និងក្រៅសហគមន៍ផងដែរ។ នៅតំបន់មួយចំនួននៃប្រទេសកម្ពុជា ដោយមិនមានគ្រូគង្វាលនោះអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្តចាំបាច់ត្រូវមានតួនាទីជាអ្នកដឹកនាំ។ អ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្តទាំងនេះណែនាំសមាជិកក្រុមជំនុំក្នុងការថ្វាយបង្គំ និងការបម្រើ ដោយធានាថាកម្លាំងនៃក្រុមជំនុំរបស់ពួកគេបន្តដំណើរទៅមុខក្នុងកិច្ចបម្រើ ទោះបីជាធនធានមានកម្រិតក៏ដោយ។ លទ្ធផលនៃការខិតខំទាំងនេះគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់។ នៅឆ្នាំ២០២៥ មានបេក្ខជនចំនួន ២០នាក់បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិតដើម្បីដើរតាមព្រះយេស៊ូវ ព្រមទាំងថ្វាយជីវិតរបស់ពួកគេដល់ព្រះជាម្ចាស់តាមរយៈកម្មវិធីផ្សាយដំណឹងល្អដែលដឹកនាំដោយអ្នកបម្រើការងារថ្វាយព្រះដោយស្ម័គ្រចិត្ត។ សមិទ្ធិផលនេះជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តជាសមូហភាពរបស់សមាជិកក្រុមជំនុំក្នុងការចែកចាយដំណឹងល្អ និងរៀបចំអ្នកដទៃសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទ។ មន្រ្តីបេសកកម្មអាត់វេនទីស្ទកម្ពុជា ម្នាក់បានលើកឡើងដថា៖ «សូមសរសើរតម្កើងព្រះជាម្ចាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការហៅមនុស្សឱ្យងាកមករកទ្រង់នេះ»។ កម្មវិធីនេះនៅតែបន្តជំរុញទឹកចិត្តសមាជិកគ្រប់រូបឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដំណឹងល្អ ពង្រឹងក្រុមជំនុំ និងនាំមកនូវក្តីសង្ឃឹមដល់សហគមន៍របស់ពួកគេអទាំងមូល។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែប្រកាន់ខ្ជាប់ក្នុងបេសកកម្មរបស់ខ្លួន ដោយជំរុញឱ្យសមាជិកទាំងអស់ ចូលរួមចំណែករបស់ពួកគេ ក្នុងការឈានទៅមុខសម្រាប់នគររបស់ព្រះ ស្របតាមមហាបញ្ជារបស់ព្រះយេស៊ូវ។ គម្ពីរម៉ាថាយ ២៨៖២៨-២៩ បានចែងថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។»Lay-Led Evangelism in Cambodia: Empowering…
Read Moreចំរូតក្រុមតូចឆ្នាំ២០២៤
ចំរូតក្រុមតូចឆ្នាំ២០២៤ដូចព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់» (ម៉ាថាយ ៩:៣៧-៣៨) ។ ដោយយោងទៅលើទិដ្ឋភាពនេះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងបានរំលឹកពួកសិស្សរបស់ទ្រង់អំពីសារៈសំខាន់នៃការរៀបចំ និងកិច្ចការដែលត្រូវបានផ្តល់ឱ្យពួកគេក្នុងនាមជាសហការីរួមការងាររបស់ព្រះក្នុងការនាំព្រលឹងមនុស្សចូលទៅក្នុងនគររបស់ព្រះ។ ការអំពាវនាវបន្ទាន់នេះ ត្រូវបានគេឮ និងរំលឹកឡើងវិញម្តងហើយម្តងទៀតពេញប្រវត្តិសាស្ត្រ ជាពិសេសនាសម័យកាលរបស់យើង នៅពេលដែលយើងឈានជិតដល់ទីបញ្ចប់នៃពេលវេលា។ មនុស្សគ្រប់រូបដែលបានទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវតែទទួលស្គាល់ថា គាត់គឺជាសហការីរួមការងាររបស់ព្រះគ្រីស្ទ ដែលត្រូវបានបញ្ជូនទៅកាន់ពិភពលោក ដើម្បីសាបព្រួសនូវគ្រាប់ពូជនៃការផ្សព្វផ្សាយដំណឹងល្អនៅក្នុងចិត្តរបស់អ្នកដទៃ ប្រយោជន៍ដើម្បីរៀបចំពួកគេសម្រាប់នគររបស់ព្រះ។ចាប់តាំងពីដើមឆ្នាំ២០២៤ បេសកកម្មអាត់វេនទីស្ទកម្ពុជា មានចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រក្នុងការនាំមនុស្សចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្កើតផែនការយុទ្ធសាស្រ្តដើម្បីរួមបញ្ចូលនូវសកម្មភាពក្រុមកោសិកា និងសមាជិកក្រុមជំនុំសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តមួយនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្រ្តនេះត្រូវបានចាប់ផ្តើមនៅត្រីមាសទីពីរនៃឆ្នាំ២០២៤។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានរៀបចំក្រុមកោសិកាចំនួន៨៦ ដែលមានសមាជិកព្រះវិហារចំនួន២៤៦នាក់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានារបស់ព្រះវិហារ។ ពួកគេចូលរួមជួយគាំទ្រដល់ការងារអ្នកដឹកនាំក្នុងតំបន់របស់ខ្លួនដើម្បីបង្កើតក្រុមកោសិកាថ្មី និងនាំអ្នកថ្មីៗមកចូលរួមក្នុងសកម្មភាពនៃកម្មវិធីនេះ។ ពេញមួយឆ្នាំ មានមនុស្សចំនួន៤៤០ នាក់ដែលបានទទួលបុណ្យជ្រមុជទឹក ហើយភាគច្រើននៃពួកគាត់ គឺជាសមាជិកទៀងទាត់នៃក្រុមកោសិការក្នុងតំបន់របស់ខ្លួន។ពិធីបុណ្យជ្រមុជទឹកដ៏មហោឡារិកមួយបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្ងៃនេះត្រូវបានកំណត់ថា ជាពិធីបុណ្យប្រមូលផលចំរូតនៃក្រុមកោសិការសម្រាប់ឆ្នាំ២០២។ ដោយសារតែក្រុមកោសិកាទាំងនេះមានទូទាំងប្រទេស វាជាការលំបាកមួយក្នុងការប្រមូលផ្តុំមនុស្សទាំងអស់ឲ្យមកជួបជុំគ្នានៅទីកន្លែងតែមួយដើម្បីប្រារព្ធពិធីចំរូតអធឹកអធម និងពេញដោយក្តីអំណររីករាយ។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានរៀបចំបែងចែកទៅជា៧តំបន់ រួមមាន១៧ខេត្ត ដោយមានមនុស្សចំនួន២៧៣ បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក និងដើររតាមព្រះយេស៊ូវគ្រីស្ទ។នេះជាសក្ខីភាពចំពោះការខិតខំប្រឹងប្រែងរួមចំណែកក្នុងការងារ ក្រោមព្រះគុណ និងព្រះពររបស់ព្រះមកលើក្រុមជំនុំ។ វាជាការរំឭកអំពីរការចូលរួមដ៏សំខាន់របស់សមាជិកក្រុមជំនុំ ចំពោះសុខុមាលភាព និងភាពរីកចម្រើនរបស់ក្រុមជំនុំ។…
Read Moreពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍
ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាអាត់វេនទីស្ទត្រពាំងអំពិល បានបើកទ្វាររបស់ខ្លួនជាមួយនិងពិធីសម្ពោធដ៏រីករាយដែលមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរ និងអ្នកតំណាងមកពីបេសកកម្មអាត់វេនទីស្ទកម្ពុជា សរុបចំនួនប្រមាណ១៥០នាក់។ ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំកម្មវិធីដ៏អធិកអធមនេះដោយបង្ហាញពីការសម្រេចបាននូវក្តីសុបិនជាយូរមកហើយរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយបំពេញនូវតម្រូវការផ្នែកអប់រំសម្រាប់សហគមន៍។បច្ចុប្បន្ន មានសិស្សបានចុះឈ្មោះចូលរៀននៅមត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ចំនួនសិស្សសរុបជិត៥០នាក់។ សាលាអាត់វេនទីស្ទត្រពាំងអំពិលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋានដោយផ្តល់ឱកាសសិក្សាថ្មីៗ មានគុណភាពសម្រាប់កុមារតូចៗ ជាពិសេសក្នុងពេលបច្ចុប្បន្ន សាលានេះមានបង្រៀនពីរភាសាគឺ ភាសាខ្មែរជាភាសាជាតិ និងភាសាអង់គ្លេស។ ថ្លែងក្នុងពិធីនោះ អ្នកស្រី តែម សុផានី ជាអនុភូមិបានសម្តែងនូវការកោតសរសើរជាមួយក្តីរំភើបរីករាយ ដោយបានកត់សម្គាល់ឃើញថា សាលាអាត់វេនទីស្ទត្រពាំងអំពិលជាព្រះពរដ៏ធំសម្រាប់សហគមន៍ និងជាជំហានមួយនាំឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន។អ្នកចូលរួមក្នុងការប្រារព្ធពិធីនេះ ពោរពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់ ក្តីសង្ឃឹម មិងបានសម្តែងនូវក្តីរីករាយរបស់ពួកគេចំពោះសក្តានុពលរបស់សាលាក្នុងការលើកកម្ពស់ភាពរីកចម្រើនដល់សហគមន៍ ជាពិសេសលើវិស័យអប់រំនេះតែម្តង។ សម្រាប់បេសកកម្មអាត់វេនទីស្ទកម្ពុជា ការសម្រចបាននូវសាលាអាត់វេនទីស្ទត្រពាំងអំពិលនេះ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដទៃទៀតដែលចេញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យអប់រំ ដោយមើលឃើញថា វិស័យអប់រំពិតជាមានសារៈសំខាន់សម្រាប់ការរីកចម្រើនទាំងសម្រាប់សហគមន៍ និងការរីកលូតលាស់នៃកិច្ចការរបស់ព្រះវិហារនៅទូទាំងប្រទេសកម្ពុជា។នៅក្នុងការថ្លែងសុន្ទរកថា ប៉ាស្ទ័រ ហង្ស តារា បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប៉ាស្ទ័រ Deane Jackson និងក្រុមគ្រួសាររបស់លោកផ្ទាល់ដែលជាម្ចាស់ជំនួយសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្តល់ថវិកាសម្រាប់ការសាងសង់អគារសាលាដែលមានបួនបន្ទប់ និងថវិការសម្រាប់ដំណើរការសាលានេះទាំងមូលផងដែរ។ Trapeang Ampil Adventist…
Read Moreការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អ
ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អបេសកកម្មអាត់វេនទីស្ទកម្ពុជាកំពុងពង្រីកវិសាលភាពនៃកិច្ចការរបស់ខ្លួនតាមរយៈសាលារៀន ដើម្បីបន្តឱ្យមានការរីកលូតលាស់ទាំងព្រះវិហារ និងជួយអភិវឌ្ឍន៍សហគមន៍។ ក្រោមការដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោក សៀង គឹមស្រេង ជាប្រធាននាយកដ្ឋានអប់រំបានធ្វើការយ៉ាងសកម្មដើម្បីជំរុញព្រមទាំងលើកកំពស់ផ្នែកព្រលឹងងវិញ្ញាណ និងកិច្ចការសង្គមតាមរយៈសាលារៀនថ្មីៗ។បេសកកម្មអាត់វេនទីស្ទកម្ពុជា បានមើលឃើញថា ព្រះវិហារដែលមានសាលារៀន គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងមានសមាជិកនៅជាប់នឹងព្រះវិហារ ក៏ដូចជាមានការចូលរួមក្នុងសកម្ម ភាពនានា។ ឧទាហរណ៍ដូចជាក្រុមជំនុំតាគង់ជាដើម ក្រុមជំនុំនេះមានអ្នកចូលរួមថ្វាយបង្គំប្រមាណជាជាង១០០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះរួមទាំងសិស្ស និងឪពុកម្តាយរបស់ពួកគេផងដែរ។ ដ្បិតក្រុមជំនុំនេះមានទីតាំងនៅក្នុងបរិវេណសាលាផ្ទាល់តែម្តង។ ជាមធ្យមក្រុមជំនុំនេះមានសមាជិកថ្មីៗទទួលបុណ្យជ្រមុជទឹកចន្លោះពី១០ ទៅ២០នាក់ក្នុងមួយឆ្នាំៗ។ រីឯបេក្ខជនដែលសំរេចចិត្តទទួលបុណ្យជ្រមុជទឹកទាំងនោះមានសិស្សានុសិស្ស និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។បេសកកម្មអាត់វេនទីស្ទកម្ពុជាកំពង់តែផ្តោតជាសំខាន់យក៖ «សាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទ»។ ដោយផ្អែកលើគុណតម្លៃដែលមានមូលដ្ឋានចេញេពីព្រះគម្ពីរ បេសកកម្មអាត់វេនទីស្ទកម្ពុជាតាមរយៈនាយកដ្ឋានអប់រំមានគោលបំណងបំផុសគំនិតដល់សិស្សានុសិស្សឱ្យឆ្ពោះទៅរកជីវិតប្រកបដោយសេចក្តីជំនឿ ចេះជួយអ្នកដទៃ និងទទួលបានការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់។ឆ្នាំ២០២៤នេះ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្ស របស់ខ្លួននៅក្នុងសាលាចំនួនបីគឺ៖ សាលាចំរើនផលដល់សិស្សចំនួន៩នាក់ សាលាសំរោងដល់សិស្សចំនួន៧នាក់ និងសាលាតាគង់ដល់សិស្សចំនួន១៩នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៦ និងសិស្សចំនួន២១នាក់សម្រាប់ថ្នាក់ទី៩។ ព្រឹត្តិការណ៍ទាំងនេះជាសក្ខីភាពបញ្ជាក់ពីផលវិជ្ជមានចេញពីកិច្ចការនៃការអប់រំនៅនៅតាមសហគមន៍មូលដ្ឋាន។ ក្នុងអំឡុងពេលនៃកម្មវិធីថ្វាយបង្គំកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ប៉ាស្ទ័រ ហង្ស តារា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងរួមបញ្ចូលគ្នារវាងសេចក្តីជំនឿជាមួយនឹងឧត្តមភាពនៃការសិក្សា ដោយយកសាលារបស់ខ្លួនបន្តធ្វើជាមជ្ឈមណ្ឌលគ្រឹះសម្រាប់ជួយជ្រោមជ្រែងដល់ការសិក្សា និងលើកកំពស់ជំនឿដល់សហគមន៍។Cambodia Adventist Mission Showcases…
Read More