ចំនួន១២នាក់សំរេចផ្លាស់ប្តូរតាមរយៈកម្មវិធីផ្សាយដំណឹងល្អនៅសហគមន៍កុលសម្ព័ន្ធក្នុងខេត្តរតនគិរី
តាមរយៈកម្លាំងនៃជំនឿ និងសាមគ្គីភាព បានធ្វើឱ្យពន្លឺនៃដំណឹងល្អបានឈានជើងចូលទៅកាន់ដែនដីថ្មីនៅភាគឦសាននៃប្រទេសកម្ពុជា នៅពេលដែលលោកស្រី ដានីតា (Danita P. Caderma) ប្រធាននាយកដ្ឋានកុមារប្រចាំព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) បានសហការជាមួយលោកស្រី ហេង សាយ័ន ប្រធាននាយកដ្ឋានកុមារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងយុទ្ធនាការផ្សាយដំណឹងល្អមួយដ៏ជោគជ័យ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងតំបន់ដែលមិនទាន់មានដំណឹងល្អចូលទៅដល់នៅក្នុងខេត្តរតនគិរី ដោយមានអ្នកចូលរួមប្រចាំថ្ងៃប្រមាណជាង៣០០នាក់ មកពីសហគមន៍កុលសម្ព័ន្ធភាគតិចផ្សេងៗគ្នា។ ក្នុងនាមជាវាគ្មិនដ៏សំខាន់ លោកស្រី ដានីតា បានចែករំលែកនូវសារនៃការលើកកម្ពស់ខាងផ្នែកព្រលឹងវិញ្ញាណ និងសេចក្តីសង្ឃឹម ជូនដល់គ្រួសារដែលបានស្តាប់ឮសារនេះជាលើកដំបូង ជាពិសេសសារអំពីព្រះយេស៊ូវយាងមកវិញជាលើកទីពីរតែម្តង។ កម្មវិធីដ៏អធិកអធមនេះបានបញ្ចប់ទៅដោយក្តីសោមនស្សរីករាយនៅថ្ងៃសប្បាតហ៍ ថ្ងៃទី១៨ ខែកក្កដា ដោយបងប្អូនចំនួន១២រូប មកពីក្រុម កុលសម្ព័ន្ធ បានថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។ ការចុះបេសកកម្មនៃការផ្សាយដំណឹងល្អនេះ បង្ហាញពីការឈានទៅមុខដ៏សំខាន់មួយទៀត ក្នុងការផ្សាយដំណឹងល្អ និងពង្រឹងបេសកកម្មរបស់ព្រះវិហារ។ ជាពិសេស ដើម្បីឈានចូលទៅកាន់សហគមន៍ដែលមិនទាន់បានឮដំណឹងល្អនានានៅទូទាំងប្រទេសកម្ពុជា តាមរយៈសកម្មភាពដ៏រស់រវើកនៃនាយកដ្ឋានកុមារ ។ 12 Lives Transformed as Gospel Reaches Remote…
Read Moreស្ថាប័នបេសកកម្ម AFM បានប្រគល់ជាផ្លូវការនូវសាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិរបស់ខ្លួន ជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា
ស្ថាប័នបេសកកម្ម AFM បានផ្ទេរការដឹកនាំរបស់សាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិនានាជាផ្លូវការជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងអំឡុងពេលពិធីប្រគល់ និងទទួល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះជាការបើកទំព័រថ្មីមួយក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះក្នុងខេត្តមណ្ឌលគិរី។ ពិធីប្រគល់ និងទទួលនេះ គឺជាការបង្ហាញពីរបត់ថ្មីមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្របេសកកម្មរបស់ ស្ថាប័ន AFM ក្នុងការបណ្តុះបណ្តាលថ្នាក់ដឹកនាំក្នុងស្រុក និងការប្រគល់កិច្ចការបម្រើព្រះដែលបានកសាងឡើងមកឱ្យក្រុមជំនុំក្នុងស្រុកជាអ្នកគ្រប់គ្រងបន្ត។ បេសកកម្មអាត់វេនទីស្ទកម្ពុជានឹងបន្តគ្រប់គ្រងសាលារៀននេះ និងជំរុញកិច្ចការបម្រើផ្នែកអប់រំឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ នៅក្នុងពិធីនេះ មានវត្តមានចូលរួមពី លោក ថេនីសិន ឌីអន (Theunissen Deon) ប្រធានស្ថាប័នបេសកកម្ម AFM ប្រចាំតំបន់ អ្នកស្រី សូឡង់ ហ្សារ៉ា (Solange Jara) ទីប្រឹក្សាសាលា ប៉ាស្ទ័រ ម៉ៅ រឿន នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា លោក អៀម ឧកញ៉ា ហេរញ្ញិកនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ព្រមទាំងក្រុមការងារ រួមទាំងលោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងសមាជិកក្រុមជំនុំផងដែរ។ នៅក្នុងពិធីនោះ ស្ថាប័នបេសកកម្ម AFM បានប្រគល់វត្ថុតំណាងពីរជូនដល់ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមមាន៖ ព្រះគម្ពីរ តំណាងឱ្យការប្តេជ្ញាចិត្តរបស់សាលាចំពោះការអប់រំដែលមានព្រះគ្រីស្ទគ្រឹស្ទជាស្នូលសំខាន់ ដោយផ្អែកលើព្រះគម្ពីរ និងកូនសោសាលា តំណាងឱ្យការផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការដឹកនាំគ្រឹះស្ថានសិក្សាមួយនេះបន្តទៅមុខទៀត។…
Read Moreវគ្គបណ្តុះបណ្តាលលេខា សម្រាប់ការបម្រើកិច្ចការព្រះវិហារ
ថ្មីៗនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងគាំទ្រដល់បេសកកម្មរបស់ព្រះវិហារ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់ប៉ាស្ទ័រ និងលេខាព្រះវិហារ ដែលបម្រើការនៅតាមព្រះវិហារ និងតាមតំបន់នានាទូទាំងរាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ លឹម ផេង លេខាធិការប្រតិបត្តិនៃ SEUM។ វគ្គបណ្តុះបណ្តាលនេះបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់លេខាព្រះវិហារក្នុងការជំរុញបេសកកម្ម តាមរយៈភាពជាអ្នកដឹកនាំដ៏ស្មោះត្រង់ ការកត់ត្រាប្រវត្តិត្រឹមត្រូវ និងការអនុវត្តការងាររដ្ឋបាលផងដែរ។ សិក្ខាកាមក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានាដែលពួកគេបានជួបប្រទះនៅក្នុងព្រះវិហារ និងតាមតំបន់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបង្កើតឱ្យមានឱកាសសម្រាប់ការសហការនិងការរៀនសូត្រតាមបែបការអនុវត្តជាក់ស្តែង។ ដោយដកស្រង់ចេញពីសៀវភៅណែនាំស្តីរបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទប៉ាស្ទ័រ លឹម ផេង បានផ្តល់ការណែនាំដោយផ្អែកលើព្រះគម្ពីរ និងគោលការណ៍សំខាន់ៗ ដើម្បីជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីរបស់ព្រះវិហារ និងការទទួលខុសត្រូវរបស់ស្ថាប័ន។ វគ្គពិភាក្សាបានជួយពង្រឹងទំនុកចិត្តរបស់សិក្ខាកាមក្នុងការបំពេញការងារបម្រើព្រះរបស់ពួកគេប្រកបដោយភាពស្មោះត្រង់ និងសហការគ្នាជាធ្លុងតែមួយ។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងការគោរពតាមគោលការណ៍នានារបស់ព្រះវិហារ និងធ្វើការរួមគ្នាដើម្បីពង្រឹងក្រុមជំនុំ នៅពេលដែលពួកគេចែកចាយសេចក្តីសង្ឃឹមរបស់ព្រះគ្រីស្ទនៅទូទាំងប្រទេសកម្ពុជា។ Church Clerk Training Equips Leaders for Effective Ministry in Cambodia By, Pastor Noeum Vannak | Cambodia Adventist Mission To…
Read Moreពង្រឹងសមត្ថភាពថ្នាក់ដឹកនាំព្រះវិហារសម្រាប់ការបំពេញបេសកកម្ម
ជាមួយនិងការប្តេជ្ញាចិត្តជាថ្មីក្នុងការបណ្តុះបណ្តាលសមាជិកឱ្យក្លាយជាសិស្ស និងដើម្បីនាំដំណឹងល្អទៅកាន់មនុស្សឱ្យបានកាន់តែច្រើន បេសកកម្មអាត់វេនទីស្ទកម្ពុជា បានអញ្ជើញប៉ាស្ទ័រ និងថ្នាក់ដឹកនាំព្រះវិហារ មកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះដឹកនាំដោយប៉ាស្ទ័រ Niratisai Aipan ដែលជាសហការីផ្នែកកិច្ចការគ្រូគង្វាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាប្រធាននាយកដ្ឋាន NDR-IEL ដែលលោកបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យពង្រឹងភាពជាអ្នកដឹកនាំខាងវិញ្ញាណ និងការផ្តោតយកចិត្តទុកដាក់លើបេសកកម្ម។ ឆ្លងកាត់ការបណ្តុះបណ្តាលនេះ ប៉ាស្ទ័រ Niratisai Aipan បានបង្ហាញពីគោលការណ៍ជាក់ស្តែងសម្រាប់ភាពជាអ្នកដឹកនាំព្រះវិហារដែលប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរក និងការនាំសមាជិក ស់ៗឱ្យត្រឡប់មកវិញតាមរយៈកិច្ចការងាររបស់ NDR-IEL។ លោកក៏បានណែនាំអំពីគម្រោង «សំឡេងតែមួយ ២៧»(One Voice 27) និងបានរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយដំណឹងល្អពេញមួយឆ្នាំ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីជ្រមុជទឹកដែលបានគ្រោងទុកនៅខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។ លើសពីនេះ ប៉ាស្ទ័រ Niratisai Aipan បានជំរុញឱ្យប៉ាស្ទ័រទាំងអស់រៀបចំពិធីលាងព្រះអម្ចាស់ជារៀងរាល់ត្រីមាសម្តងៗ នៅតាមព្រះវិហារនីមួយៗ ដោយបានគូសបញ្ជាក់ពីតួនាទីរបស់ពិធីនេះក្នុងការពង្រឹង និងបំប៉នជីវិតខាងវិញ្ញាណរបស់សមាជិកក្រុមជំនុំ។ នៅថ្ងៃបរិសុទ្ធ លោកបានដឹកនាំពិធីលាងព្រះអម្ចាស់រួមគ្នាជាមួយបណ្តាប៉ាស្ទ័រទាំងឡាយ ដោយបានបង្ហាញពីគោលការណ៍ព្រះគម្ពីរ និងជំហានជាក់ស្តែងក្នុងការប្រារពពិធីដ៏វិសុទ្ធនេះ។ វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងចំណោមថ្នាក់ដឹកនាំព្រះវិហារ ដើម្បីបំរើការងារប្រកបដោយក្តីមេត្តាករុណាដូចព្រះគ្រីស្ទ ពង្រឹងក្រុមជំនុំ និងធ្វើការរួមគ្នាដើម្បីជំរុញបេសកកម្មក្នុងការចែករំលែកសេចក្តីសង្ឃឹមរបស់ព្រះយេស៊ូវនៅទូទាំងប្រទេសកម្ពុជា។ Cambodia…
Read Moreមនុស្ស៤២ នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus
មនុស្ស៤២នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus ការផ្សាយដំណឹងល្អមួយបានធ្វើឡើងតាមរយៈបេសកកម្ម Mission Refocus នៅខេត្តកណ្តាល និងបានបញ្ចប់ទៅដោយពិធីជ្រមុជទឹកជូនដល់មនុស្សចំនួន៤២នាក់ ដែលបានបង្ហាញឱ្យឃើញពីសមិទ្ធផលជាដ៏បន្តបន្ទាប់នៃការផ្សព្វផ្សាយដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ាស្ទ័រ Jose V. Zabat Jr. ដែលជានាយកបេសកកម្ម Mission Refocus ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង បានចែករំលែកនូវសារដំណឹងល្អ ជារៀងរាល់ល្ងាច ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពីសហគមន៍រាប់រយនាក់។ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់បានឈ្វេងយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសង្ឃឹមដែលមានចែងក្នុងព្រះគម្ពីរ។ កម្មវិធីនេះបានឈានដល់ចំណុចដ៏សំខាន់បំផុតនៅក្នុងពិធីអបអរសាទរពិធីបុណ្យជ្រមុជទឹកដ៏មានសេចក្តីត្រេកអរនាថ្ងៃបិសុទ្ធ ខណៈដែលបុគ្គលចំនួន៤២នាក់ បានប្ដេជ្ញាចិត្តថ្វាយជីវិតរបស់ខ្លួនចំពោះព្រះគ្រីស្ទជាសាធារណៈ។ ក្រៅពីការអធិប្បាយ ប៉ាស្ទ័រ Jose V. Zabat Jr. ក៏បានចុះទៅសួរសុខទុក្ខអ្នកបំពេញបេសកកម្មក្រោមគម្រោង MissionRefocus ដែលកំពុងតែបម្រើការនៅក្នុងសហគមន៍ចំនួនពីរនៅខេត្តកណ្តាលផងដែរ។ លោកបានអធិដ្ឋានជាមួយពួកគេ លើកទឹកចិត្តពួកគេនៅក្នុងកិច្ចការបម្រើព្រះ ហើយក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការចែករំលែកដំណឹងល្អដោយភាពស្មោះត្រង់នៅក្នុងតំបន់ដែលពួកគេបំពេញបេសកកម្ម។ ថ្នាក់ដឹកនាំព្រះវិហារបានសរសើរតម្កើងព្រះជាម្ចាស់ចំពោះផលផ្លែខាងវិញ្ញាណនេះ និងបានថ្លែងអំណរគុណដល់សមាជិកព្រមទាំងអ្នកគាំទ្រទាំងអស់តាមរយៈការអធិដ្ឋាន ការចូលរួមលះបង់ និងការរួមចំណែកផ្សេងៗទៀតរបស់ពួកគេ ដែលបានធ្វើឱ្យយុទ្ធនាការផ្សាយដំណឹងល្អនេះ ក៏ដូចជាបេសកកម្មដែលកំពុងបន្តទៀតទទួលបានជោគជ័យ។ Mission Refocus Evangelistic Series…
Read Moreនាយកដ្ឋានអប់រំរួមបញ្ចូលវគ្គបណ្តុះបណ្តាលជាមួយការផ្សាយដំណឹងល្អ
ខេត្តតាកែវ — នាយកដ្ឋានអប់រំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងគុណភាពសិក្សា ផ្សាយដំណឹងល្អ ចុះសួរសុខទុក្ខនៅតាមសាលានានា បណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើកម្មវិធីផ្សាយដំណឹងល្អរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦។ កម្មវិធីនេះបានចាប់ផ្តើមដោយការចុះសួរសុខទុក្ខនៅសាលាអាត់វេនទីស្ទត្រពាំងអំពិល សាលាអាត់វេនទីស្ទអន្តរជាតិកម្ពុជា និងសាលាអាត់វេនទីស្ទចំរើនផល ដែលនៅទីនោះថ្នាក់ដឹកនាំផ្នែកអប់រំបានលើកទឹកចិត្តដល់គ្រូបង្រៀននៅក្នុងកិច្ចការរបស់ខ្លួនដោយផ្ដោតលើព្រះគ្រីស្ទជាគោល។ កម្មវិធីនេះបានបន្តធ្វើឡើងនៅសាលាអាត់វេនទីស្ទតាកែវទៀត ដែលមានគ្រូបង្រៀនចំនួន៣៩នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតបរិយាកាសល្អសម្រាប់សិស្សានុសិស្ស»។ លោកស្រីបណ្ឌិត ម៉ារី ជេន អេ ហ្សាបាត (Dr. Mary Jane A. Zabat) ប្រធាននាយកដ្ឋានអប់រំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (Southern Asia-Pacific Division) បានដឹកនាំវគ្គសិក្សាស្តីពីវិធីសាស្ត្របង្រៀនរបស់ព្រះយេស៊ូវ ការគ្រប់គ្រងថ្នាក់រៀន និងកិច្ចការបម្រើព្រះរួមគ្នា។ លោកស្រីបានរំលឹកដល់អ្នកចូលរួមថា៖ «សិស្សានុសិស្សនឹងមិនចងចាំពីអ្វីដែលអ្នកបានបង្រៀនពួកគេនោះទេ ប៉ុន្តែ ពួកគេនឹងចងចាំថា តើអ្នកបានយកចិត្តទុកដាក់ និងស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា»។ នៅរៀងរាល់ល្ងាចមានអ្នកភូមិ សិស្សានុសិស្ស គ្រូបង្រៀន រួមទាំងបុគ្គលិកសាលាអាត់វេនទីស្ទតាកែវផងដែរដែលមានចំនួនសរុបប្រមាណជាង២០០នាក់ បានមកជួបជុំគ្នាសម្រាប់កម្មវិធីផ្សាយដំណឹងល្អក្រោមប្រធានបទ «ចូរភ្លឺចែងចាំងឡើង និងចូរលេចធ្លោឡើង» (Glow Up and…
Read Moreថ្នាក់ដឹកនាំព្រះវិហារនៅខេត្តសៀមរាបទទួលបានការបណ្តុះបណ្តាលអំពីការថែបំប៉នក្រុមជំនុំ និងការបង្កើតសាវក
អ្នកដាំក្រុមក្រុមជំនុំ អ្នកផ្សាយដំណឹងល្អ និងថ្នាក់ដឹកនាំព្រះវិហារក្នុងខេត្តសៀមរាប បានមកជួបជុំគ្នាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល NDR-IEL ពេញមួយថ្ងៃ ដែលផ្តោតលើការថែបំប៉នក្រុមជំនុំ ការបង្កើតសាវក និងការរីកចម្រើនផ្នែកខាងព្រលឹងវិញ្ញាណ។ ប៉ាស្ទ័រ នឿម វណ្ណៈ អគ្គលេខាធិការបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលនេះ។ លោកបានពន្យល់ពីគោលបំណងរបស់ NDR-IEL និងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យបង្កើតផែនការជាក់ស្តែង ដើម្បីពង្រឹងសមាជិក និងជួយខាងព្រលឹងវិញ្ញាណឱ្យបានរឹងមាំនៅក្នុងព្រះវិហាររបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះបានសង្កត់ធ្ងន់ថា ព្រះវិហារគួរតែថែបំប៉នសមាជិករបស់ខ្លួនជាមុនសិន មុននឹងពង្រីកកិច្ចការផ្សាយដំណឹងល្អទៅកាន់សហគមន៍។ សិក្ខាកាមបានពិភាក្សាគ្នាអំពីរបៀបដែលសមាជិកក្រុមជំនុំអាចឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ អត្តចរិត និងសារនៃដំណឹងល្អរបស់ព្រះយេស៊ូវតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំព្រះវិហារឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីៗ និងផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសមាជិកដែលបានឃ្លាតឆ្ងាយពីព្រះវិហារ។ លោកបានរំលឹកដល់សិក្ខាកាមថា ពិធីបុណ្យជ្រមុជទឹក គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរជំនឿរបស់សមាជិកថ្មីៗប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់នៃការទទួលខុសត្រូវរបស់ព្រះវិហារចំពោះពួកគេនោះឡើយ។ ប៉ាស្ទ័រ នឿម វណ្ណៈ បានមានប្រសាសន៍ថា៖ «ព្រះបានត្រាស់ហៅគ្រប់ព្រះវិហារទាំងអស់ឱ្យបន្តកិច្ចការបង្កើតសាវក។ រីឯសមាជិកក៏ត្រូវចូលរួមគាំទ្រ ដើម្បីរីកចម្រើនក្នុងជំនឿ រក្សាការភ្ជាប់ទំនាក់ទំនងជាមួយព្រះគ្រីស្ទ និងចូលរួមយ៉ាងក្នុងបេសកកម្មរបស់ទ្រង់ផងដែរ»។ វគ្គបណ្តុះបណ្តាលនេះបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទូទាំងខេត្តឱ្យបម្រើព្រះដោយស្មោះត្រង់ ថែបំប៉ន សមាជិកព្រះវិហារ និងចូលរួមបង្កើតសាវកសម្រាប់ព្រះយេស៊ូវទៀតផង។ Siem Reap Church…
Read Moreកម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំ
កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា មានកុមារប្រមាណជាង ២០០នាក់ បានចូលរួមក្នុងកម្មវិធីទិវាកុមារ និងទិវាស្ត្រី នៅក្នុងសហគមន៍នៃខេត្តកំពង់ធំ កាលពីថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា សហការជាមួយបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង(SSD) និងបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ (SEUM)។ កុមារដែលបានចូលរួមភាគច្រើនគឺមកពីគ្រួសារជាច្រើនដែលមិនមែនជាក្រុមជំនុំឡើយ។ ក្នុងនោះក៏មានគ្រូបង្រៀនជាង២០នាក់ និងសមាជិកព្រះវិហារប្រមាណជា៨០-៩០នាក់ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយបង្គំ ការសិក្សាព្រះគម្ពីរ វគ្គបណ្តុះបណ្តាល និងការពិភាក្សាផ្សេងៗថែមទៀតផង។ លោកស្រី Danita P. Caderma ជាប្រធាននាយកដ្ឋានកុមានៃបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងលោកស្រី Agusta Pheng ប្រធាននារយកដ្ឋានកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ បានធ្វើបទបង្ហាញនៅក្នុងកម្មវិធីទាំងមូល។ កម្មវិធីនេះក៏មានការគាំទ្រនិងចូលរួមពីសំណាក់ប៉ាស្ទ័រ នឿម វណ្ណៈ ជាអគ្គលេខាធិការនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោកស្រី ហេង សាយន ជាប្រធាននាយកដ្ឋនាកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមទាំងប៉ាស្ទ័រតំបន់ផងដែរ។ នៅក្នុងឱកាសនោះ លោកស្រី Danita P.…
Read Moreបេសកកម្មអាត់វេនទីស្ទកម្ពុជា ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម្រាប់បំពេញបេសកកម្ម
បេសកកម្មអាត់វេនទីស្ទកម្ពុជា ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម្រាប់បំពេញបេសកកម្មដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា មានសិក្ខាកាមប្រមាណជាង៥០នាក់ រួមមាន៖ ប៉ាស្ទ័រ ប្រធានតំបន់ និងភរិយារបស់ពួកគេ បានអញ្ជើញមកជួបជុំគ្នានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមិថុនា ឆ្នាំ២០២៦។ នេះជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា ។ ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងការយល់ដឹងអំពីអភិបាលកិច្ច កិច្ចប្រតិបត្តិការ និងអាទិភាពចម្បងនៃកិច្ចការរបស់ព្រះវិហារ ខណៈពេលដែលព្រះវិហារកំពុងតែបោះជំហានទៅមុខ ដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦-២០៣០។ មន្ត្រីដឹកនាំរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ការទទួលខុសត្រូវរួមគ្នា និងភាពស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ ក្នុងការបំពេញបេសកកម្មរបស់ព្រះវិហារ។ ប៉ាស្ទ័រ លឹម ផេង លេខាធិការនៃសហភាពបេសកកម្មអាស៊ីអាគ្នេយ៍ (SEUM) បានដឹកនាំវគ្គសិក្សាស្តីពីទម្រង់រចនាសម្ព័ន្ធ អភិបាលកិច្ច និងកិច្ចប្រតិបត្តិការរបស់ព្រះវិហារ ដែលបានជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលព្រះវិហារសេវេនដេយអាត់វេនទីស្ទដំណើរការ និងរបៀបដែលថ្នាក់ដឹកនាំអាចបម្រើការងារឱ្យបានកាន់តែមានប្រសិទ្ធភាព។ អ្នកស្រី អាហ្គាស្តា ប៊ុន ឌីយ៉ាន ផេង (Agusta Baun Dian Pheng) ក៏បានចូលរួមដឹកនាំវគ្គសិក្សាពិសេសសម្រាប់ភរិយារបស់ប៉ាស្ទ័រ និងភរិយារបស់ប្រធានតំបន់មណ្ឌលផងដែរ ដោយបានលើកឡើងពីតួនាទីដ៏សំខាន់របស់ពួកគេក្នុងការគាំទ្រដល់កិច្ចការបម្រើព្រះ និងការជំរុញបេសកកម្មតាមរយៈការសហការជាដៃគូជាមួយស្វាមីរបស់ខ្លួន។…
Read Moreបេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួន
បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួនដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា បេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងកិច្ចខិតខំប្រឹងប្រែងបេសកកម្មរបស់ខ្លួនបន្ថែមទៀតតាមរយៈរថយន្តក្នុងបំណងពង្រីកសកម្មភាពនៅទូទាំងប្រទេស។ ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្ហើបប្រាប់ថា ព័ន្ធកិច្ចតាមរយៈរថយន្តនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារព្រះវិហារ។ រថយន្តនេះជួយសម្រួលដល់ការពង្រីកសកម្មភាពព្រះវិហារ បង្កើនឱកាសសម្រាប់ការផ្សាយដំណឹងល្អ និងគាំទ្រដល់សកម្មភាពនានានៅតាមសហគមន៍។ លើសពីនេះ ព័ន្ធកិច្ចតាមរយៈរថយន្តនេះ បានរួមចំណែកពង្រឹងដល់ការចូលរួមរបស់សមាជិកកាន់តែច្រើន ក៏ដូចជាអ្នកស្ម័គ្រចិត្តដទៃៗទៀត រួមទាំងសមាជិកព្រះវិហារក៏អាចកាន់តែសកម្មក្នុងកិច្ចបម្រើផងដែរ។ ព័ន្ធកិច្ចនេះក៏បានផ្តល់ឱ្យយុវជននូវឱកាសកាន់តែច្រើន ដើម្បីចូលរួមក្នុងការបម្រើដែលជួយរៀបចំពួកគេឲ្យមានបទពិសោធន៍សម្រាប់ការបម្រើដល់កិច្ចការនៅក្នុងព្រះវិហារនាពេលអនាគត។ បេសកកម្មអាត់វេនទីស្ទកម្ពុជា ប្តេជ្ញាប្រើប្រាស់រថយន្តនេះតាមលទ្ធភាពជាក់ស្តែង ដើម្បីជួយពង្រឹងផ្នែកព្រលឹងវិញ្ញាណ និងផ្តោតសំខាន់លើកម្មវិធីនានាដើម្បីផ្សាយដំណឹងល្អ ព្រមទាំងបម្រើសេចក្តីត្រូវការរបស់សហគមន៍ទៅតាមតំបន់ផ្សេងៗដែលកំពុងតែត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជាផងដែរ។ CAM Expands Outreach with Van MinistryBy Kimseng Se | Cambodia Adventist Mission The Cambodia Adventist Mission (CAM) has strengthened its outreach efforts through a dedicated van ministry, marking a significant step forward in expanding mission activities across…
Read More